សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មជុំទី ១៤ ប្រឆាំងនឹងរុស្ស៊ី

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មជុំទី ១៤ ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែនកាលពីថ្ងៃចន្ទកន្លងទៅនេះ។ ទន្ទឹមនឹងនេះ វិធានការថ្មីនេះបានកំណត់គោលដៅលើវិស័យដែលមានតម្លៃសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ដូចជា ថាមពល ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ លើសពីនេះ អឺរ៉ុបកំពុងព្យាយាមរារាំងទីក្រុងម៉ូស្គូ និងដៃគូពាណិជ្ជកម្មរបស់ខ្លួនពីការគេចវេសទណ្ឌកម្មរបស់សហភាពអឺរ៉ុបផងដែរ។

សហភាពអឺរ៉ុបបានកំណត់គោលដៅឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីជាលើកដំបូង រួមមានប្រតិបត្តិការផ្ទុកឡើងវិញ ការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀត និងការដឹកជញ្ជូនតាមកប៉ាល់ក្នុងគោលបំណងនាំចេញទៅកាន់ប្រទេសទី៣ តាមរយៈសហភាពអឺរ៉ុបត្រូវបានហាមឃាត់។

ក្នុងចំណោមវិធានការផ្សេងទៀត គឺការទប់ស្កាត់លើការនាំចេញទំនិញដែលសហភាពអឺរ៉ុបជឿថារួមចំណែកដល់ការលើកកម្ពស់សមត្ថភាពឧស្សាហកម្មរបស់រុស្ស៊ី ដូចជា សារធាតុគីមី រ៉ែម៉ង់ហ្គាណែស សមាសធាតុកម្រ ប្លាស្ទិក គ្រឿងចក្រ ម៉ូនីទ័រ និងឧបករណ៍អគ្គិសនីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏បានរឹតបន្តឹងការនាំចេញរបស់ប្រទេសទី ៣ ដូចជា ចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តួកគី និងអារ៉ាប់រួម ជុំវិញការផ្គត់ផ្គង់ទំនិញ និងបច្ចេកវិទ្យាទៅកាន់ប្រទេសរុស្ស៊ី។ បន្ថែមពីនេះ អេល្យូមរបស់រុស្ស៊ី ដែលមានសារៈសំខាន់សម្រាប់ប្រតិបត្តិការឧស្សាហកម្មជាច្រើនដូចជា ការផលិតឧបករណ៍អេឡិចត្រូនិក ខ្សែកាបអុបទិក និង semiconductors ក៏ត្រូវបានហាមឃាត់ដូចគ្នាសម្រាប់ការនាំចូលផងដែរ។

ចំពោះវិស័យហិរញ្ញវត្ថុ ក្រុមប្រឹក្សាសហភាពអឺរ៉ុបហាមឃាត់ប្រព័ន្ធធនាគាររបស់រុស្ស៊ីដែលមានមុខងារស្រដៀងនឹង SWIFT ។ ប្រព័ន្ធផ្ញើសារអន្តរធនាគារ (SPFS) ត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលរុស្ស៊ីបន្ទាប់ពីប្រទេសនេះត្រូវបានកាត់ផ្តាច់ពី SWIFT ដែលជាផ្នែកនៃទណ្ឌកម្មពីមុន។ ការរឹតបន្តឹងនេះត្រូវបានកំណត់គោលដៅលើបុគ្គល និងអង្គភាពចំនួន ១១៦ ដែលមានជាប់ពាក់ព័ន្ធក្នុងស្ថានភាពទាក់ទងនឹងអ៊ុយក្រែន។

ជាការឆ្លើយតប ទីក្រុង​ម៉ូស្គូ​ចាត់​ទុក​ទណ្ឌកម្ម​នេះ​ថា​ជា​ការ​ខុស​ច្បាប់។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសលោកខាងលិចកំពុងព្យាយាមធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ និងធ្វើឱ្យមានការកើនឡើងនៃភាពតានតឹងផ្នែកសង្គម និងនយោបាយនៅក្នុងប្រទេសបើទោះបីជាការប៉ុនប៉ងរបស់ពួកគេគ្មានប្រយោជន៍ក៏ដោយ។ ជាការឆ្លើយតបទៅនឹងទណ្ឌកម្មកំណត់គោលដៅលើឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ប្រទេសលោកខាងលិចកំពុងដាក់សម្ពាធលើខ្លួនឯង ហើយរុស្ស៊ី​នឹង​ព្យាយាម​កាត់​បន្ថយ​ផលប៉ះពាល់ និង​ការពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង