អ្នកជំនាញ ៖ ពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច នឹងអាចទាក់ទាញកំណើនទេសចរ

ភ្នំពេញ ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ B2B លើវិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច (CamFood & Hotel 2024) ព្រមទាំងការប្រកួតធ្វើម្ហូបដើម្បីលើកស្ទួយផលិតផល កសិផលខ្មែរ ដែលនឹងប្រព្រឹត្តនាចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ពិព័រណ៍ដ៏សំខាន់នេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មម្ហូបអាហារកម្ពុជា ជាមួយនិន្នាការនៃការវិត្តវិស័យបដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសផ្តល់នូវឱកាសជួបជាមួយអ្នកផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅស្រុក និងជាវេទិកាសំខាន់មួយសម្រាប់បង្ហាញការច្នៃប្រឌិតថ្មីបំផុត ជាមួយម៉ាកយីហោផលិតផល សេវាកម្ម បច្ចេកវិទ្យាល្បីៗ ដើម្បីជំរុញ និងពង្រីកអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាននៅវិទ្យាស្ថានម្ហូបអាហារកម្ពុជាកាលពីរសៀលថ្ងៃទី ៧ខែសីហា លោកស្រី Alice Lem នាយកគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសម៉ាឡេស៊ី – កម្ពុជានៃក្រុមហ៊ុន Informa បានប្រកាសថា ៖ CAMFOOD & CAMHO​TEL 2024 នឹងមានក្រុមហ៊ុនដាក់តាំងជាង ១៥០ ហើយរំពឹងនឹងមានអ្នកទស្សនាជាង១២០០០ នាក់ ហើយតាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះក៏នឹងឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំ និងសក្ដានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា។

លោកស្រី Alice Lem បានបន្ថែមថា៖

«ការតាំងពិព័រណ៍នេះផ្តល់នូវវេទិកាដ៏ទូលំទូលាយមួយសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មដើម្បីបង្ហាញផលិតផល ប្រភពអ្នកផ្គត់ផ្គង់ថ្មី និន្នាការ និងបង្កើតទំនាក់ទំនងអាជីវកម្មសំខាន់ៗសម្រាប់អាជីវកម្មគ្រប់ទំហំ បង្កើតឱកាស និងបណ្តាញទំនាក់ទំនងរវាងអ្នករោងចក្រ អ្នកចែកចាយ និងដៃគូដែលមានសក្តានុពល »។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា៖

«វិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារបស់កម្ពុជានឹងមានកំណើនដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយកំណើនទេសចរ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយ មុខម្ហូបខ្មែរលើឆាកអន្តរជាតិ»។

គួរជម្រាបថា៖ ពិព័រណ៌នេះនឹងបង្ហាញនូវទម្រង់សំខាន់ៗចំនួន៣ ៖ ទី១ -បរិក្ខារផ្គត់ផ្គង់៖ បង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ និងសម្ភារៈ ផ្គត់ផ្គង់ភោជនីយដ្ឋាន។ ទី២- អាហារ និងភេសជ្ជៈ៖ គ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេ និងផលិតផលសម្រេចពីក្នុងស្រុក ជុំវិញពិភពលោក និងទី៣-បដិសណ្ឋារកិច្ច និងការលក់រាយ៖ បង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើប ដំណោះស្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយ – លក់ដុំ។

ជាមួយការរំលេចឡើងនៃព្រឹត្តិការណ៍នៃការប្រកួតប្រជែងចម្អិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិឆ្នាំ២០២៤ ពិព័រណ៍ប្រចាំឆ្នាំនេះនឹងបង្ហាញអំពីរការប្រកួតជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិត រួមមានការឆ្លាក់ផ្លែឈើ និងបន្លែ ,a turkey challenge, black box competitions, ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែ ការរៀបចំផ្កា ការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។ ការប្រកួតប្រជែងនេះអាចធ្វើទៅបានតាមរយៈការសហការជាមួយដៃគូឧស្សាហកម្មសំខាន់ៗរួមមាន LSH, KSLM, USA Poultry, CAPFISH CAPTURE-UNIDO, និង HITEC Water។

លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា៖

“ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះ នឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបឱ្យកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹង ជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិនិងអន្តរជាតិដើម្បីធ្វើអោយប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា»។

លោកឧកញ៉ា ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានលើកឡើងថា៖ CAMFOOD & CAMHOTEL 2024 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧស្សាហកម្មសណ្ឋាគារសម្របខ្លួនទៅនឹងនិន្នាការក្រោយជំងឺរាតត្បាត ក្រោមការណែនាំ និងការអនុវត្តប្រកបដោយនិរន្តរភាព ជាមួយនឹងដំណោះស្រាយតាមរយៈបច្ចេកវិទ្យាចុងក្រោយប្រកបដោយផាសុកភាព។

គួរជម្រាបផងដែរថា៖ សន្និសីទសារព័ត៌មានបានបញ្ចប់ដោយការចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងសហព័ន្ធទេសចរណ៍កម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍ INFORMA MARKETS។ MOU នេះជា គំនិតផ្តួចផ្តើមរួមគ្នាដែលផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររួមគ្នាដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចលំប្រទេសកម្ពុជា។

ពិព័រណ៍នេះរៀបចំដោយ Informa Markets Cambodia ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មស្ថិតក្រោមឈ្មោះ AMB Tarsus Exhibitions (Cambodia) Pte Ltd) និងមានការមានគាំទ្រពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមចុងភៅកម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស និងសមាគមស្ប៉ា និងសុខភាពកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *