បរទេស ៖ យោងទៅតាមព័ត៌មាន BBC បានរាយការណ៍ថា លោក Elon Musk ទើបតែបានបញ្ចេញគំរូថ្មីបំផុតនៃមនុស្សយន្ត Optimus ដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់គាត់។

យោងទៅតាមប្រភពដដែលនេះបានបង្ហាញផងដែរថា មនុស្សយន្តនេះ គឺកំពុងតែស្ថិតនៅក្នុងដំណើរការផលិតនៅឡើយទេ ប៉ុន្តែនឹងអាចដាក់លក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ហើយទីផ្សារដ៏ធំនៃមនុស្សយន្តរបស់ក្រុមហ៊ុន Tesla នេះនឹងត្រូវបានសាកល្បង ដោយការដាក់វាឲ្យធ្វើការនៅក្នុងរោងចក្រផលិតរថយន្ត។

មនុស្សយន្តនេះត្រូវបានបង្ហាញនៅលើឆាកនៃកម្មវិធី Silicon Valley ដោយការបង្ហាញនេះ វាបានលើកជង្គង់របស់វា និង ដៃគ្រវីទៅកាន់ទស្សនិកជន។ លើសពីនេះទៅទៀត គេក៏បង្ហាញពីវីដេអូដែលមនុស្សយន្ត Optimus នេះធ្វើការងារសាមញ្ញៗផងដែរ ដូចជា ការស្រោចដំណាំ ការលើកឥវ៉ាន់ និងការលើករបាដែកជាដើម។ លោក Elon Musk បាននិយាយថា មនុស្សយន្តនេះនឹងត្រូវបានផលិតឡើងជាទ្រង់ទ្រាយធំដោយមានម្លៃទាបជាង ២ ម៉ឺនដុល្លារ ហើយនឹងដាក់លក់ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំទៀត។ គោលបំណង់នៃការផលិតមនុស្សយន្តនេះឡើងគឺដើម្បីចង់ដោះស្រាយបញ្ហាដ៏លំបាកបំផុតមួយ ដោយបញ្ញាបែបសិប្បនិម្មិត គឺការបង្កើតម៉ាស៊ីនដែលអាចជំនួសការងារមនុស្សបាន ហើយក្រុមហ៊ុនកំពុងបង្កើតការការពាររួមទាំងប៊ូតុងបញ្ឈប់ ដែលមិនអាចរំខានដល់មនុស្សបាន។ មួយវិញទៀត ក្រុមហ៊ុន Tesla ក៏មានបំណងចង់ផ្លាស់ប្តូរទៅកាន់សង្គមមួយដែលមនុស្សយន្តអាចធ្វើការបាន ហើយមនុស្សទទួលបានអត្ថប្រយោជន៍ដោយមានសុវត្ថិភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលខាតបង់ប្រាក់ចំណូលជាង ៣០០លានដុល្លារហើយ ដើម្បីទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/09/2026
ក្នុងរយៈពេលប្រមាណជិតកន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ២៥០លានដុល្លារហើយក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំប៊ុលហ្គារី ៖ អឺរ៉ុបអាចរស់បានដោយគ្មានរុស្ស៊ី គ្រាន់តែលំបាកខ្លាំងបើធ្វើសត្រូវជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/09/2026
បើទោះបីជាគ្មានរុស្ស៊ី ក៏អឺរ៉ុបអាចរស់នៅបានដែរ គ្រាន់តែមិនអាចឈរជើងបានយូរអង្វែងប៉ុណ្ណោះប្រសិនបើជ្រើសរើសធ្វើជាសត្រូវជាមួយរុស្ស៊ី





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content