ចិន ​បានក្លាយជា​ប្រទេស​លំដាប់ទី​១នៅកម្ពុជា​ ដែលមានវិនិយោគិន​ និង​ទេសចរ​​ច្រើនជាង​គេ​

ភ្នំពេញ ៖ ក្រោយ​ពេលទេសចរចិន​បានធ្លាក់ទៅចំណាត់ទី​២ និងទី៣ នៃការចូលមកទស្សនានៅកម្ពុជាក្នុងរយៈពេលជាង៣ឆ្នាំកន្លងទៅនេះ បច្ចុប្បន្ន ទេសចរចិនបានត្រឡប់​មកយកតំណែងកំពូលរបស់ខ្លួននៅកម្ពុជាវិញហើយជាមួយចំណាត់ថ្នាក់ទី១។

ចាប់តាំងពី​មានវិបត្តិកូវីដ​១៩ ទេសចរ​ជនជាតិ​ចិន​ដែល​ចូលមកកម្ពុជាបានថមថយ​បន្តិចធ្វើឱ្យ​ចិនក្លាយជា​​ប្រទេស​ដែលមានទេសចរ​ចូលមកកម្ពុជា​ធ្លាក់ទៅ​ចំណាត់ទី៣ បន្ទាប់ពីថៃ និង​វៀតណាម ។ ប៉ុន្តែ​នៅខែ​​កញ្ញា ឆ្នាំ២០២៥ ចិនដណ្ដើម​បានលេខ​១​វិញ ជា​ប្រទេស​ដែលមានទេសចរ​ចូលមកកម្ពុជា​ច្រើនជាង​គេ ដូច្នេះ​ ទាំង​ទេសចរ​ និង​ប្រភពទុន​វិនិយោគ ចិន​បានឈរ​លំដាប់ថ្នាក់ទី១​នៅកម្ពុជា ។

យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល​១០ខែ​ដើមឆ្នាំ ២០២៥​​បានបង្ហាញឱ្យឃើញថា កម្ពុជាទទួល​ដើមទុនចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ចំនួន ៩,២ពាន់លានដុ​ល្លា​​​រអាមេរិក ហើយក្នុងចំណោម​ដើមទុនចុះបញ្ជីទាំង​នោះ​ ប្រភពទុនវិនិយោគមកពីប្រទេស​ចិនមានរហូ​ត​​ដល់​ ៤,៨១ពាន់លានដុល្លារ​អាមេរិក​ ឬស្មើនឹង​ប្រមាណ​ ៥២,៣៨ភាគរយ​ ។

ការ​វិនិយោគរបស់វិនិយោគិន​ចិន​ក្នុងប្រទេសកម្ពុជា​ នារយៈពេលប៉ុន្មានឆ្នាំមកនេះ ភាគច្រើនផ្ដោតលើ​ឧ​ស្សាហ​កម្ម អចលនទ្រព្យ ហើយតាមរយៈការវិនិយោគទាំងនេះដែរ បានផ្ដល់ឱកាសការងារ ប្រាក់ចំណូល និងជំនាញ​ដល់ពលរដ្ឋ​កម្ពុជា​ជាច្រើនផងដែរ ។​ ដោយឡែក បើក្រលេកទៅមើល​វិស័យទេសចរអន្តរជាតិវិញ ​ក្នុង​រយៈពេល​៩​ខែ កម្ពុជា​ទទួលបានភ្ញៀវទេ​ស​ចរ​បរទេស​​សរុប​ ៤,៣៧លាននាក់​ ក្នុងនោះភ្ញៀវទេសចរ​ចិនមានចំនួន​ ៨៨ម៉ឺន​ ៩ពាន់​នាក់ និងស្ថិតនៅលំដាប់ទី៣ ជា​ប្រទេសដែលមាន​ទេសចរ​ចូលមកកម្ពុជា​ច្រើនជាងគេ ប៉ុន្តែបើមើលទៅលើតួលេខ​ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះវិញ​ឃើញថា​ ទេសចរជនជាតិចិនមកដល់កម្ពុជា​ច្រើនជាង​គេ​ ដែលមានចំនួន​ ១០ម៉ឺន​ ៤ពាន់នាក់​ ឬប្រមាណ ​៣១,៨ភាគរយនៃទេសចរ​បរទេស​រុប ដោយបានកើនឡើងរហូតដល់​ ៥១,៥ភាគរយធៀបនឹងខែកញ្ញាឆ្នាំមុន ។

គួររំលឹកដែរថា នៅក្នុងដំណើរទស្សន​កិច្ច​របស់ថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលចិននាពេលកន្លងមកនេះ បានបង្ហាញពីការប្តេជ្ញាក្នុងការផ្សព្វផ្សាយ និងជំរុញ​នឹងជំរុញឱ្យបណ្តាអ្នកវិនិយោគ ក៏ដូចជាទេសចរជនជាតិចិនចាប់អាម្មណ៍ចូលមកកាន់កម្ពុជាកាន់តែច្រើន ជាពិសេស ការបណ្តាក់ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ខណៈដែលកម្ពុជា គឺជាប្រទេសដែលមានប្រជាជនស្មោះត្រង់ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាក៏មានភាពសម្របសម្រួលដល់បណ្តាវិនិយោគិន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *