Donald Trump ហាមឃាត់សញ្ជាតិមកពី ១២ ប្រទេស មិនឲ្យចូលក្នុងទឹកដីអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសនៃការហាមឃាត់រាល់ការធ្វើដំណើរពីប្រទេសមួយចំនួន និងបានចាត់ទុកពួកគេជាតួអង្គបរទេសដ៏គ្រោះថ្នាក់។

សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃពុធសប្ដាហ៍នេះដោយបានកំណត់ថា សញ្ជាតិមកពី ១២ ប្រទេសត្រូវបានហាមឃាត់ទាំងស្រុងពីការចូលមកកាន់ទឺកដីអាម៉េរិក។ សញ្ជាតិទាំងនោះមានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ លើសពីនេះ អ្នកមានសញ្ជាតិចំនួន ៧ ប្រទេសផ្សេងទៀតដូចជា៖ ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកមិននីស្ថាន និងវ៉េណេស៊ុយអេឡា នឹងត្រូវដាក់រឹតបន្តឹងខ្លះៗ ឬក្នុងលក្ខណៈមិនពេញលេញ។

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្តល់ដោយសេតវិមានបានឲ្យដឹងថា ប្រទេសដែលត្រូវបានហាមឃាត់ខាងលើនេះ មានភាពខ្វះខាតទាក់ទងនឹងប្រព័ន្ធត្រួតពិនិត្យ ហើយត្រូវបានកំណត់ថា បង្កហានិភ័យខ្ពស់ដល់សហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ សេចក្តីប្រកាសនឹងចូលជាធរមាននៅថ្ងៃទី ៩ ខែមិថុនាខាងមុខនេះ ប៉ុន្តែទិដ្ឋាការដែលបានចេញមុនកាលបរិច្ឆេទនេះនឹងមិនត្រូវបានដកហូតវិញទេ។ លើសពីនេះ អត្តពលិក រួមទាំងគ្រូបង្វឹក និងសាច់ញាតិដែលត្រូវធ្វើដំណើរសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាសំខាន់ៗ គឺត្រូវបានលើកលែង។

ទាក់ទិននឹងសេចក្ដីប្រកាសខាងលើ លោក Donald Trump បានលើកឡើងថា ការហាមឃាត់ការធ្វើដំណើររបស់ប្រទេសទាំងនោះមកកាន់អាម៉េរិក គឺដោយសារការវាយប្រហារនៅរដ្ឋ Colorado។ ជនជាតិអេហ្ស៊ីប ដែលមានឈ្មោះថា Mohamed Sabry Soliman ត្រូវបានចោទប្រកាន់ពីបទវាយប្រហារលើហ្វូងមនុស្សដែលចូលរួមក្នុងការតវ៉ារបស់ជនជាតិយូដានៅរដ្ឋ Colorado ដោយរូបគេបាន​ប្រើ​គ្រាប់​បែក​ផ្ទុះ​ ដែលបណ្តាល​ឱ្យ​មនុស្ស ​៨ ​នាក់​រង​របួស។ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិអេហ្ស៊ីបម្នាក់នេះបានស្នាក់នៅអាម៉េរិកលើសទិដ្ឋាការទេសចរណ៍របស់គាត់ ជាមួយនឹងលិខិតអនុញ្ញាតការងារដែលផុតកំណត់។

Trump បាននិយាយនៅក្នុងវីដេអូមួយថា៖

«ការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅទីក្រុង Boulder រដ្ឋ Colorado បានគូសបញ្ជាក់ពីគ្រោះថ្នាក់ខ្លាំងបង្កឡើងដោយជនបរទេសដែលមិនត្រូវបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដូច្នេះយើងមិនចង់បានពួកគេទេ។ យើងនឹងមិនអនុញ្ញាតឱ្យអ្វីដែលធ្លាប់កើតឡើងនៅអឺរ៉ុប កើតឡើងនៅអាមេរិកដែរនោះទេ ហើយយើងក៏មិនចង់ឲ្យមានការធ្វើចំណាកស្រុកដោយបើកចំហពីប្រទេសណាមួយដែលខ្វះខាតការត្រួតពិនិត្យ និងខ្វះសុវត្ថិភាពនោះដែរ។ នោះហើយជាមូលហេតុដែលខ្ញុំចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយដោយដាក់ការរឹតបន្តឹងការធ្វើដំណើរលើប្រទេសនានា រួមមាន យេម៉ែន សូម៉ាលី ហៃទី លីប៊ី និងប្រទេសជាច្រើនទៀត»។

គួរឲ្យបញ្ជាក់ដែរថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ Trump លោកធ្លាប់ហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសចំនួន ៧ ដែលមានភាគច្រើនជាមូស្លីម។ ក្រោយមក អតីតប្រធានាធិបតីអាម៉េរិក Joe Biden បានលុបចោលការហាមឃាត់នេះ ដោយសារវាប៉ះពាល់នឹងមនសិការជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

Leave a Reply

Your email address will not be published. Required fields are marked *