កម្ពុជា ស្នើអូស្ត្រាលី បង្កើតការិយាល័យតំណាង​ពាណិជ្ចកម្មនៅកម្ពុជា ដើម្បីការធ្វើពាណិជ្ជកម្មងាយស្រួល​ជាង​មុន

សភាពាណិជ្ជកម្មកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ បានស្នើឱ្យ មានការរិយាល័យតំណាងពាណិជ្ជកម្មរបស់ប្រទេស​អូស្រ្តាលីមួយនៅក្នុង​ប្រទេស​កម្ពុជា ដែលការស្នើសុំនេះ គឺធ្វើឡើងដើម្បីឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល និងស្និទ្ធស្នាល​ជាងមុន។

ក្រៅតែពីកិច្ចពង្រឹងមិត្តភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា ភាគីកម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍ ជា​ច្រើន​​ទៀត តា​មរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អូស្ត្រាលី ណូវែលសេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយ​តំបន់ផងដែរ។

លោកឧកញ៉ា លឹម​ ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ដើម្បីជំរុញ និងបង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេ​ភាគីរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលីឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន កម្ពុជាចង់ឱ្យមានការិយាល័យតំណាងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលីនៅកម្ពុជាផ្ទាល់តែម្ដង ដើម្បីឱ្យរាល់កិច្ចដំណើរការពិភាក្សា និងដូចជាកិច្ចទំនាក់ទំនងផ្នែកទីផ្សារកាន់តែស្និទ្ធស្នាល់។

លោកឧកញ៉ាបានបញ្ជាក់ថា ៖

“យើងចង់ឱ្យគាត់ហ្នឹងបង្កើតការិយាល័យពាណិជ្ជកម្មមួយនៅកម្ពុជា ដើម្បីយើង​ធ្វើការឱ្យកាន់តែជិតស្និទ្ធ ព្រោះកន្លងមកគាត់ធ្វើពីហាណូយប្រទេសវៀតណាមមក ដូច្នេះយើងចង់បានការិយាល័យ​តំណាងពាណិជ្ជកម្មរបស់គាត់នៅកម្ពុជា។”

លោកឧកញ៉ាបានបញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា ៖

“ដើម្បីយើងធ្វើការផ្ទាល់ជាមួយ​ការិយាល័យតំណាង ដើម្បីឱ្យ​កាន់​តែមានប្រសិទ្ធភាព​ក្នុង​ការអនុវត្តនៃកិច្ចព្រមព្រៀងសេរី​ពាណិជ្ជកម្ម អាស៊ាន-អូស្ត្រាលី-ណូវែលសេឡង់ ក៏ដូចជា​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់។ ក្រៅពីនេះ វានឹងជំរុញបន្ថែមទៀតនូវការរិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ដែលកម្ពុជាមាន ចំនួន ២ រួចមកហើយ គឺមួយស្ថិតនៅទីក្រុង មែលប៊ន និងមួយទៀតនៅទីក្រុងស៊ីដនី។ ដូច្នេះ ប្រសិនបើប្រទេសអូស្ត្រាលីមានការិយា​ល័យ​មួយ​នៅកម្ពុជា ការ​ធ្វើ​ការ​នឹង​មានភាពជិតស្និទ្ធរវាងសភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា។”

គួររំលឹកផងដែថា កាលពីពេលកន្លងទៅ ក៏ដូចជាពេលបច្ចុប្បន្ននេះ អូស្រ្តាលីមានគម្រោងជាច្រើននៅកម្ពុជា ដែលគម្រោងទាំងនោះរួមមានដូចជា គម្រោង CAVAC CAPRED សម្រាប់ជំរុញផ្នែកសួនកសិឧស្សាហកម្ម (​AIP) នៅកម្ពុជា។ វាកាន់តែមានសារៈសំខាន់ ក្នុងការ ធ្វើការ ជិត ស្និទ្ធ​ជាមួយគ្នាលើគម្រោងទាំងនេះ ដើម្បីការអភិវឌ្ឍនៅកម្ពុជា និងដើម្បី​ពង្រីង​គុណភាពវត្ថុធាតុដើមផ្សេងៗនៅក្នុងស្រុក សម្រាប់នាំចេញ​ទៅប្រទេសអូស្ត្រាលី​ និងទៅ​បណ្ដា​ប្រទេស សហគមន៍អឺរ៉ុប ក៏ដូចជាអាមេរិក ឬក៏អន្តរជាតិតែម្ដង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....