សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ការអនុវត្តន៍កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ កម្ពុជា-កូរ៉េ នឹងជួយជំរុញឱ្យការនាំចេញទំនិញទៅកូរ៉េ មានការកើនឡើង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និងកូរ៉េ CKFTA បានជំរុញឱ្យការនាំចេញទំនិញទៅកាន់ទីផ្សារកូរ៉េមានការកើនឡើងក្រោយពេលដែលកិច្ចព្រមព្រៀងបានចូលជាធរមានក្នុងខែធ្នូ ឆ្នាំ២០២២។

ការ​អនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ កម្ពុជា-កូរ៉េ CKFTA ​ បាន​ជំរុញ​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​មានកំណើន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយប្រទេសកូរ៉េខាងត្បូងយល់ព្រមដកពន្ធ លើផលិតផលចំនួន ៩៥,៦ ភាគរយ ដែលនាំចូលពីកម្ពុជា ខណៈកម្ពុជានឹងលុបចោលការយក​​​ពន្ធលើទំនិញនាំចូល ៩៣,៨ ភាគរយ។

ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍​ថា​៖​

​”​នៅ​ក្នុង​ឆ្នាំ​២០២២​ ​ផលិតផល​កម្ពុជា​សំខាន់​នាំ​ចេញ​ទៅ​កាន់​កូរ៉េ​គឺ​សំលៀកបំពាក់​ ​និង​ ​ស្បែកជើង​ ​ដែល​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់​ ​ហើយ​កិច្ច​ព្រម​ព្រៀង​ ​F​T​A​ ​បាន​ជំរុញ​ការ​នាំ​ចេញឱ្យ​កើន​ឡើង​។ នៅឆ្នាំ២០២២កន្លងទៅ ផលិតផលកម្ពុជាសំខាន់នាំចេញទៅកាន់កូរ៉េខាងត្បូង មានសម្លៀកបំពាក់ និង​វាយ​ន    ​ភ័ណ្ឌ ស្បែក​ជើង កាបូបធ្វើដំណើរ ផលិតផល​កសិកម្ម​ ​រួម​មានកៅស៊ូ ស្រូវ អង្ករ ស្វាយ និងដំឡូងមី គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិច ភេសជ្ជៈកាបូបស្ពាយ ឱសថ និងក្រដាសកាតុងធ្វើកេស ទៅកាន់ប្រទេសកូរ៉េខាងត្បូង”

យោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញគិតជាទឹកប្រាក់ ៤៤,៣ លានដុល្លារ ទៅកាន់កូរ៉េ ក្នុងខែមករាឆ្នាំ២០២៣នេះ ពោលគឺកើនឡើង ៣៩,៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ ហើយការនាំចូលពីកូរ៉េកើនឡើង ៣៤ ភាគរយគិតជាទឹកប្រាក់ ៤៧,៤ លានដុល្លារ។

សូមរម្លឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ត្រូវបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ​ដែលរំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ​និងចូលរួមស្ដារ​សេដ្ឋកិច្ចឡើងវិញ​ បន្ទាប់ពីរងគ្រោះដោយតែវិបត្តិកូវីដ-១៩​ និងផលប៉ះពាល់នៃឥទ្ធិពលសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

រដ្ឋាភិបាលអៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូដល់កម្ពុជា សម្រាប់គម្រោងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ អាកាសធាតុ និងអភិវឌ្ឍជនបទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

រដ្ឋាភិបាលអៀរឡង់ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូដល់កម្ពុជាសម្រាប់គម្រោងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ អាកាសធាតុ និងអភិវឌ្ឍជនបទ

ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/03/2025

លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង

អនុប្រធានទី១ រដ្ឋសភា ៖ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/03/2025

ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ គ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច .

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី ប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំនិងមន្ត្រី​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា​រ​ងា​​រ និង​ពង្រឹង​ខឿ​នសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/03/2025

រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី ប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំនិងមន្ត្រី​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា​រ​ងា​​រ និង​ពង្រឹង​ខឿ​នសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ

ផ្លែគុយ ជាអនុផលព្រៃឈើដែលផ្តល់ចំណូលដល់ប្រជាសហគមន៍មុនពេលចូលឆ្នាំខ្មែរ ដោយ ១គីឡូក្រាម គេអាចលក់បានជាង ៤ម៉ឺនរៀល

ជំនួញ, ព្រឹត្តិការណ៍

• 20/03/2025

ផ្លែគុយ ជាអនុផលព្រៃឈើដែលផ្តល់ចំណូលដល់ប្រជាសហគមន៍មុនពេលចូលឆ្នាំខ្មែរ ដោយ ១គីឡូក្រាម គេអាចលក់បានជាង ៤ម៉ឺនរៀល

ធនាគារកណ្តាលអាម៉េរិកបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងព្រមានពីពន្ធគយរបស់ប្រធានាធិបតី Donald Trump

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2025

ធនាគារកណ្តាលអាម៉េរិក បានព្រមានថា ពន្ធគយដែលដាក់លើការនាំចូលទំនងជាធ្វើឱ្យមានកំណើនយឺត និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាស្ថិរភាពតម្លៃ

ឆ្នាំនេះអ្នកដាំពោត និងដំឡូងមីត្រូវប៉ាន់ហើយ ដោយសារមានក្រុមហ៊ុនធំៗចំនួន៦កំពុងឈរចាំទិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

បន្ទាប់ពីព័ត៌មានស្រូវធ្លាក់ថ្លៃនៅដើមឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ កសិករដាំពោតក្រហម និង ដំឡូងមី ហាក់មានសង្ឃឹមលក់បានថ្លៃឡើងវិញហើយ ដោយសារក្រុមហ៊ុនធំៗចំនួន ៦ កំពុងរង់ចាំទិញកសិផលពីកសិករយើងក្នុងបរិមាណដ៏ច្រើន។​

កម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Eleven នៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2025

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទៅមើលផ្សារទំនើប AEON Mall និង 7-Elevenនៅជប៉ុន ដើម្បីស្វែងរកការដាក់លក់គ្រាប់ស្វាយចន្ទីកម្ពុជា ។

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ