ខេត្តកំពង់ធំ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានអះអាងថា តាមរយៈការអនុវត្តគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ជាចំណែកមួយនៃការចូលរួមការពារធនធានធម្មជាតិក៏ដូចជាជួយដល់ប្រជាសហគមន៍មូលដ្ឋានអាចពង្រឹងខ្លួនឱ្យរឹងមាំរយៈពេលយូរក្នុងការរកប្រាក់ចំណូលដោយមិនមកពឹងផ្អែកទាំងស្រុង លើធនធានធម្មជាតិបន្តទៅទៀត។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា គម្រោងនេះមានការប៉ះពាល់ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប៉ុន្តគម្រោង បានជំរុញដល់យើងក្នុងការរៀបចំនូវគោលដៅទេសចរណ៍ធម្មជាតិដើម្បីបង្កើតចំណូលសហគមន៍មូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ការបង្កើតនូវមូលដ្ឋានទេសធម្មជាតិនេះតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានគឺយើងធ្វើយ៉ាងណាឱ្យមាននិរន្តភាពបានយូរអង្វែងដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយ។

ឯកឧត្តម ចាន់ តារា អភិបាលរងនៃអភិបាលខេត្តកំពង់ធំ បានថ្លែងផងដែរថា តាមរយៈការអនុវត្តគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានេះបានលើកស្ទួយដល់ជីភាពរបស់ប្រជាសហគមន៍រស់នៅជុំវិញបឹងទន្លេសាបក៏ដូចជាតំបន់មួយចំនួនទៀត។ រដ្ឋបាលខេត្តកំពង់ធំនឹងចូលរួមដើម្បីការអភិវឌ្ឍន៍នូវគម្រោងសំដៅធ្វើយ៉ាងណាឱ្យមានការរីកចម្រើននិងការអភិវឌ្ឍន៍តាមសហគមន៍មូលដ្ឋានក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន។

ដោយឡែក លោក រ៉ូស ស៊ីនគ្លែរ (ROSS SINCLAIR) តំណាងធនាគារពិភពលោកបានថ្លែងតាមរយៈ ZOOM ថា កន្លងមកគេឃើញគម្រោងនេះបានជួយឱ្យមានការរីកចម្រើនឡើងនៃវិស័យទេសចរណ៍ដោយមានកិច្ចសហការពីវិស័យឯកជនក៏ដូចជាម្ចាស់គម្រោង។ លោកបានលើកឡើងថា ការចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាគឺធ្វើឡើងដើម្បីកិច្ចការពារលើវិស័យអេកូទសចរណ៍ទើបមាននិររន្តភាព។ ក្រៅពីនេះក៏ត្រូវពង្រឹងលើវិស័យច្បាប់ ដែលមានការចូលរួមអនុវត្តគ្រប់ភាគីពាក់ព័ន្ធទើបអាចសម្រេចនូវផែនការបាន។
គួរបញ្ជាក់ថា គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាមានរយៈពេលអនុវត្តចំនួន៦ឆ្នាំ និងបានចាប់ផ្តើមដំណើការជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិជំរុញឱ្យឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ហើយបែងចែកជា៥សមាសភាពដោយក្នុងនេះរួមមានដូចជា ៖
១)ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២)ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវ៉ាក់តម្លៃអនុវផលព្រៃឈើ៣)ជំរុញការតភ្ជាប់ខ្សែផ្លូវចេញចូលតាមជនបទ៤)ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និងទី៥)ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។ សម្រាប់គម្រោងនេះដែរ មានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលមានផ្ទៃដីប្រមាណជាង ៣,៨លានហិកតាក្នុងតំបន់ការពារធម្មជាតិចំនួន ១៤ និងខេត្តគោលដៅចំនួន ៧ រួមមានខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

កងទ័ពអាកាសប៊ុលហ្គារីប្រារព្ធខួប ១១៤ ឆ្នាំនៃប្រតិបត្តិការយោធាតាមអាកាសលើកដំបូង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ុលហ្គារី លោក Dimitar Stoyanov និងអគ្គមេបញ្ជាការកងទ័ព លោក Emil Eftimov បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅមុខវិមានរំលឹកគុណដល់កងទ័ពអាកាស ក្នុងរាជធានីសូហ្វីយ៉ា (Sofia) កាលពីថ្ងៃទី១៦ ខែតុលា





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content