ជាអតីតអ្នករស់នៅទីក្រុងបាងកក បង្កើតសហគមន៍បែបនិរន្តរភាពជួយលើកកំពស់ជីវភាពកសិករក្នុងតំបន់

ក្នុងគោលបំណងបំពេញក្តីស្រម៉ៃ និងបំណងប្រាថ្នាស្វែងរករបៀបរស់នៅប្រកបដោយនិរន្តរភាព បុរសម្នាក់បានសម្រេចចិត្តចាកចេញពីជិវិតដ៏ធុញថប់ក្នុងទីក្រុងដ៏អ៊ូអរបាងកក ប្រទេសថៃ ហើយចាប់ផ្តើមជីវិតថ្មីតាមរយៈការបង្កើតសហគមន៍រស់នៅបែបជនបទដែលមានឈ្មោះថា Pun Pun នៅភាគខាងជើងប្រទេសថៃ។

លោក Jon Jandai បានបង្កើតសហគមន៍មួយដែលផ្តោតលើការអនុវត្តការរស់នៅដោយពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើកសិកម្មសរីរាង្គ ដែលមិនមានពូជដំណាំកូនកាត់ ឬការប្រើប្រាស់ជីគិមីឡើយ។ នៅក្នុងគម្រោងរបស់លោក Jandai មានទាំងផ្តល់សិក្ខាសាលាដើម្បីអប់រំមនុស្សអំពីវិធីសាស្រ្តធ្វើកសិកម្មសរីរាង្គ និងលក់ផលិតផលសរីរាង្គជាច្រើន។ គំនិតផ្តួចផ្តើមនេះក៏បានចែកចាយគ្រាប់ពូជដល់អ្នកដែលចង់ចាប់ផ្តើមដំណើរជីវិតប្រកបដោយនិរន្តរភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

បេសកកម្មរបស់ Jandai បានពង្រីកលើសពីការផ្តល់ផលិតផលសរីរាង្គដោយសារតែលោកគឺជាអ្នកប្រឆាំងដាច់ខាតជាមួយនឹងការធ្វើកសិកម្មដោយប្រើប្រាស់គ្រាប់ពូជកូនកាត់ និងជីគីមី ដែលលោកតែងតែលើកហេតុផលថាវាអាចប៉ះពាល់ដល់បរិស្ថាន និងរួមចំណែកអវិជ្ជមានដល់ប្រព័ន្ធអាហារដែលមិនសូវមានសុខភាពល្អ។ ចក្ខុវិស័យរបស់សហគមន៍ Pun Pun លើការអនុវត្តសរីរាង្គត្រូវបានគេមើលឃើញ និងទទួលស្គាល់ថា ពិតជាស្របតាមទំនោររបស់ពិភពលោកដែលកំពុងដើរឆ្ពោះទៅរកការផលិតអាហារប្រកបដោយនិរន្តរភាព។

ចាប់តាំងតែពីបានបង្កើតឡើងកាលពីឆ្នាំ២០០៣រហូតមកទល់ពេលនេះបច្ចុប្បន្ន សហគមន៍ Pun Pun បានស្វាគមន៍ក្រុមអ្នកធ្វើការងារស្ម័គ្រចិត្តជាច្រើនមកពីជុំវិញពិភពលោកដើម្បីចូលរួមសកម្មភាព និងសាកល្បងនៃការរស់នៅតាមបែបនិរន្តភាព ហើយក្នុងនោះផងដែរ Pun Pun ក៏បានបើកដំណើរការភោជនីយដ្ឋាននៅក្នុងខេត្តឈៀងម៉ៃចំនួន២កន្លែងផងដែរដោយផ្តល់ជូនប្រភេទអាហារសុទ្ធតែមានប្រយោជន៍ចំពោះសុខភាព និងមានតម្លៃធូរថ្លៃ។

គិតមកទល់បច្ចុប្បន្ន គម្រោងរបស់ Pun Pun បានជួយបណ្តុះបណ្តាលកសិករក្រីក្រ និងផ្តល់គុណប្រយោជន៍ជាច្រើនដល់ជីវភាពរស់នៅរបស់កសិករ ហើយក៏កំពុងបានផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់មនុស្សប្រមាណជាង២០នាក់ដែលកំពុងរស់នៅជាអចិន្ត្រៃយ៍នៅក្នុងសហគមន៍ Pun Punផងដែរ។

បន្ថែមលើសពីនេះ Pun Pun ក៏បានបង្កើតជាទីផ្សារលក់ផលិតផលសរីរាង្គលើអនឡាញ(eshop)ផងដែរ ដែលភាគច្រើនជាផលិផលដែលផលិតពីធម្មជាតិ និងធ្វើឡើងដោយដៃប្រជាសហគមន៍ និងអ្នករស់នៅក្នុងតំបន់ រួមមានដូចជា សាប៊ូដុំ សាប៊ូទឹក​ ប៊័រ គ្រាប់ស្វាយចន្ទី ព្រមទាំងផលិតផលផ្លែឈើស្រស់ៗជាច្រើនផ្សេងទៀត។ ជាមួយនឹងសកម្មភាពនៃការបង្កើតជាសហគមន៍កសិកម្មធម្មជាតិ និងការជួយដល់ប្រជាសហគមន៍ និងសង្គម Pun Pun ត្រូវបានគេចាត់ចូលទៅក្នុងប្រភេទអាជីវកម្មគំរូ ឬធុរកិច្ចបរិយាបន្ននៅក្នុងប្រទេសថៃ។

គួរឲ្យដឹងដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី