កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ ជិត៥០ម៉ឺននាក់ ក្នុងរយៈពេល១១ខែ

ភ្នំពេញ ៖ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ​៤​៩​៨​ ២​៥​០​នាក់​ ​ក្នុង​អំឡុង​ពេល​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​។​ នេះបើយោងតាមរបាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្មើនឹង​ ​១​០​,​១​ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន​ ​៤​,​៩​១​ ​លាន​នាក់​ដែល​បាន​មក​ក​ម្សាន្ត​នៅ​កម្ពុជា​ក្នុង​អំឡុង​ពេល​ខែ​មករា​ដល់​ខែវិច្ឆិកា​ឆ្នាំ២០២៣នេះ។​

ប្រទេស​ចិន​ គឺជា​ប្រភព​ទេសចរ​បរទេស​ធំ​ជាងគេ​ទី​៣​សម្រាប់​កម្ពុជា​ ​តាម​ពីក្រោយ​ប្រទេស​ថៃ​ ​និង​វៀតណាម​ ​ដោយមាន​ជនជាតិ​ថៃ​ប្រហែល​ ​១​,​៦​៥​ ​លាន​នាក់​ ​និង​ជនជាតិ​វៀតណាម​ចំនួន​៩​២​០​,​០​៩​៣​ ​នាក់​បាន​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​អំឡុង​ពេល​១១ខែកន្លងមកនេះ។

​វិស័យទេសចរណ៍​ គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​បន្ថែម​លើ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ការនាំចេញ​ទំនិញ​ធ្វើដំណើរ​ ​កសិកម្ម​ ​សំណង់​ ​និង​អចល​ន​ទ្រព្យ​។​

គួរកត់សម្គាល់ផងដែរ កាល​ពី​ខែ​វិចិ្ឆកា​កន្លង​ទៅ ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ព្រលាន​យន្តហោះ​ថ្មី​មួយ​ដែល​ជា​ជំនួយ​ដោយ​ប្រទេស​ចិន​ ក្រោម​គម្រោង​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​ក្រវាត់​ពាណិជ្ជ​កម្ម​ (Belt and Road Initiative ឬBRI) ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀមរាប ​ដែល​ជា​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។​ គោល​ដៅ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ទេសចរណ៍​មួយ​ហៅ​ថា ​«China Ready» ​ក្នុង​ឆ្នាំ​ ២០១៦ ​ដែល​មាន​គោល​បំណង​បំពាក់​មគ្គុទ្ទេសក៍​ទេស​ចរណ៍​ជាមួយ​នឹង​ជំនាញ​ភាសា​ចិន​ ការ​ផ្តល់​សញ្ញា​ និង​ឯកសារ​ធ្វើ​ដំណើរ​ជា​ភាសា​ចិន​ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ម្ហូប​អាហារ និង​គ្រឿង​បរិក្ខារ​នានា​ត្រូវ​នឹង​រស​ជាតិ​ចិន។​

ប្រទេសចិន ជាប្រទេសធំមានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយ ដែលនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមាន ទំនាក់ទំនង​សហប្រតិបត្តិការ តភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេសគឺចំណងមិត្តភាព ដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យ​ឃើញកាន់តែច្បាស់ថា ទីផ្សារទេសចរណ៍ ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។

មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥លាននាក់ ស្មើនឹង១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវ​ចំណាយទេសច​រ​ណ៍ប្រមាណ ២៥៨ ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ ដោយឡែក ទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង ២.៣លាននាក់ ស្មើនឹង ៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ ១ ៨០០លាន ដុល្លារអាមេរិក លើចំណូលទេសចរណ៍​សរុបប្រមាណ ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០%នៃទុនវិនិយោគ បរទេស (FDI) សរុបរបស់កម្ពុជា។

គួររម្លឹកថា តាម​ទិន្នន័យ​របស់​ក្រសួង​ទេស​ចរណ៍ ក្នុង​រយៈ​ពេល​ ១០ ​ខែ​ដើម​ឆ្នាំ ​២០២៣​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ ​៤៥ ​ម៉ឺន​នាក់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *