ត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជានាំចេញឈើកៅស៊ូ និងជ័រកៅស៊ូ មានតម្លៃជិត១០០លានដុល្លារ

ភ្នំពេញ ៖ តាមរយៈអគ្គនាយកដ្ឋានចម្ការកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចំណូលការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ មានតម្លៃជាទឹកប្រាក់ចំនួន ៩៩ ១៤៦ ៩៧០ដុល្លារអាមេរិក ដោយក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៩៨ ៥៦០ ២៧០ដុល្លារអាមេរិក និងចំណូលពីការនាំចេញឈើកៅស៊ូ មានតម្លៃ ៥៨៦ ៧០០ដុល្លារអាមេរិក។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែមករាដល់ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៦១ ៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៨៣៦ម៉ែត្រគុប កើនឡើង ៣,៤៧ភាគរយ។ សម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ក្នុងមួយតោន ថ្លៃ ១ ៥៩៤ដុល្លារអាមេរិក ដែលតម្លៃនេះបានថយចុះចំនួន ៤២ដុល្លារអាមេរិក ក្នុង១តោន ស្មើនឹង ០,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២បានលើកឡើងនូវអនុសាសន៍មួយចំនួនពាក់ព័ន្ធនឺងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិឱ្យកាន់តែរីកចម្រើន មានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង ធានាបានគុណភាព និងតម្លៃ តាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ឱ្យសម្រេចជោគជ័យតាមគោលដៅ។

សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីដាំកៅស៊ូ សរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣ភាគរយ។ គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបជាង ៤០៤ ០៤៤ហិកតា (កៅស៊ូឧស្សាហកម្ម ២៤០ ៣៤៦ហិកតា កៅស៊ូគ្រួសារ ១៦៣ ៦៩៣ហិកតា) ផៃ្ទដីកៅស៊ូចៀរជ័រ ៣១០ ១៩៣ ហិកតា។ ក្នុងនោះកម្ពុជារកចំណូលសរុបបានជាង ចំនួនប្រមាណ ៦១២,៣លានដុល្លារ (តម្លៃ១ ៦៦៦ដុល្លារ/តោន)និងការនាំចេញឈើកៅស៊ូចំនួន ៤៥៤ម៉ែត្រគូប បានជាង ១,៥លានដុល្លារ។ កម្ពុជាមានរោងចក្រ-សិប្បកម្មកែច្នៃកៅស៊ូចំនួន ១៦៨ ស្ថិតក្នុងខេត្តចំនួន១១។

សូមជ្រាបថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ភូមា ឡាវ និងហ្វ៊ីលីពីន ជាប្រទេសដែល ផលិតកៅស៊ូធម្មជាតិ៧៣% ក្នុងចំណោមកៅស៊ូធម្មជាតិទាំងអស់ នៅលើពិភពលោក ។ កម្ពុជា បាននាំចេញកៅស៊ូទៅ​កាន់ទីផ្សារសំខាន់ៗរួមមាន ប្រទេស​ម៉ាឡេស៊ី វៀតណាម ចិន សិង្ហបុរី ឥណ្ឌូនេស៊ី និងសហគមអឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)