ទូត​សាធារណរដ្ឋឆែកនៅកម្ពុជា​​ ប្ដេជ្ញា​កៀរគរ​វិនិយោគិនថ្មីៗរបស់​ខ្លួន​ចូលមកកម្ពុជា​បន្ថែម​

ភ្នំពេញ ៖ អគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​ថា​ នឹង​កៀរគរ​វិនិយោគិន​ថ្មីៗរបស់ខ្លួន​ចូលមកក្នុង​ប្រទេស​កម្ពុជា ដើម្បី​បណ្ដាក់ទុនវិនិយោគលើ​វិស័យ​នានា​ដែល​កំពុង​មានសក្ដានុពល ។​ ការ​បញ្ជាក់​នេះត្រូវបានធ្វើឡើងក្នុងជំនួប​ជាមួយ​សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​នៅថ្ងៃទី ២០ ឧសភា ២០២៤ ។​

ឯកឧត្តម Martin Vavra ​អគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ឱ្យដឹងថា ឧត្ត​ម​នឹង​ប្ដេជ្ញា​បន្ត​ខិតខំជំរុញឱ្យ​ទំហ​ពាណិជ្ជកម្មរវាង​កម្ពុជា ​និ​ងឆែក​ កាន់តែខ្លាំង​ឡើងថែមទៀត ដោយ​បច្ចុប្បន្ន​នេះ ពុំ​ទាន់មាន​តុល្យ​ភាព​នៅឡើយ ដោយការ​នាំចេញពីកម្ពុជា ទៅ​សាធារណរដ្ឋឆែក​ គឺមានទំហំស្ទើរតែលើស​១០០ដង​ នៃការ​នាំចូល​ពីឆែក​មកកាន់​កម្ពុជាវិញ ដូច្នេះ​​ឯក​ឧ​ត្ត​ម​​នឹង​ខិតខំឱ្យ​មានការ​នាំចូល​ទំនិញច្រើន​បន្ថែម​ទៀត​​ពីឆែក​មក​កម្ពុជា ដើម្បីឱ្យ​មានតុល្យភាព​តាម​រយៈការ​នាំអ្នកវិនិយោគ​ថ្មីៗមក​កម្ពុជា​បន្ថែមទៀត ។ ជាមួយ​គ្នា​នេះដែរ ឯកឧត្តម​នឹង​ជំរុញឱ្យ​មានការ​ផ្ដល់​ជំនួយ​អភិ​វឌ្ឍ​ន៍​​ដល់​កម្ពុជា​បន្ថែមពី​ប្រទេស​ឆែក​ ។​

សម្ដេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ បានលើ​កទឹកចិត្ត​ឱ្យ​ខិតខំធ្វើយ៉ាងណា​ជំរុញ​ទំហំពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំង​ពីរ​កើនឡើង ពិសេស​ឱ្យ​មានតុល្យភាពជញ្ជីង​ពាណិជ្ជកម្ម ដោយបង្កើន​ការ​នាំចេញ​ពីកម្ពុជា​ទៅសាធារណរដ្ឋ​ឆែក​ ក៏ដូចជាពីសាធារណរដ្ឋ​ឆែក​ចូលមកកម្ពុជា​ឱ្យ​កាន់តែច្រើនថែមទៀត ។ សម្ដេច​ក៏​បានផ្ដល់​អនុសាសន៍​គួរពិនិត្យ​មើល​នូវ​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណាដែល​អាច​ជាការ​លើក​ទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​មានទំនុក​ចិត្ត​ក៏ដូចជា​ជំរុញ​ការ​វិនិយោគរវាង​ប្រទេស​ទាំងពីរ​ផងដែរ ។​

គួរ​រំលឹក​ថា សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ តែងតែ​ណែនាំ​​ឱ្យ​មន្ត្រី​ជាន់ខ្ពស់រាជរដ្ឋាភិបាល​​ ត្រូវ​បន្ត​ដើរទាក់ម៉ូយ ដែល​សំដៅ​លើ​ការផ្សព្វ​ផ្សាយ​ពី​សក្ដានុពល​វិនិយោគ ​និ​ងច្បាប់​វិនិយោគ​ទាំងឡាយ​ណា​ដើម្បីទាក់ទាញ​វិនិយោគិនមកពីគ្រ​ប់ទិសទី​ចូលមក​បណ្ដាក់ទុនវិនិយោគ​នៅ​កម្ពុជា ។

សម្ដេចធិបតី​ ក៏បានណែនាំឱ្យ​មន្ត្រី​ថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត​ស្រុកត្រូវ​ចេះ ទាក់ទាញ​វិនិយោគិន​បរទេស​ដែល​ចូល​មកដល់​កម្ពុជា​ ឱ្យស្វែងរក​ការ​វិនិយោគ​​នៅក្នុងទឹក​ដី​ដែលជា​ដែន​សមត្ថកិច្ច​របស់ខ្លួន បង្កើតឱ្យមានការ​ធ្វើ​ជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន ។

តាមរយៈការ​ដើរទាក់ម៉ូយរបស់សម្ដេច​ធិបតីក៏ដូចជា​មន្ត្រីជាន់ខ្ពស់​ដទៃទៀត ជាលទ្ធផល​រយៈ​ពេល​ជិត​៥ខែ​កន្លងមកនេះ កម្ពុជា​ទទួលបានគម្រោង​វិនិយោគចំនួន១៤៧​បានចុះបញ្ជី​នៅក្នុងក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា មានទឹកប្រាក់​ប្រមាណ ២៧០០​លានដុល្លារ​អាមេរិក​បង្កើតការងារ​បានជាង​១៤ម៉ឺនកន្លែង ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង