វេទិកាសេដ្ឋកិច្ចរបស់គណបក្សប្រជាធិបតេយ្យអាចនឹងនៅដដែលបន្ទាប់ពី Joe Biden បញ្ចប់តំណែងជាប្រធានាធិបតី

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា ការប្រកាសដកឈ្មោះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចេញពីគណបក្សប្រជាធិបតេយ្យក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤ កំពុងក្លាយជាប្រធានបទជជែកដេញដោលទាក់ទងនឹងវេទិកាសេដ្ឋកិច្ច។

លោក Jaime Harrison ប្រធានគណៈកម្មាធិការជាតិប្រជាធិបតេយ្យបានលើកឡើថា គណបក្សប្រជាធិបតេយ្យនឹងដំណើរការប្រកបដោយតម្លាភាព និងសណ្តាប់ធ្នាប់ ដើម្បីជ្រើសរើសអ្នកតែងតាំងថ្មី ហើយមួយផ្នែកធំនៃរបៀបវារៈរបស់គណបក្សនឹងមិនផ្លាស់ប្តូរនោះទេ។ លើសពីនេះ អ្នកប្រជាធិបតេយ្យត្រូវបានរៀបចំ និងរួបរួមគ្នាក្នុងការតាំងចិត្តឈ្នះការបោះឆ្នោតក្នុងខែវិច្ឆិកានេះ។ ដើម្បីជ្រើសរើសបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យជាផ្លូវការ ក្នុងនាមជាអ្នកប្រជាធិបតេយ្យនៅដដែលដូចជា កាត់បន្ថយការចំណាយ ការស្ដារឡើងវិញនូវសេរីភាព ការការពារសិទ្ធិរបស់ប្រជាជនទាំងអស់ និងការសង្គ្រោះលទ្ធិប្រជាធិបតេយ្យពីការគំរាមកំហែងនៃរបបផ្តាច់ការ។

កាលពី ៤ ឆ្នាំមុន ប្រធានាធិបតីអាម៉េរិក លោក Joes Biden ធានាបាននូវការតែងតាំងពីគណបក្សប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈការធ្វើយុទ្ធនាការលើគោលនយោបាយសេរីនិយមដែលទាក់ទងទៅនឹងផែនការចំណាយដែលមានមហិច្ឆតាខ្ពស់ និងត្រូវបានពេញចិត្តដោយបេក្ខជនឈរឈ្មោះបោះឆ្នោតផ្សេងទៀតផងដែរ។ ក្នុងអំឡុងពេលកាន់តំណែង ប្រធានាធិបតីអាម៉េរិករូបនេះបានអនុម័តលើច្បាប់ចំណាយសំខាន់ៗជាច្រើនរួមមាន ច្បាប់ស្តីពីផែនការជួយសង្រ្គោះរបស់អាម៉េរិក និងច្បាប់កាត់បន្ថយអតិផរណា ដែលត្រូវបានអនុម័តដោយគណបក្សប្រជាធិបតេយ្យ ខណៈពេលដែលបន្តគោលនយោបាយផ្សេងទៀតដូចជា ការលើកលែងកម្ចីនិស្សិតជាដើម។ លើសពីនេះ គាត់ក៏បានចុះហត្ថលេខាលើច្បាប់ចំណាយទ្វេភាគី និងច្បាប់ស្តីពីទំនួលខុសត្រូវសារពើពន្ធ ឬ ច្បាប់ពិដានបំណុល ដែលជាច្បាប់កាត់បន្ថយឱនភាពតិចតួចតាមរយៈការអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធពង្រីកពិដានបំណុល ដើម្បីអាចខ្ចីប្រាក់បន្តដោយគ្មានការកំណត់។

យ៉ាងណាមិញ ក្នុង​សេចក្តី​ប្រកាស​ដក​ខ្លួន​របស់លោក Joe Biden គាត់បាន​គាំទ្រ​អនុប្រធានាធិបតី Kamala Harris ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។ Harris ជាអ្នកតស៊ូមតិយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាល ទោះបីជាបញ្ហាសេសសល់ច្រើនពីតំណែងលោក Biden ដូចជាការបង្កើនពន្ធ និងការអនុគ្រោះដល់ការបោសសម្អាត Medicare សម្រាប់កំណែទម្រង់គ្រប់បែបយ៉ាងចំពោះប្រព័ន្ធថែទាំសុខភាពក៏ដោយ។ ក្នុងអំឡុងពេល ៤ ឆ្នាំនៅក្នុងព្រឹទ្ធសភា លោកស្រី Harris បានណែនាំច្បាប់លើកកម្ពស់វណ្ណៈកណ្តាល ដោយបានផ្លាស់ប្តូរការកាត់ពន្ធភាគច្រើនរបស់លោក Donald Trump មកជាការផ្តល់ឥណទានពន្ធដែលអាចដកវិញបានចំនួន ៣ ០០០ ដុល្លារក្នុងមនុស្សម្នាក់សម្រាប់ពលរដ្ឋអាមេរិកវណ្ណៈកណ្តាល និងកម្មករ។ ផែនការនេះត្រូវបានព្យាករណ៍ថានឹងចំណាយអស់ ៣ ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍។

ទន្ទឹមនឹងនេះ លោកស្រី Kamala Harris ឬ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យផ្សេងទៀតនឹងមានឱកាសគូសបញ្ជាក់ពីប្លង់មេសេដ្ឋកិច្ចថ្មីនៅសន្និបាតជាតិប្រជាធិបតេយ្យ ដែលនឹងប្រារព្ធឡើងនៅទីក្រុងឈីកាហ្គោនៅថ្ងៃទី ១៩ ដល់ ២២ ខែសីហា។ ក្នុងពេលជាមួយគ្នានេះ រដ្ឋបាល Biden និងគណបក្សប្រជាធិបតេយ្យគ្រោងនឹងគូសបញ្ជាក់អំពីកំណត់ត្រាសេដ្ឋកិច្ចរបស់ប្រធានាធិបតីត្រៀមនឹងចាកចេញ ខណៈដែលកំពុងរៀបចំផែនការថ្មីសម្រាប់មេដឹកនាំថ្មីនៅខែវិច្ឆិកានេះ។

អ្នកនាំពាក្យសេតវិមាន លោក Andrew Bates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី Joe Biden បានទទួលរងបញ្ហាសេសសល់ពីអ្នកកាន់តំណែងមុនរួមមាន ការធ្លាក់ចុះនៃសេដ្ឋកិច្ច អត្រាឧក្រិដ្ឋកម្មហឹង្សាខ្ពស់ និងការបែកបាក់សម្ព័ន្ធភាព។ យ៉ាងណាមិញ ប្រធានាធិបតីរូបនេះបានប្រែក្លាយអាម៉េរិកទៅជាកំណើនសេដ្ឋកិច្ចខ្លាំងបំផុតនៅក្នុងពិភពលោក និងអត្រាឧក្រិដ្ឋកម្មហិង្សាទាបបំផុតក្នុងរយៈពេលជិត ៥០ ឆ្នាំ ខណៈពេលដែលធ្វើឱ្យអង្គការណាតូមានទំហំធំជាងមុន។ មុននឹងចាកចេញពីតំណែងប្រធានាធិបតីនេះ លោក Joe Biden មានបំណងបំពេញកាតព្វកិច្ចនៅក្នុងអាណត្តិរបស់គាត់ឲ្យបានល្អ និងផ្តល់ឱ្យប្រជាជនអាមេរិកនូវសមិទ្ធិផលដ៏អស្ចារ្យបន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រកាសពីការដកខ្លួន ប្រធានាធិបតីអាម៉េរិក Joe Biden លើកឡើងថា អាម៉េរិកមានសេដ្ឋកិច្ចខ្លាំងបំផុតក្នុងពិភពលោក និងបានសរសើរដល់ការវិនិយោគជាប្រវត្តិសាស្ត្រក្នុងការកសាងប្រទេសជាតិឡើងវិញ ដូចជាការបញ្ចុះថ្លៃថ្នាំសម្រាប់មនុស្សចាស់ និងក្នុងការពង្រីកការថែទាំសុខភាពដែលមានតម្លៃសមរម្យដល់ពលរដ្ឋអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ