ការងើបឡើងវិញនៃសេដ្ឋកិច្ចចិននឹងបង្កឱ្យមានការប្រកួតប្រជែងនៅលើទីផ្សារថាមពលសកល

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិននឹងបង្កឱ្យមានការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនៅលើទីផ្សារថាមពលពិភពលោក ជាពិសេសតម្លៃថាមពលនៅសហភាពអឺរ៉ុបដែលកំពុងមានភាពមិនច្បាស់លាស់។

ការស្រាវជ្រាវរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានលើកឡើងថា កាលពីឆ្នាំមុនកម្រិតនៃការប្រើប្រាស់ហ្គាសនៅចិនបានថយចុះដោយសារតែសកម្មភាពឧស្សាហកម្មទាប និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារការរឹតបន្តឹងនៃការរាតត្បាតកូវីដ-១៩ និងការឡើងថ្លៃតម្លៃថាមពល។ ស្របពេលនោះដែរ អាកាសធាតុរដូវរងានៅអឺរ៉ុប រួមជាមួយនឹងវិធានការសន្សំសំចៃថាមពល លំហូរចូលឧស្ម័នធម្មជាតិរាវ (LNG) និងស្តុកឧស្ម័នគ្រប់គ្រាន់បានជួយប្លុកឱ្យឆ្លងកាត់រដូវរងាបានមួយគ្រា។ ការឡើងថ្លៃតម្លៃដែលមិនធ្លាប់មានពីមុនមកបាននាំឱ្យតម្រូវការហ្គាសរបស់អឺរ៉ុបមានការថយចុះ ១៣ ភាគរយ ខណៈដែលរដ្ឋាភិបាលប្រទេសនានាបានឆ្លើយតបយ៉ាងឆាប់រហ័សជាមួយនឹងគោលនយោបាយគ្រាអាសន្ន និងឧស្សាហកម្មបានកាត់បន្ថយការផលិតឡើងវិញ។

មិនត្រឹមតែប៉ុណ្ណោះ ហ្គាសរាវ LNG បានក្លាយជាថាមពលជំនួសហ្គាសរុស្ស៊ីដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសនេះបានកាត់បន្ថយការផ្គត់ផ្គង់មកកាន់អឺរ៉ុបដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ តម្លៃនៃការធ្វើពាណិជ្ជកម្មហ្គាសរាវ LNG ជាសកលបានកើនឡើងខ្ពស់ទ្វេដងដល់ទៅ ៤៥០ ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០២១ ហើយប្លុកអឺរ៉ុបគឺជាកត្តាជំរុញចម្បងនៅពីក្រោយការកើនឡើងនៃតម្រូវការហ្គាស LNG នេះ។

IEA ក៏បាននិយាយដែរថា ចិនអាចជាប្រទេសដែលមានឥទ្ធិពលខ្លាំងនៅឆ្នាំនេះ ដោយសារការបើកសេដ្ធកិច្ចប្រទេសឱ្យទូលាយជាងមុន ដែលនឹងនាំឲ្យតម្រូវការហ្គាសរាវកើនឡើង។ ប្រសិនបើតម្រូវការ LNG សកលត្រឡប់ទៅកម្រិតមុនពេលមានវិបត្តិ នោះវានឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងនៅលើទីផ្សារពិភពលោក ហើយនឹងជំរុញឱ្យតម្លៃឡើងថ្លៃម្តងទៀតដោយជៀសមិនរួច។ មិនត្រឹមតែប៉ុណ្ណោះ ខាងសហភាពអឹរ៉ុបនឹងប្រឈមភាពលំបាកខ្លាំងជាងគេ ដោយសារការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី​ និងការឡើងថ្លៃតម្លៃថាមពល។
ទោះជាយ៉ាងណាក្តី បើទោះបីជាតម្លៃហ្គាសធម្មជាតិបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការឡើងថ្លៃខ្លាំងកាលពីឆ្នាំមុនក៏ប៉ុន្តែតម្រូវការហ្គាសរាវ LNG បានកើនឡើងនៅក្នុងអាស៊ី ជាពិសេសេប្រទេសចិនបន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងកូវីដ-១៩។ គេបានប៉ាន់ប្រមាណថាតម្រូវការហ្គាសរាវ LNG របស់ប្រទេសចិនអាចកើនឡើង ១០ ភាគរយនៅឆ្នាំនេះ ខណៈដែលតម្រូវការនៅក្នុងប្រទេសអាស៊ីអាចកើនឡើងមានកម្រិតខ្ពស់រហូតដល់ ៣៥ ភាគរយប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះ និងជំរុញសកម្មភាពសេដ្ឋកិច្ចទាំងមូលងើបឡើងវិញយ៉ាងឆាប់រហ័ស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ