វេទិកាធុរកិច្ចកម្ពុជា​ – វៀតណាម​ ដាក់គោលដៅបង្កើន​ទំហំពាណិជ្ជកម្មឱ្យ​បាន ២០ពាន់​លានដុល្លារអាម៉េរិក

វៀតណាម ៖ ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​​ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្ម​រវាងប្រទេស​កម្ពុជា និ​ងវៀតណាម បានកើនឡើង​ជា​បន្ត​បន្ទាប់​។ ដោយឡែក នៅក្នុងសន្នសីទតភ្ជាប់​រវាង​ធុរកិច្ច​វៀតណាម-កម្ពុជា​ឆ្នាំ២០២៥ ភាគីទាំងពីរបានកំណត់គោលដៅរួមបង្កើន​ទំហំពាណិជ្ជកម្ម​ឱ្យបានដល់ ​២០​ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ​បន្ទាប់ខាង​មុខនេះ​។​

ថ្លែងនៅក្នុង​សន្និសីទតភ្ជាប់​រវាង​ធុរកិច្ច​វៀតណាម-កម្ពុជា​ ឆ្នាំ២០២៥ នាទីក្រុង​ហូជីមីញ​ ប្រទេស​វៀណាម​ កាលពីថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា​គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា​ បាន​លើកឡើងថា កម្ពុជា និង​វៀតណាម បានកំណត់​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​ និងជំរុញ​លើកទឹកចិត្តក្នុងការឈាន​ទៅ​សម្រេច​ឱ្យបានពាណិជ្ជកម្ម​ទ្វេភាគី​សរុប​ ២០​ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ​ខាង​មុខ ។

អ្នកឧកញ៉ា​បន្តថា ៖

«ក្រៅពី​ដៃគូពាណិជ្ជកម្ម​ វៀតណា​ម ក៏ជា​ប្រទេសដែល​មានវិនិយោគិន​បណ្ដាក់ទុនវិនិយោគ​នៅកម្ពុជា​ច្រើនក្នុង​ចំណោម​វិនិយោគិនបរទេសចំនួន៥ ដោយមានគម្រោងលើសពី​២០០គម្រោង មានទុនវិនិយោគសរុប​ប្រមាណ ​៣ពាន់​លានដុល្លារអាម៉េរិក ក្នុងនោះមានវិស័យ​កសិកម្ម ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ ការ​កែច្នៃម្ហូបអាហារ​ រ៉ែ​ អាកាសចរណ៍ និងទេសចរណ៍» ។​

អ្នកឧកញ៉ា ​គិត ម៉េង ក៏បានលើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ មកបណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និងផ្សារភ្ជាប់ទំនាក់ទំនង​ដ៏រឹង​មាំ ​និងការផ្ដួច​ផ្ដើម​អាជីវកម្ម​យ៉ាងពិត​ប្រាកដ ​ដែលអាចកើតឡើងពីការពិភាក្សា​នៅក្នុងសន្និសីទនេះ​។

ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគធុរកិច្ច​វៀតណាម-កម្ពុជា ​បានថ្លែងថា ដោយ​មានការ​យកចិត្តទុកដាក់​ និងការ​សម្រប​សម្រួល​យ៉ាងជិត​ស្និទ្ធពីរដ្ឋាភិបាលនៃប្រទេស​ទាំងពីរ ក្រសួង​ឧស្សាហកម្ម​ និងពាណិជ្ជកម្ម​វៀតណាម និងក្រសួងពាណិជ្ជកម្ម​កម្ពុជាដោយផ្ទាល់ សហគ្រាស​វៀតណាម​នៅ​ប្រទេស​កម្ពុជា នឹង​បន្ត​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ រួម​ចំណែកជាវិជ្ជមានដល់​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​​ សង្គម​នៃប្រទេសទាំងពីរ ព្រមទាំងពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាងប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ។​

ប្រធាន​សមាគម​ធុរកិច្ចវៀតណាម -កម្ពុជា​រូបនេះ បានថ្លែង​គោរព​ស្នើ​ដល់​ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា ​គិត​ ម៉េង បន្តភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែរឹង​មាំបន្ថែមទៀត ដើម្បីឱ្យ​សហគ្រាស​វៀតណាម អាច​បណ្ដាក់ទុន​នៅក្នុង​ប្រទេសកម្ពុជា ហើយ​សហគ្រាស​កម្ពុជា អាច​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម ដើ​ម្បីទាញយក​ផល​ប្រយោជន៍  និងផលចំណេញ​ពីភាពខ្លាំងនៃ​ប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍ​ន៍​ និងបំពេញឱ្យគ្នា​ទៅវិញទៅមក ។

គួររម្លឹក​ថា​ កាលពីឆ្នាំ២០២៤​កន្លងទៅនេះ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា​ សម្រេច​បានក្នុងទឹកប្រាក់​ប្រមាណ ១០ពាន់​លានដុល្លារអាម៉េរិក ហើយក្នុ​ងរយៈពេល៦ខែ​ដើមឆ្នាំ២០២៥នេះ ទំហំពា​ណិជ្ជកម្ម​នៃប្រទេស​ទាំងពីរ​សម្រេច​បានប្រមាណ ៤,៣៤ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ​កម្ពុជា​នាំចេញទៅប្រទេស​វៀតណាម​ក្នុងទឹកប្រាក់ ​២ ១៩៣ លានដុល្លារអាម៉េរិក​ ខណៈនាំចូលពីវៀតណាម​ត្រលប់មកវិញ​ក្នុងទំហំទឹកប្រាក់ ២ ១៤៧​ លានដុល្លារអាម៉េរិក ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ធ្លាប់បានកោតសរសើរលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរ កម្ពុជា វៀតណាម ដែលបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាម៉េរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

សម្តេចតេជោ ហ៊ុន សេន បានបញ្ជាក់ថា៖« គោលដៅទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាម៉េរិកនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ ម៉យាងទៀត ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦ លាន់នាក់ ជាទីផ្សារធំ ប៉ុន្តែ កម្ពុជាមានប្រជាជនត្រឹមតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *