រ៉ែមាសកម្ពុជា ចម្រាញ់បានជាង ៨ ៣៤៤គីឡូក្រាម ទទួលចំណូលសួយសារជាង ១៣លានដុល្លារ

 ភ្នំពេញ៖  មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨ ៣៤៤គីឡូក្រាម និងផលិតដុំមាស ចំនួន ៩២២ដុំ ដោយទទួលបានចំណូលពីសួយសារជាង ១៣លានដុល្លារអាមេរិក ខណៈដែលដុំមាសទាំងអស់បានមកពីការចម្រាញ់រ៉ែមាស ដោយក្រុមហ៊ុនឯកជន ចំនួន៦ កំពុងមានប្រតិបត្តិការនៅក្នុងខេត្តចំនួន៥ ក្នុងប្រទេសកម្ពុជា។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ក្នុងរបាយការណ៍ថា គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានចម្រាញ់មាសសរុបចំនួន ៩២២ដុំ ស្មើនឹងជាង ៨ ៣៤៤គីឡូក្រាម ជាមួយនឹងកំហាប់មាសសុទ្ធចំនួន៩០ ភាគរយ និងបានបង់សួយសារ ជាង១៣លានដុល្លារអាមេរិក។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងថា ទាក់ទងនឹងអាជីវកម្មរ៉ែមាសនេះ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៦ ដែលបានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាសពីក្រសួងរ៉ែ និងថាមពល កំពុងប្រតិបត្តិការចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនចំនួន៦ រួមមាន៖

ទី១៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី
ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទិ៣៖ ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទី៤៖ ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី
ទី៥៖ ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ
ទី៦៖ ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទាំង៦នេះ កំពុងតែចម្រាញ់រ៉ែមាសទៅតាមផែនការដែលឯកភាពជាមួយនឹងក្រសួងរ៉ែ និងថាមពល ហើយអនុលោមទៅតាមច្បាប់ និងបទបញ្ញាត្ដិជាធរមាននានាដោយមិនមានជាបញ្ហាអ្វីនោះទេ។

ក្នុងចំណោមក្រុមហ៊ុនទាំង៦នេះ គឺក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេប្រមាណជាង ៧ ៨៤៦គីឡូក្រាម ខណៈ ៥ ក្រុមហ៊ុនទៀតទទួលបានផលតិចតួចប៉ុណ្ណោះ។ ក្រុមហ៊ុន Renaissance គ្រោងនឹងចម្រាញ់រ៉ែមាសប្រមាណ ៣ តោនជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ៨ ឆ្នាំដំបូងនៃប្រតិបត្តិការអណ្តូងរ៉ែ ដែលមានប្រហែល ចំនួន២៥០ គីឡូក្រាមក្នុងមួយខែ។ ក្រុមហ៊ុន​នេះ​នាំ​ចេញ​រ៉ែ​មាស​ទៅ​អូស្ត្រាលី​ដើម្បី​ចម្រាញ់។

សូមបញ្ជាក់ថា កម្ពុជា​បាន​ចាប់​ផ្តើម​ចម្រាញ់យក​មាស​នៅ​កន្លែង​រុក​រក​រ៉ែ​មាស​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចាប់តាំងពីការជីកយកមាសជាលក្ខណៈពាណិជ្ជកម្មកាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ ដែលនេះជាកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការចាប់ផ្តើមឧស្សាហកម្មចម្រាញ់រ៉ែមាសជាលើកដំបូង ​​ដែល​បាន​នាំមក​នូវ​លំហូរ​ទុន​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា ការបង្កើត​ឱកាស​ការងារ និង​សេដ្ឋកិច្ច ការពង្រីក​នូវ​ពិពិធកម្ម​ខឿន​ឧស្សាហកម្ម​ក្នុងស្រុក និង​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​ផ្សេងៗ​ទៀត​ជាច្រើន សម្រាប់​​កម្ពុជា​។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានប្រាប់ AMS ថា ការផលិតមាសរបស់ក្រុមហ៊ុនអូស្ត្រាលី Renaissance Minerals មានការកើនឡើងគួរឱ្យកត់សម្គាល់  ដែលតួលេខបានបញ្ជាក់ដោយមន្ត្រីនៃក្រសួងរ៉ែ និងថាមពល ជាធនធានរ៉ែ និងជាសក្តានុពលដែលយើងបានទទួលបាន នឹងអាចរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ៖

«ការធ្វើអាជីវកម្មរ៉ែរបស់ក្រុមហ៊ុនស្របច្បាប់ គឺអាចជាកាលានុវត្តភាពមួយដែលកម្ពុជាទទួលបាន ទី១ ចំណូលពីសួយសារ នៃអាជីវកម្មរ៉ែមាស ពីការវិនិយោគ ទិ២ សម្រាប់ស្រូបទាញកម្លាំងពលកម្មនៅក្នុងតំបន់ដោយបានផ្តល់ការងារដល់ប្រជាជន និងទី៣ ជាអត្តសញ្ញាណរ៉ែមាសរបស់កម្ពុជា»។

បណ្ឌិត ហុង វណ្ណៈ បានកត់សម្គាល់ថា នេះជាមូលធនសួយសារដ៏សំខាន់ ក្រៅពីចំណូលដែលបានមកពីក្រុមហ៊ុនអូស្ត្រាលី Renaissance ក៏មានក្រុមហ៊ុនដទៃទៀត ដែលបានធ្វើអាជីវកម្មរ៉ែមាស រួមជាមួយវិស័យដទៃទៀតមានវិស័យកាត់ដេរ ទេសចរណ៍ និងការនាំចេញ ព្រោះបើកាលណាអាជីវកម្មទាំងនេះរីកកាន់តែធំ វានឹងបានជំរុញដល់កំណើនសេដ្ឋកិច្ចជាតិរបស់យើង ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ

ដាំ​ឈូក​លើ​ដី​ជួល​​ ១០ ​ហិកតា​ ​កសិករ​ម្នាក់​អាច​នៅសល់​ចំណូល​សុទ្ធ​ជាង ​៣ ​លាន​រៀល​ក្នុង​មួយ​វគ្គ​

ជំនួញ, បទយកការណ៍

• 06/11/2026

លោក​ ​ជ្រឹន​ ​ឡួត កសិករ​អាយុ​ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ្នក​ម្ចាស់​ ​ឃុំ​វិហារ​សួគ៌ ​ខេត្ត​កណ្ដាល​ ​បាន​ងាក​មក​ប្រកបរបរ​ដាំ​ឈូក​ជាង​ ​១០​ឆ្នាំ​មកហើយ​ ​ដោយសារ​មើល​ឃើញ​ថា​ ​ដំណាំ​នេះ​អាច​ផ្តល់​ផល​ច្រើន​ដង​ ​និង​មាន​លទ្ធភាព​បង្កើត​ចំណូល​ប្រសើរ​ជាង​ការ​ធ្វើ​ស្រែ​ដែល​តម្លៃ​ស្រូវ​មាន​ការ​ប្រែប្រួល​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​តិច

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍