រដ្ឋបាលព័ត៌មានថាមពល (EIA) ព្យាករណ៍ថា កំណើននៃការប្រើប្រាស់ប្រេងរបស់ឥណ្ឌានឹងកើនឡើងច្រើនជាងចិន

បរទេស៖ យោងតាមប្រភពពីរដ្ឋបាលព័ត៌មានថាមពល (EIA) បានរាយការណ៍ថា កំណើននៃការប្រើប្រាស់ប្រេងរបស់ឥណ្ឌានឹងមានល្បឿនលឿន ហើយកើនឡើងច្រើនជាងចិនទាំងក្នុងឆ្នាំ២០២៥។

បើគិតចាប់តាំអពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ ចំនួននៃការប្រើប្រាស់ប្រេងរបស់ចិនកើនឡើងច្រើនជាងឥណ្ឌាស្ទើរតែរៀងរាល់ឆ្នាំ ដែលធ្វើឲ្យចិនក្លាយជាអ្នកប្រើប្រាស់ប្រេងធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ គេព្យាករណ៍ថា ឥណ្ឌាមានចំណែក ២៥ ភាគរយនៃកំណើនការប្រើប្រាស់ប្រេងសរុបទូទាំងពិភពលោកទាំងក្នុងឆ្នាំ២០២៤ និងបន្តក្នុងឆ្នាំ២០២៥ ។ ការកើនឡើងនៃតម្រូវការឥន្ធនៈនេះគឺជំរុញឡើងដោយផ្នែកដឹកជញ្ជូន និងការកើនឡើងនៃការប្រើប្រាស់ប្រេងឥន្ធនៈក្នុងគ្រួសារ ដែលធ្វើឱ្យឥណ្ឌាមានតំណែងជាអ្នកប្រើប្រាស់ប្រេងធំជាងគេទី៣ របស់ពិភពលោក។

ជាមួយគ្នានេះ ស្របពេលដែលឥណ្ឌាបន្តពង្រីកសេដ្ឋកិច្ចរបស់ខ្លួន តម្រូវការថាមពលកំពុងកើនឡើង ជាពិសេសឥន្ធនៈ។ ផ្អែកលើកត្តាទាំងនេះដែលជំរុញដល់ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈ រហូត EIA ព្យាករណ៍ថា ការប្រើប្រាស់ប្រេងរបស់ឥណ្ឌានឹងកើនឡើងបន្ថែម ២,២០ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤ និង ៣,៣០ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៥។ ក្នុងចំណោមប្រទេសទាំងអស់នៅក្នុងការព្យាករណ៍របស់ EIA ឥណ្ឌា គឺជាការព្យាករណ៍ធំជាងគេ។

ផ្ទុយ​ទៅ​វិញ ការ​ប្រើ​ប្រាស់​ប្រេង​របស់​​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ក្នុង​ល្បឿន​យឺត។ បន្ទាប់ពីនាំមុខឥណ្ឌាខាងប្រើប្រាស់ប្រេងអស់រយៈពេលជាច្រើនឆ្នាំ ចិនកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលធ្វើឲ្យតម្រូវការប្រេងរបស់ខ្លួនមានភាពតឹងតែងនៅក្នុងឆ្នាំនេះ។ ការធ្លាក់ចុះនៃការប្រើប្រាស់ប្រេងនៅក្នុងប្រទេសចិនបណ្តាលមកពីហេតុផលមួយចំនួនដូចជា៖ ការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនី ការកើនឡើងនៃការប្រើប្រាស់ឧស្ម័នធម្មជាតិរាវក្នុងការដឹកជញ្ជូនទំនិញ ការថយចុះចំនួនប្រជាជន និងកំណើនសេដ្ឋកិច្ចយឺត។ EIA បានព្យាការណ៍ថា ចិន អាចបង្កើនការប្រើប្រាស់ប្រេងរបស់ខ្លួនបន្ថែម ៩ ម៉ឹនបារ៉ែលក្នុងមួយថ្ងៃ និង ២៥ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះក្នុងឆ្នាំ ២០២៥។

យ៉ាងណាមិញ ចំនួនខាងលើគ្រាន់តែជាការព្យាករណ៍ទុកមុនប៉ុណ្ណោះ។ ទោះបីការប្រើប្រាស់ប្រេងរបស់ឥណ្ឌាកើនឡើងក្នុងល្បឿនលឿនជាងក៏ដោយ ប៉ុន្តែចំនួនសរុបនៃការប្រើប្រាស់របស់ចិននៅតែច្រើនជាង។ កាលពីឆ្នាំ២០២៣ ការប្រើប្រាស់ប្រេងសរុបរបស់ឥណ្ឌាមានចំនួន ៥,៣ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែល ចិនប្រើប្រាស់ប្រេងច្រើនជាង៣ដង ឬ ១៦,៤​ លានបារ៉ែលក្នុងមួយថ្ងៃ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *