សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម-ឧស្សាហកម្មចិន-ម៉ាឡាស៊ី ជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម-ឧស្សាហកម្មចិន-ម៉ាឡាស៊ី បានព្រមព្រៀងគ្នាជួយជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាសម្របសម្រួលដល់សហគមន៍ធុរកិច្ចនៃប្រទេសរួមគ្នា។ ការអះអាងនេះ បានកើតឡើងនៅក្នុងជំនួបពិភាក្សារវាង ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិន-ម៉ាឡេស៊ី ដែលដឹកនាំដោយ លោក ដាទុក អ៊ឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិន-ម៉ាឡេស៊ី ដែលកំពុងបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងកំណត់វិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ សភាពាណិជ្ជកម្មទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ។

ក្នុងជំនួបនោះ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់លើទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ី ដោយកត់សម្គាល់ពីទំហំពាណិជ្ជកម្មដែលមានកំណើរខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យសំខាន់ៗនៅកម្ពុជា។

ឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ បរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយរដ្ឋាភិបាលជាយុទ្ធសាស្ត្រ ដោយមានចក្ខុវិស័យសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិន-ម៉ាឡេស៊ី បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ថា គោលបំណងចម្បងនៃដំណើរទស្ស​​នកិច្ចនេះគឺដើម្បីស្វែងរកឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និងជំរុញព្រឹត្តិការណ៍ធុរកិច្ចក្នុងអាស៊ាន រួមមាន៖ សន្និសីទសហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ ២០២៥។

ភាគីទាំងពីរបានជជែកពិភាក្សា និងស្វែងយល់បន្ថែមអំពីទិដ្ឋភាពពាណិជ្ជកម្ម និងឱកាសវិនិយោគររបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី នឹងជួយបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ អំឡុពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *