ប្រធានសមាគមស្វាយចន្ទី ៖ កង្វះទុនបង្វិលគឺជាបញ្ហាចម្បងដែលនាំឱ្យការកែច្នៃនៅមានកម្រិត

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា រយៈពេល ១២ខែឆ្នាំ​២០២៣កន្លងទៅនេះ ការនាំចេញគ្រាប់ឆៅ សម្រេចបាន ៦៥ ៦០០០តោន ថយចុះ ៧.៦% ​និងទទួលបានទឹកប្រាក់ប្រមាណ៨៣៧លានដុល្លារ ថយចុះ ១៦.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២២។

ដោយឡែក កន្លងមក​​ទិន្នផល​គ្រាប់ស្វាយចន្ទី​ឆៅជាង​ ៩០​% ​ត្រូវបាន​ឈ្មួញ​នាំ​យកទៅលក់​ឱ្យ​ប្រទេសជិតខាង​ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេច​ ខណៈដែលការកែច្នៃក្នុងស្រុកគឺនៅមានកម្រិត​នៅឡើយ។ ការនាំ​ចេញ​គ្រាប់ស្វាយចន្ទីដែល​មិនទាន់​កែច្នៃនេះហើយធ្វើឱ្យ​កម្ពុជា​ខាត​ចំណូល​សេដ្ឋកិច្ច​ជាច្រើន​លាន​ដុល្លារ​ក្នុង ​១ ឆ្នាំៗ​។

ដោយមើលឃើញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធកំពុងតែខិតខំជំរុញការកែច្នៃនៅក្នុងស្រុកបន្ថែមទៀត។ ក្នុងនោះ រដ្ឋាភិបាលក៏បានចេញនូវគោល​នយោបាយ​ជាតិ​ស្វាយចន្ទី ដើម្បីជាជំនួយស្មារតីដល់អ្នកកែច្នៃក្នុងស្រុកផងដែរ។ ប៉ុន្តែយ៉ាងណា នៅមានបញ្ហាប្រឈមធំៗមួយចំនួនដែលរារាំងនូវការកែច្នៃក្នុងស្រុក ហើយមួយក្នុងចំណោមនោះ គឺការខ្វះខាតទុនសម្រាប់បង្វិល។ នេះបើតាមការឱ្យដឹងពីលោក អួន ស៊ីឡុត ប្រធា​ន​សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត បានគូសបញ្ជាក់ទៀតថា៖

«ការកែច្នៃគឺសំខាន់ណាស់នៅលើទុនបង្វិល ព្រោះអ្នកកែច្នៃគាត់ត្រូវមានទុនសម្រាប់ទិញគ្រាប់ស្វាយចន្ទីទុក នៅពេលធ្លាក់ថ្លៃ ហើយកន្លងមក អ្នកកែច្នៃច្រើនតែជួបបញ្ហានេះឯង»។

ប្រធានសមាគមរូបនេះបានបន្តដែរថា កន្លងមកសមាគមបានសហការជាមួយធនាគារ SME និងធនាគារកសិកម្ម ដើម្បីស្វែងរកទុនជូនអ្នកកែច្នៃ ប៉ុន្តែយ៉ាងណាលក្ខខណ្ឌក្នុងការផ្ដល់កម្ចី ហាក់នៅមានភាពស្មុគស្មាញ ដែលអ្នកកែច្នៃពិបាកក្នុងការទទួលកម្ចី។ ជាក់ស្ដែង កម្ចីកសិកម្មប្រមាណ ១០០លានដុល្លារដែលធនាគារ SME ផ្ដល់ឱ្យ គិតមកដល់ពេល ក្រុមអ្នកកែច្នៃនៅក្នុងសមាគមស្វាយចន្ទីមានលទ្ធភាពយកកម្ចីបានប្រមាណជាជាង ៣លានដុល្លារប៉ុណ្ណោះ។

ក្រៅពីបញ្ហានេះ លោកក៏បានលើកឡើងពីបញ្ហាផ្សេងទៀតគឺ កង្វះកម្មករជំនាញ និងកង្វះខាតនូវទំនើបកម្មគ្រឿងយន្ដ។ សម្រាប់បញ្ហាទាំងពីរនេះ លោកបានគូសបញ្ជាក់ថា ជាបញ្ហាប្រទាក់ក្រឡាគ្នា។

ប្រទាក់ក្រឡាគ្នាព្រោះកាលណាសិប្បកម្មកែច្នៃមិនមានដើមទុនក្នុងការធ្វើអាជីវកម្ម ភាគរយ​ច្រើនដែលអាជីវកម្មនោះនឹងត្រូវបិទទ្វារ ឬកាត់បន្ថយទំហំនៃការកែច្នៃ។ ដូច្នេះហើយ វាក៏នឹងបន្តប៉ះ​ពាល់ដល់កម្មករផងដែរ។

ជាដំណោះស្រាយ ប្រធានសមាគមរូបនេះបានសំណូមពរឱ្យរដ្ឋាភិបាលជួយបន្ធូរបន្ធយលើលក្ខខណ្ឌ​ផ្ដល់កម្ចីរបស់ធនាគារ ព្រមទាំងរបាំងពន្ធពាណិជ្ជកម្មសម្រាប់អ្នកកែច្នៃនាំចេញ។ ក្រៅពីនោះ លោករំពឹងថា គោលនយោបាយពង្រាយមន្ត្រីកសិកម្មតាមឃុំរបស់ក្រសួងកសិកម្ម នឹងក្លាយជា​ចំណែកដ៏ធំមួយក្នុងការជំរុញទឹកចិត្តប្រជាកសិករឱ្យងាកមកបង្កើនការដាំដុះដំណាំស្វាយ​ចន្ទីឡើង​វិញ។ សម្រាប់គុណភាពវិញ លោកបានអះអាងថា សមាគមកំពុងតែធ្វើការជាមួយសហគ្រាសកែច្នៃធំៗ ក្នុងការពង្រឹងចំណេះដឹងទៅលើស្តង់ដារគុណភាពផងដែរ។

គួរបញ្ជាក់ថា ដំណាំស្វាយចន្ទីត្រូវបានដាំដុះភាគច្រើនក្នុងខេត្តចំនួន១០ ក្នុងទំហំជាង ៦៥ម៉ឺនហិកតា ដែលមាននៅខេត្តកំពង់ធំ រតនគិរី កំពង់ចាម មណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ឆ្នាំង និងព្រះវិហារ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច