ចិន ត្រៀមបញ្ចេញអាវុធដ៏ធំសម្បើមក្នុងសង្គ្រាមបែបសេដ្ឋកិច្ចដែលអាចបញ្ឆេះចរន្តវិនិយោគក្នុងស្រុកទ្រង់ទ្រាយធំ

ប៉េកាំង ៖ មហាយក្សចិន ដែលជាគោលដៅធំរបស់អាម៉េរិកក្នុងសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធគយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះត្រូវបានគេរកឃើញថា កំពុងត្រៀមរៀបចំអាវុធដ៏ធំអស្ចារ្យមួយ ដែលគិតជាទឹកប្រាក់ប្រមាណ ៧០ពាន់លានដុល្លារ ហើយវានឹងក្លាយទៅជាយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងនៅក្នុងសង្គ្រាមបែបសេដ្ឋកិច្ចមួយនេះ។

Guru Focus នាពេលកន្លងទៅនេះបានសរសេរថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងដំណើរការកញ្ចប់មូលនិធិដ៏ធំសម្បើម គិតជាទឹកប្រាក់ប្រមាណជា ៧០ពាន់លានដុល្លារក្នុងការលើកកំពស់់ និងធ្វើឲ្យកម្រើកឡើងវិញនៃសកម្មភាពវិនិយោគក្នុងស្រុក ជាពិសេស ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។

តាមរយៈប្រភពដែលគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ផែនការរបស់ចិន គឺនឹងត្រូវប្រើប្រាស់កញ្ចប់ហិរញ្ញវត្ថុនេះនៅក្នុងធនាគារគោលនយោបាយសំខាន់របស់រដ្ឋចំនួន៣ ដែលពួកគេនឹងអាចធ្វើការប្រមូលមូលនិធិទុនពីការលក់បណ្ណបំណុល ឬតាមរយៈការលក់ភាគហ៊ុនដោយផ្ទាល់ជាមួយនឹងគម្រោងធំៗ ដែលជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។

តាមរយៈដើមទុនដំបូងនោះ អ្នកជំនាញអាចមើលឃើញថា វាគឺជាកូនសោរក្នុងដោះបញ្ហា និងផ្តល់ហិរញ្ញប្បទានបំណុលជាច្រើនដំណាក់ ហើយនឹងអាចបង្កើនទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់បន្ថែមទៀត ខណៈដែលវិស័យដែលរដ្ឋាភិបាលអាចផ្តល់អាទិភាពសំខាន់ជាងគេនោះរួមមានដូចជា បញ្ញាសិប្បនិមិត្ត (AI) សេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យមួយចំនួនទៀតដែលទីក្រុងប៉េកាំងចង់ការពារឲ្យចេញផុតពីកត្តាប៉ះពាល់ដោយការប្រែប្រួលសេដ្ឋកិច្ចជាសកល។

Guro Focus ក៏បានសរសេរដែរថា ពេលវេលា និងផែនការបញ្ចេញអាវុធពាណិជ្ជកម្មនេះមិនមែនជារឿងចៃដន្យនោះទេ ជាក់ស្តែងវាគឺជាអ្វីដែលបានកើតចេញពីភាពតានតឹងដែលអាមេរិកបានបង្កើតជាមួយនឹងប្រទេសចិនតាមរយៈសង្គ្រាមពាណិជ្ជកម្មនាពេលចុងក្រោយនេះ។

ក្រុមមន្ត្រីចិនបានដាក់ក្តីសង្ឃឹមថា ផែនការថ្មីនេះនឹងអាចជំរុញតម្រូវការក្នុងស្រុក ជៀសចេញពីភាពប្រឈមពន្ធគយក្នុងការនាំចេញ ដែលដាក់ចេញដោយអាម៉េរិក​ ដែលក្នុងនោះសូម្បីតែធនគារជាតិចិនក៏បានបង្ហាញការគាំទ្រដែរ។

យ៉ាងណាក្តី ទោះបីជាមិនទាន់កាលកំណត់ច្បាស់លាស់អំពីពេលវេលាត្រូវដំណើរការគម្រោងមូលនិធីមួយនេះក្តី ប៉ុន្តែគណៈកម្មការកំណែទម្រង់ និងការអភិវឌ្ឍជាតិចិន (National Development and Reform Commission) ធ្លាប់បានសន្យាហើយថា នឹងធ្វើការសម្រេចចិត្តជាផ្លុវការនូវគម្រោងអភិវឌ្ឍសំខាន់ និងចាប់ផ្តើមអនុវត្តសកម្មភាពយុទ្ធសាស្ត្រថ្មីនៅត្រឹមចុងខែមិថុនាខាងមុខនេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/09/2026

​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​


Leave a Reply

Your email address will not be published.Required fields are marked *