ភ្នំពេញ ៖ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ មានទេសចរបរទេសទិញបណ្ណចូលទស្សនាអង្គរចំនួន ១៣៣ ៤៦៤ នាក់ កើន ១០,៩៣ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ និងរកចំណូលបានចំនួន ៦ ២៦៤ ៣៩៨ ដុល្លារ កើន៩,២០ភាគរយ ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរ មានទឹកប្រាក់ជាង ៤៨១៩៥ ដុល្លារអាមេរិកពីទេសចរបរទេស ៣ ២១៣នាក់។
ចំណែកចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាមានចំនួន ១៩ ៥៨០ដុល្លារ ពីទេសចរ ៣៧១១នាក់។ រីឯចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានទទួលបាន ១០៥០ដុល្លារ ពីទេសចរ ២១០នាក់។

ចំពោះការលក់សំបុត្រទូកនាខែកុម្ភៈទទួលបានចំណូលចំនួន១១៩ ៤២៦ដុល្លារអាមេរិក។ គួររំលឹកថា៖ សម្រាប់រយៈពេល២ខែឆ្នាំ២០២៥នេះ ចំនួនទេសចរបរទេសចូលកម្សាន្តរមណីយដ្ឋានអង្គរមានចំនួន២៧៩ ៦០៤នាក់ រកចំណូលបានជាង១៣លានដុល្លារអាមេរិក។ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content