ក្រសួង​ និងស្ថាប័​នពាក់ព័ន្ធចំនួន​៤ រកដំណោះស្រាយ​ពីកា​រប្រើប្រាស់​ថាមពល​ក្នុងវិស័យកសិកម្មជូន​កសិករ​កម្ពុជា

ភ្នំពេញ ៖ ជាការ​ចូលរួម​កាត់បន្ថយ​ថ្លៃ​ដើម​នៃកា​រផលិត​លើផលិតផលកសិកម្ម​ឱ្យ​នៅទាប​បំផុត​ ក្រសួង​ និង​ស្ថាប័ន​​ចំនួន​៤ រួមមាន​ក្រសួងកសិកម្មរុក្ខា​ប្រមាញ់​និងនេសាទ រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និងថាមពល ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​ កម្ពុជា និង អគ្គិសនីកម្ពុជា ( EDC ) ​បានរួមគ្នា​ក្នុងការ​រក​ដំណោះស្រាយជូនកសិករ​ធ្វើ​យ៉ាងណាឱ្យ​កា​រផលិ​តរបស់កសិករ​មានតម្លៃ​ទាប​ ដោយក្នុងនោះ​បញ្ហា​ថាមពល​គឺជា​កត្តា​ប្រឈម​មួយសម្រាប់ការ​ចំណាយ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និងនេសាទ បានថ្លែ​ងនៅក្នុង​វេទិកា​មួយ​ជាមួយ​​តំ​ណាង​​ប្រជាកសិករ​បានឱ្យដឹងថា ​វិស័យកសិកម្ម​ត្រូវការ​ប្រើប្រាស់​ថាមពល​​ដើម្បីដំណើរកា​រខ្សែច្រវ៉ាក់​ផ​លិ​តកម្ម​​​​ផងដែរ ជាក់ស្ដែង​ការ​ចិញ្ចឹមសត្វ​ជាដើម​គឺត្រូវការ​ដាក់ម៉ាស៊ីន​ត្រជាក់ឱ្យសត្វ​ដើម្បីឱ្យវាមានសុខភាព​ល្អលូត​លាស់​បានលឿន។ ការ​ដាក់ម៉ាស៊ីនត្រជាក់ កា​របំភ្លឺ​ភ្លើ​ងនៅតាម​កសិដ្ឋាន​នៃគឺសុទ្ធសឹងតែ​ប្រើ​ប្រាស់ថា​ម​ព​ល ​​​​និ​ងការ​ចំណាយ។ ក្រៅពីនោះដែរ ​ការ​ចិញ្ចឹមត្រី​ក៏ដូចគ្នា គឺត្រូវមានការ​បូមទឹក​ចេញ​ចូល ក៏ត្រូវ​ការ​ថាមពល​អគ្គិសនីដែរ ។​

ឯកឧត្តមបានបន្តថា​ ៖

“តាមពិតទៅ​ រាជរដ្ឋាភិបាល​បាន​គិតគូរពីបញ្ហា​នេះយូរមកហើយ​ ហើយក៏បាន​ដាក់ចេញនូវគោល​ការណ៍មួយចំនួន​រួចហើយដែរ ​ដូចជាការ​ប្រើប្រាស់ភ្លើ​ងចន្លោះពី​ម៉ោង៩​យប់ ​ដល់​ម៉ោង​៧​ព្រឹក​​ គិតថ្លៃត្រឹមតែ ៤៨០​រៀល​ប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង​ ។ ដូច្នេះវាក៏ជាកា​រកាត់បន្ថយ​នូវថ្លៃដើម​របស់​កសិករ​បានមួយ​កម្រិ​ត​ផង​ដែរ ។ យើងក៏​ព្យាយាម​ធ្វើ​យ៉ាងណាឱ្យ​កា​រផលិត​របស់​កសិករ​កាន់តែមាន​ថ្លៃដើមទាប​ទទួលបានកា​រចំណេញ​ច្រើនជាង​មុន​”

ឯកឧត្តម ​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និងថាមពល ​ក៏បាន​មានប្រសាសន៍ផងដែរថា ​​កាលពីឆ្នាំ២០១៨ កម្ពុជា​រក​ប្រភពថាមពល​សម្រាប់ផ្គត់ផ្គង់​បាន​តែ ​២ ៦៥៩​មេហ្កាវ៉ាត់​ប៉ុណ្ណោះ ហើយដល់​ឆ្នាំ​២០២២​នេះ កម្ពុជា​មាន​ថាម​ព​លរបស់​​រ​ដ្ឋ ​៤ ២៤៦​ មេហ្កាវ៉ាត់ ដែលមានកំណើន​ប្រមាណ​៦០ភាគរយ​ធៀបនឹង​ឆ្នាំ​២០១៨​​ ។ ម្យ៉ាងទៀត​ការ​តប​ណ្ដា​ញ​​តង់ស្យុង​របស់ជាតិ​ក៏បានសម្រេច​គ្រប់​រាជធានីខេត្តទាំង​២៥ហើយដែរ ​និងកំពុង​ជំរុញ​ការ​តភ្ជាប់​បណ្ដាញ​បញ្ជូនរងទៅកាន់​គ្រប់ភូមិ​ទូទាំង​ប្រទេស ។​

ឯកឧត្តម​បន្តថា ៖

“បច្ចុប្ប​ន្ន​នេះ នៅសល់តែជាង ​២៤០​ភូមិទៀត​ប៉ុណ្ណោះ​នឹងគ្រប់ភូមិទូទាំង​ប្រទេស​ហើយ ហើយ​ភូមិ​ដែល​នៅសេសសល់​​ គឺដោយសារតែ​ជា​តំបន់​លិចទឹក​នៅរដូវ​វស្សា និងតំបន់លើ​ទឹក​ដែលពិបាក​ក្នុងការ​តបណ្ដាញបញ្ជូនទៅដល់ ។ តែយ៉ាងណា​ក្រុមការងារ​ក៏បានរៀបចំ​ដាក់​ប្រព័ន្ធថាមពលសូ​ឡា​ជូន​ពួកគាត់​ប្រើប្រាស់​ផងដែរ “

ឯកឧត្តម ​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុកជា​អគ្គ​នាយក​អគ្គិសនីកម្ពុជា ( EDC) ក៏បានថ្លែង​ថា​​ ក្នុង​អំឡុងពេលវិបត្តិ​ថាមពល​ដែលកើត​ដោយសារតែ​សង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន កម្ពុជា​មិនបាន​ដំឡើ​ង​ថ្លៃ​​ថា​មព​ល​​ពី​ប្រជាពលរដ្ឋ​ទេ តែថែមទាំង​ឧបត្ថម្ភធន់​ដល់​ប្រជាពលរដ្ឋ​មួយចំនួនផងដែរ ។ ​បច្ចុប្បន្ន​នេះ ការ​ផលិត​ថាមពល​មានតម្លៃ ​១ ០០០រៀល​ក្នុងមួយគីឡូវ៉ាត់ម៉ោង តែ​កា​រលក់​ថាមពល​ទៅកាន់​ប្រជា​ព​ល​រ​ដ្ឋ​​​វិញ​គឺ​ក្រោម ​១ ០០០រៀល​ ដែល​មានន័យថា​ កំពុង​លក់​ខាត​ដើម្បីសម្រួលដល់​ជីវភាពពលរដ្ឋ​ ។ នៅក្នុងឱកាសនេះផងដែរ តំណាងវិស័យឯកជនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងផលិតកម្មក្នុងវិស័យកសិកម្មក៏បានដាក់ជាសំណើរ និងសុំឱ្យរាជ​រដ្ឋាភិបាល ​ជួយ​សម្រួលបន្ថែមដល់តម្លៃ​ថាមពល និងរយៈពេលអនុគ្រោះ​បានច្រើនម៉ោង​បន្តិច ​ពីព្រោះម៉ោង៩​យប់ដល់​៧ព្រឹក​ ​ជាពេលវេលា​មួយ​ដែលពិបាក​ក្នុងការ​ប្រើប្រាស់ភ្លើង​ ហើយពេលខ្លះកសិករត្រូវការ​ប្រើប្រាស់​ភ្លើងតែពេល​ថ្ងៃប៉ុណ្ណោះ ដូចជាផ្នែករោងម៉ាស៊ីនគិនស្រូវជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

ប្រជាពលរដ្ឋអាម៉េរិកជិតពាក់កណ្តាល ​ចង់ឲ្យ​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​កំពូល​អ៊ីស្រា​អែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/07/2026

ប្រជាពលរដ្ឋ​អាម៉េរិក​ប្រមាណ ៤៩ភាគរយ បង្ហាញពីការ​គាំទ្រ​ឱ្យ​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​អន្តរជាតិ​ (ICC) ប្រឆាំង​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក ​Benjamin​ ​Netanyahu​ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធាពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម

ខេត្តព្រះសីហនុដោះស្រាយអគារជាប់គាំងបាន ១៤៨ គម្រោង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/07/2026

គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៤៨ គម្រោង ស្មើនឹង ៣៣.៨ ភាគរយ នៃគម្រោងអគារជាប់គាំងក្នុងក្រុងព្រះសីហនុ ត្រូវបានដោះស្រាយ តាមយៈយន្តការលើកទឹកចិត្តពិសេស

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ