ECB ព្រមានធនាគារដែលជាសមាជិកសហភាពអឺរ៉ុបឱ្យចាកចេញពីរុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ធនាគារកណ្តាលអឺរ៉ុប (ECB) បានជំរុញឱ្យបណ្តាអ្នកផ្តល់ប្រាក់កម្ចីពន្លឿនការដកខ្លួនរបស់ពួកគេចេញពីប្រទេសរុស្ស៊ី ដោយសារតែការកើនឡើងហានិភ័យក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសជាប់ទណ្ឌកម្ម។

ឥឡូវនេះ ធនាគារកណ្តាលអឺរ៉ុបកំពុងបន្តដាក់សម្ពាធលើធនាគាររបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីឲ្យប្រញាប់ប្រញាល់ចាកចេញពីរុស្ស៊ី។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ធនាគារបរទេសមួយចំនួនបានចាកចេញពីរុស្ស៊ី ដោយសារតែលោកខាងលិចបានដាក់ទណ្ឌកម្មរុស្ស៊ីទាក់ទងនឹងជម្លោះជាមួយអ៊ុយក្រែន។

ទោះជាយ៉ាងណាក្តី អ្នកផ្តល់ប្រាក់កម្ចីមួយចំនួនមកពីតំបន់អឺរ៉ូបន្តប្រតិបត្តិការនៅក្នុងប្រទេសនេះ រួមមានធនាគារ Raiffeisenbank ដែលជាសាខារបស់ធនាគារ Raiffeisen Bank International (RBI) របស់ប្រទេសអូទ្រីស និង ធនាគារ UniCredit របស់ប្រទេសអ៊ីតាលី។ ធនាគារទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរុស្ស៊ី ដោយអនុញ្ញាតឱ្យមានការទូទាត់ប្រាក់អឺរ៉ូទាំងទៅ និងទាំងមកនៅក្នុងរុស្ស៊ី ហើយពួកគេគឺជាស្ថាប័នបរទេសតែមួយគត់ក្នុងចំណោមស្ថាប័នឥណទានសំខាន់ៗចំនួន ១៣ ដែលចុះបញ្ជីដោយធនាគារកណ្តាលរុស្ស៊ី។ លើសពីនេះ អ្នកផ្តល់ប្រាក់កម្ចីហូឡង់ ING, Commerzbank និង Deutsche Bank របស់អាល្លឺម៉ង់, ធនាគារ OTP របស់ហុងគ្រី, Intesa SanPaolo របស់អ៊ីតាលី និង SEB របស់ស៊ុយអែតក៏រក្សាវត្តមាននៅលើទីផ្សាររុស្ស៊ីផងដែរ។

ប្រធានផ្នែកត្រួតពិនិត្យរបស់ធនាគារកណ្តាលអឺរ៉ុប Buch លើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនៅអ៊ុយក្រែន ធនាគាររបស់សហភាពអឺរ៉ុបបានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេពាក់កណ្តាល ហើយធនាគារដែលនៅសេសសល់ត្រូវបានផ្តល់ការណែនាំច្បាស់លាស់អំពីការកាត់បន្ថយសកម្មភាព និងជម្រើសនៃការចាកចេញ។ លោកស្រីបានអះអាងថា សកម្មភាពដកខ្លួនចេញពីរុស្ស៊ីនឹងមានការប្រុងប្រយ័ត្ន ដោយសារវាមនាហានិភ័យដល់កេរ្តិ៍ឈ្មោះធនាគារដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសដែលស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ។ វាក៏មានបញ្ហាទាក់ទងនឹងសមត្ថភាពក្នុងការគ្រប់គ្រង និងគ្រប់គ្រងហានិភ័យនៅក្នុងស្ថានភាពដ៏លំបាកបែបនេះផងដែរ។

RBI Group ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់ប្រាក់កម្ចី Raiffeisen កំពុងរងសម្ពាធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីពន្លឿនការចាកចេញពីប្រទេសរុស្ស៊ី។ កាលពីឆ្នាំមុន អ្នកផ្តល់ប្រាក់កម្ចីអូទ្រីសមួយនេះបានប្រកាសផែនការបំបែកប្រតិបត្តិការរបស់ខ្លួនចេញពីរុស្ស៊ីនៅខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលលោកខាងលិច។ យ៉ាងណាមិញ RBI បានពន្យារពេលដំណើរការរហូតដល់ចុងឆ្នាំ ២០២៣ ។

កាលពីដើមខែនេះ ទីក្រុងវ៉ាស៊ីនតោនបានព្រមានធនាគារ RBI របស់ប្រទេសអូទ្រីសថា វាមានហានិភ័យដែលអាចនឹងត្រូវបានកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ប្រសិនបើត្រូវបានរកឃើញថាបានជួយផ្តល់មូលនិធិដល់យោធារបស់ប្រទេសរុស្ស៊ី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី