គ្រោះទឹកជំនន់អាចបង្កការខូចខាតដល់សេដ្ឋកិច្ចអេស្ប៉ាញជាង ១០ ពាន់លានអឺរ៉ូ

បរទេស ​៖ យោងតាមប្រភព័ត៌មានពីរ៉យទ័របានរាយការណ៍ថា គ្រោះទឹកជំនន់បានបង្កការខូចខាតដល់សដដ្ឋកិច្ចប្រទេសអេស្ប៉ាញរាប់ពាន់លានដុល្លារ និងបង្កការរាំងស្ទះដល់វិស័យជាច្រើន។

ការខូចខាតពីគ្រោះទឹកជំនន់អាចកើនឡើងជាង ១០ ពាន់លានអឺរ៉ូ ជាមួយនឹងប្រាក់កម្ចីពីធនាគារប្រហែល ២០ ពាន់លានអឺរ៉ូ (២១,៨២ ពាន់លានដុល្លារ)។

កាល​ពី​ថ្ងៃ​អង្គារកន្លងទៅនេះ រដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​ប្រមាណ ១០,៦ ពាន់​លាន​អឺរ៉ូ​ដើម្បី​ជួយ​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​ ខណៈដែលមានមនុស្ស ២១៧ នាក់បានស្លាប់ ដោយរដ្ឋាភិបាលអេស្ប៉ាញបានប្រកាសកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់កម្ចីរបស់ធនាគារអេស្ប៉ាញបានផ្តល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតប្រមាណ ៧ពាន់លានអឺរ៉ូ សម្រាប់បណ្តាក្រុមហ៊ុន អាជីវកម្ម និងប្រមាណ ១៣ពាន់លានអែរ៉ូសម្រាប់កម្ចីគ្រួសារ។

ទន្ទឹមនឹងនេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់ Valencia ជាងតំបន់ផ្សេងទៀតក្នុងប្រទេសអេស៉្បាញ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យជាច្រើន។ Valencia ត្រូវបានគេស្គាល់ថាសំបូរដំណាំបន្លែ ផ្លែឈើ ក្រូចឆ្មារ និងវាលស្រែ ហើយទឹកជំនន់បានបំផ្លាញដំណាំ និងកាត់បន្ថយទិន្នផលដែលនាំឱ្យកសិករខាតបង់។ វាបង្កផលប៉ះពាល់ទាំងសេដ្ឋកិច្ចក្នុងស្រុក និងចំណូលពីការនាំចេញ ដោយសារប្រទេសអេស្ប៉ាញគឺជាប្រទេសនាំចេញក្រូចឆ្មារធំជាងគេមួយនៅអឺរ៉ុប។ លើសពីនេះ អេស្ប៉ាញគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម ប៉ុន្តែទឹកជំនន់អាចរំខានដល់លំហូរភ្ញៀវទេសចរណ៍ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នោះហើយ អាជីវកម្ម និងសេវាកម្មក្នុងស្រុកដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងហាង ដែលពឹងផ្អែកខ្លាំងលើប្រាក់ចំណូលទេសចរណ៍តាមរដូវកាលត្រូវបង្ខំចិត្តបិទទ្វារ។ ជាងនេះទៀត រដ្ឋាភិបាលត្រូវចំណាយលុយច្រើនជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យបង្កើនការចំណាយសាធារណៈ និងពន្យារពេលលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលបានគ្រោងទុក។

លើសពីនេះ ម្ចាស់ផ្ទះ និងអាជីវកម្មប្រឈមមុខនឹងការខូចខាតទ្រព្យសម្បត្តិ ដែលបង្កើនការទាមទារផលប្រយោជន៍ពីធានារ៉ាប់រង និងការទូទាត់សង ហើយបញ្ហានេះជះឥទ្ធិពលដល់វិស័យធានារ៉ាប់រងកាន់តែខ្លាំង។ ក្រៅពីនេះ គ្រោះទឹកជំនន់បង្កការរំខានដល់ការដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលប៉ះពាល់ដល់អាជីវកម្មដែលពឹងផ្អែកលើការដឹកជញ្ជូនទំនិញ។ ជាលទ្ធផល ពួកគេត្រូវពន្យារពេលដឹកជញ្ជូន បង្កើនការចំណាយ និងការថយចុះផលិតភាព ដែលប៉ះពាល់ដល់ទាំងអាជីវកម្មក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ។

លោក Jose Vicente Morata ប្រធានផ្នែកពាណិជ្ជកម្មនៅតំបន់ Valencia បានលើកឡើងថា ការខូចខាតដល់អាជីវកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់កើនឡើងជាបណ្តោះអាសន្នលើសពី ១០ ពាន់លានអឺរ៉ូ (១០,៧៨ លានដុល្លារអាម៉េរិក)។ យ៉ាងណាមិញ គេមិនទាន់បានវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចពិតប្រាកដពីទឹកជំនន់នោះទេ ប៉ុន្តែការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចគឺខ្លាំងជាងអំឡុងពេលមានការរាតត្បាត។ ទន្ទឹមនឹងនេះ ហានិភ័យអាកាសធាតុកំពុងកើតឡើងលឿនជាងការរំពឹងទុក។

លោក Mirenchu ​​del Valle ប្រធានសមាគមធានារ៉ាប់រង UNESPA របស់ប្រទេសអេស្ប៉ាញបាននិយាយថា ទឹកជំនន់នៅតំបន់ Valencia គឺជាព្រឹត្តិការណ៍ដែលបង្កការខូចខាតដ៏ធំបំផុតរបស់អេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍អាកាសធាតុ ដែលខ្លាំងជាងព្រឹត្តិការណ៍ទឹកជំនន់បានកើតឡើងនៅទីក្រុង Bilbao ក្នុងឆ្នាំ១៩៨៣នោះទៅទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ