ស្នងការពាណិជ្ជកម្មកាណាដា នឹងដឹកនាំអ្នកវិនិយោគជាង៥០ស្ថាប័នមកទស្សនកិច្ចនៅកម្ពុជា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាណាបានឱ្យដឹងថា លោកស្រី Sara Wilshaw ស្នងការពាណិជ្ជកម្មកាណាដា និងឧបការីអនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិ នៃក្រសួងកាបរទេសកាណា នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកាណាដាចំនួន ៩០នាក់មកពីជាង ៥០ស្ថាប័ន ធ្វើទស្សនកិច្ចនៅប្រទេសថៃ និងកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Sara Wilshaw នឹង​មាន​កម្ម​វិធី​សំខាន់​ៗ​ជា​ច្រើន​ដូច​ជាជំនួប​ប្រជុំ​រវាង​លោកស្រី Wilshaw ជាមួយ​​​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC), ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី, លោកជំទាវ ចម និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​​នៅ​មានជំនួប​ផ្គូរផ្គង​ផ្នែក​ឯកជន B2B រវាង​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង ២ ផងដែរ​។​

ខ្លឹមសារនៃសេចក្តី​ប្រកាស​ព័ត៌មានដដែលបាន​បន្ត​ថា ក្នុងនាមជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្រោមយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​យុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្ម TCTM ជួយដល់ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនកែច្នៃកាណាដា ​ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារយុទ្ធសាស្ត្រនៅកម្រិតសកល គឺ​កាណាដា​នឹង​ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកសាងភាពជាដៃគូ​រយៈពេលវែងប្រកបដោយបរិយាបន្ន តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអ្នកធ្វើសេចក្តីសម្រេច​ចិត្ត​សំខាន់ៗ និងភាគីពាក់ព័ន្ធក្នុងស្រុក។

អ្នកឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានហៅដំណើរទស្សកិច្ចរបស់ស្នងការពាណិជ្ជកម្ម និងប្រតិភូវិនិយោគកាណាដាថា ពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ខណៈដែលអាម៉េរិកបានដំឡើងពន្ធបដិការជាសាកលទៅហើយ ហើយកាណាដាក៏ជាទីផ្សារល្អដែលកម្ពុជានៅមានប្រព័ន្ធអនុគ្រោះពន្ធ(GSP) នៅឡើយ ដែលវាជាច្រកទំនិញមួយសម្រាប់នាំចូលទៅប្រទេសកាណាដា និងធ្លាយបន្តទៅកាន់ទីផ្សារអាម៉េរិកផងដែរ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ទស្សនកិច្ចនេះក៏បានបង្ហាញឱ្យឃើញថា ការទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អ ទទួលបានអ្នកវិនិយោគកាន់តែច្រើន ហើយទន្ទឹមនោះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានបង្កើតការិយាល័យពាណិជ្ជកម្មនៅប្រទេសកាណាដាបានចំនួន២រួចទៅហើយ មួយមាននៅទីក្រុងតូរ៉ុងតូ និងមួយទៀតនៅទីក្រុងម៉ុងរ៉េអាល់ ដែលធ្វើឱ្យអ្នកវិនិយោគកាណាដាមើលឃើញកាន់តែច្បាស់អំពីលទ្ធភាព​នៃការទាក់ទាញអ្នកវិនិយោគតាមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ពិសេសការយកចិត្តទុកដាក់ពីប្រមុខដឹកនាំកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលតែងតែជួបប្រជុំជាមួយវិស័យឯកជន ដើម្បីកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគពីបណ្តាប្រទេសផ្សេងៗមកកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖

«ដំណើរទស្សនកិច្ចនេះជាផ្លែផ្កាដ៏ល្អ សម្រាប់ប្រទេសកម្ពុជាយើង ហើយការនាំចេញទៅទីផ្សារកាណាដា នឹងមានភាពកាន់តែល្អប្រសើរ ។ ខ្ញុំតែងតែនិយាយថា អ្នកដែលមកប្រសើរជាងអ្នកមិនមក ហើយអ្នកដែលមកគឺតែងតែមានបំណង ដូច្នេះ វាត្រូវតែផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយនឹងបង្ហាញរូបភាពទៅកាន់វិនិយោគដទៃទៀតប្រាប់ថា កម្ពុជាអាចវិនិយោគបាន»។

របាយការណ៍​អាជ្ញាធរប្រទេស​​កាណាដា បានបង្ហាញថា ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី ​រវាង​កាណាដា និង​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ បាន​កើន​​​ដល់ ២,៤​ពាន់លាន​ដុល្លារ ដោយ​ប្រទេស​កាណាដាឈរ​នៅ​លំដាប់​ទី​៤ នៃ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ផលិត​ផល​វាយនភណ្ឌ​របស់​កម្ពុជា​​ ចំណែក​​កាណាដា​នាំទំនិញ​មក​កម្ពុជាមាន​តម្លៃសរុប ៣៣,៥ លាន​ដុល្លារ៕ វិន ឈុនហ៊ាត




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *