ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីកំពុងជួយត្រីនៅកម្ពុជាហែលដោយសេរីជាមួយនឹងជណ្តើរត្រីប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អរវាងបឹងទន្លេសាបជាមួយនឹងសហគមន៍មូលដ្ឋាន។
ជណ្តើរត្រីភូមិស្លែង ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី១ ខែវិច្ឆិកា ដោយឯកអគ្គរដ្ឋទូត វ៉ាយអេត រួមជាមួយ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាច្រើននាក់។

ជណ្តើរត្រី ជាដំណោះស្រាយដ៏សំខាន់មួយទាក់ទងទៅនឹងបញ្ហាប្រឈមជលផលនានារបស់កម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏អាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវទឹក និងរំខានដល់ការផ្លាស់ទីរបស់ត្រីផងដែរ។
ជណ្តើរត្រីភូមិស្លែងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ព្រមទាំងសុខុមាលភាពសង្គម ក៏ដូចជាសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន ដែលពឹងផ្អែកលើត្រីជាប្រភពអាហារ និងប្រាក់ចំណូល។
ជណ្តើរត្រីទីមួយនៅកម្ពុជានេះផងដែរ នឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អរវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋានផងដែរ៕ ដោយ ៖ ញ៉ែម សុផល





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content