គណៈកម្មការសហភាពអឺរ៉ុបកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅតំបន់ចាយលុយអឺរ៉ូ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូនឹងកើនឡើងយឺតជាងការរំពឹងទុកនៅឆ្នាំនេះ បន្ទាប់ពីការកើនឡើងតម្លៃទំនិញបានកាតបន្ថយអំណាចបញ្ជាទិញ និងអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលអឺរ៉ុប ECB មានភាពតឹងតែងដល់កម្ចី ប៉ុន្តែអតិផរណានៅឆ្នាំនេះក៏នឹងយឺតជាងការរំពឹងទុកផងដែរ។

គណៈកម្មការសហភាពអឺរ៉ុបបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសចំនួន ២០ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូនឹងកើនឡើងត្រឹមតែ ០,៨ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០២៤ ដែលកើនឡើងពី ០,៥ ភាគរយនៅឆ្នាំ២០២៣ ប៉ុន្តែវាទាបជាងការរំពឹងទុកពីខែវិច្ឆិកា ១,២ ភាគរយ។ នៅឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចគួរតែបង្កើនល្បឿនដល់ ១,៥ ភាគរយ ដែលកាត់បន្ថយពីការព្យាករណ៍លើកមុន ១,៦ ភាគរយ។

ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបនឹងមានឥទ្ធិពលដ៏ធំបំផុតលើកំណើនតំបន់ចាយប្រាក់អឺរ៉ូនៅឆ្នាំនេះ ជាមួយនឹងកំណើនត្រឹមតែ ០,៣ ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤ ដែលទាបជាងការព្យាករណ៍នៅខែវិច្ឆិកា ០,៨ ភាគរយ។ បន្ថែមពីនេះ បារាំងដែលជាសេដ្ឋកិច្ចធំបំផុតទី២ នៅក្នុងតំបន់ ក៏នឹងមានកំណើនយឺតនៅឆ្នាំ២០២៤ ក្នុងរង្វង់ប្រមាណ ០,៩ ភាគរយ ទាបជាងការព្យាករណ៍នៅខែវិច្ឆិកា ១,២ ភាគរយ ហើយអ៊ីតាលី ដែលជាប្រទេសធំជាងគេទី៣ នឹងមានកំណើនត្រឹមតែ ០,៦ ភាគរយទាបជាងការព្យាករណ៍ ០,៩ ភាគរយ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារសកម្មភាពសេដ្ឋកិច្ចតូចជាងមុននឹងជំរុញឲ្យកំណើននៃតម្លៃទំនិញប្រើប្រាស់ទំនងជានឹងថយចុះជាងការព្យាករណ៍ពី ៣,២ ភាគរយមកត្រឹម ២,៧ ភាគរយ។ លើសពីនេះ គណៈកម្មការសហភាពអឺរ៉ុបបាននិយាយថា អតិផរណានឹងថយចុះបន្ថែមទៀតដល់ ២,២ ភាគរយនៅឆ្នាំ២០២៥ ដែលនៅជិតគោលដៅរបស់ធនាគារកណ្តាលអឺរ៉ុប ២ ភាគរយក្នុងរយៈពេលមធ្យម។ យ៉ាងណាមិញ គេកត់សម្គាល់ថា ខណៈពេលដែលអតិផរណានឹងបន្តធ្លាក់ចុះ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនឹងយឺតជាងមុន ដោយសារតែរដ្ឋាភិបាលសហភាពអឺរ៉ុបបានបញ្ឈប់ការឧបត្ថម្ភធនដល់តម្លៃថាមពល ពីព្រោះតម្លៃដឹកជញ្ជូនបានឡើងថ្លៃបង្កដោយការរំខានពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម។ លើសពីនេះ ភាព​មិន​ប្រាកដប្រជា​មាន​កម្រិត​ខ្ពស់​ដោយ​សារ​តែ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​នៃវិបត្តិ​នៅ​មជ្ឈិមបូព៌ាកំពុងរីករាលដាលនៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ