ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ផ្សព្វផ្សាយ​ច្បាប់​ស្ដីពីការវិនិយោគដល់​វិនិយោគិន​ក្នុង និងក្រៅ​ប្រទេស​ ទាក់ទាញការ​វិនិយោគ​ទៅកាន់​​ខេត្ត​ព្រះ​សីហនុ​

ភ្នំពេញ ៖ ខេត្តព្រះសីហនុ​នៅតែ​ត្រូវ​បានយក​ចិត្តទុកដាក់​បង្កើនភាពទាក់ទាញទុន​វិនិយោគ​ដ៏មានសក្ដានុពលនៅក្នុង​ប្រទេស​កម្ពុជា។ ជាក់ស្ដែង​​ក្រុម​ប្រឹ​ក្សា​អភិវឌ្ឍន៍​កម្ពុជា​បានផ្សព្វផ្សាយពីច្បាប់​ស្ដីពីការវិនិយោគ​ដល់​បណ្ដាវិនិយោគិនទាំងក្នុង ​និងក្រៅ​ប្រទេស​ ​ដើម្បីបញ្ជ្រាបព័ត៌មាន​បន្ថែមពី​ស្ថានភាពវិនិយោគ ​និង​លក្ខ​ខណ្ឌ​អំណោ​យ​ផល​ក្នុង​ខេត្តនៃ​តំបន់សមុទ្រ​មួយ​នេះ ។​

ឯកឧត្តម​ ទ្រី ដាលុច អគ្គលេខាធិការ​រង​​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិ​បាល​បានខិតខំប្រឹង​ប្រែង​យក​ចិត្តទុកដាក់លើ​វិស័យឯកជន និង​ឆ្លើយតបឱ្យ​បានទាន់ពេលវេលា​ទៅនឹង​និន្នាការ​សំខាន់ៗនៃព្រឹត្តិការណ៍នានា​ក្នុង​តំបន់​ និងសកល​ ព្រមទាំង​ច្បាម​យកនូវកាលា​នុវត្តភាពដែលលេច​ចេញពី​វិបត្តិ​តាមរយៈការដាក់ចេញនូវ​ច្បាប់​យុទ្ធសាស្ត្រ​ដែល​មានភាពឆ្លាត​វៃខ្ពស់ក្នុងការ​ប្រកួត​ប្រជែង​ដើម្បីទាក់ទាញ​ និងលើកទឹកចិត្ត​ដល់​វិនិយោគិន​ដែល​ជាការ​ពង្រឹង​មូលដ្ឋានគ្រឹះសម្រាប់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ ។​

ឯកឧត្តម ​ក៏បានលើកឡើងអំពីបរិការណ៍ ដំណើរការ និងភាពចាំបាច់នៃការរៀបចំនូវច្បាប់ស្តីពីវិនិយោគ​ អនុ​ក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការរៀ​បចំ​ និ​ង​កា​រ​​ប្រ​ព្រឹ​ត្ត​ទៅរប​ស់​គ​ណៈ​​កម្មាធិកា​រវិ​​និ​យោគ​រាជ​ធានី-ខេត្ត ដែលសំដៅលើសិទ្ធិសម្រេចលើ​ទុនវិនិយោគរហូតដល់ ៥លានដុល្លារ និ​ង​កា​រ​ប​ង្កើ​តនូ​វក្រ​​ប​ខ័ណ្ឌ​គ​តិយុត្តដ៏ទូលំទូលាយ មាន​តម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាល​រង​ខេត្តព្រះសីហនុ​ បាន​បង្ហាញពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធ​ផល​មួ​យ​ចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និង​ស្ថាន​ភាព​សេដ្ឋ​កិច្ចរបស់ខេត្តព្រះសីហនុ។

ឯកឧត្តម​បានមានប្រសាសន៍​បន្តថា ខេ​ត្ត​ព្រះ​សី​ហនុចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ (GDP) នៅ​ឆ្នាំ​២០២៣ មានចំនួន ៤.៦០២ដុល្លាអាមេរិក និង​មា​នអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ​ ដែលធ្វើ​ឱ្យ​អត្រា​ភាព​ក្រី​​ក្ររ​ប​​ស់ប្រជាពលរដ្ឋក្នុងខេត្តថយចុះមកត្រឹម ១,៦៨% នៅឆ្នាំ២០២៣ ។

នៅចំពោះ​មុខ​វិនិយោគិន ធុរជន និងអាជីករ​ជាច្រើន​ នៅក្នុង​ពិធីផ្សព្វផ្សាយ​សក្ដានុពល​​ ខេត្តព្រះសីហនុ​មន្ត្រីជាន់ខ្ពស់​នៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជា​បាន​ធ្វើ​បទ​បង្ហាញ​លើ​ប្រ​ធាន​បទ​ចំនួន ០៤ រួ​មមាន (១​)ច្បា​ប់​ស្តីពី​វិ​និ​យោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ​និ​ងនី​​តិ​វិធី​​​​ពិនិ​ត្យ​សំណើ​ពាក់ព័ន្ធ​នឹ​ងកិ​ច្ច​​កា​រច្បា​​ប់​នៃ​គ​ម្រោ​ងវិ​និ​យោគ ​(២)ការ​ជំរុញ​ទាក់​ទាញ និងការផ្តល់កិច្ចសម្រួលវិនិយោគ (៣)​នីតិវិ​ធី​​ពិ​និត្យ​​សំ​​ណើ​សុំ​ពា​ក់​​ព័​ន្ធ​​នឹង​​កា​រចុះបញ្ជី, ការលើ​កទឹកចិត្ត​គម្រោង​វិនិ​យោគ ​និង (៤)ការត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគម្រោង និង​​សេ​វាថែទាំវិនិយោគ ។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់យក​ខេត្តព្រះសីហនុជាទិសដៅ​នៃកា​រវិនិយោគ បន្ទាប់ពីរាជធា​នីភ្នំពេញ ដោយរដ្ឋាភិបាល​បាន​ដាក់ទុនវិនិយោគ​លើ​ខេត្ត​នេះ រាប់​រយ​លាន​ដុល្លារ​​អាមេរិក​ដើម្បីទាក់ទាញ​អ្នកវិនិយោគ ក្នុងនិងក្រៅ​ប្រទេស​ចូលទៅ​តំបន់នោះ ដូចជា​គម្រោងផ្លូវជាច្រើន​ខ្សែ​ក្នុងខេត្ត​ព្រះសីហនុ  គ​ម្រោ​ង​​ផ្លូវ​ល្បឿនលឿន ព្រលានយន្តហោះ និង​កំពង់​​ផែ ។ ជាលទ្ធផលក៏មាន​វិនិយោគិន​ធំៗ​ក្នុងនិងក្រៅ​ប្រ​ទេស​ជាច្រើន បាន​ចាប់អារម្មណ៍​និង​បណ្ដាក់ទុនវិនិយោគ​លើ​គម្រោង​នានា​​ ដែលធ្វើឱ្យខេត្តមួយនេះ​ពោរពេញ​ទៅដោយ​អគារ​ខ្ពស់​ៗ​ទាំង​កំពុង​សាងសង់​និងសាងសង់​ររួច៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦