មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក​ Narendra Modi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅបន្ថែមទៀត រួមទាំងពាណិជ្ជកម្មផងដែរ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន AP​ News ។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទៅជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅទីក្រុងបុមបៃ ដើម្បីពិភាក្សាគ្នាពង្រឹងកិច្ចទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រភាពជាដៃគូកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយកើនកម្ដៅ។ កិច្ចប្រជុំនៅទីក្រុងបុមរវាងថ្នាក់ដឹកនាំប្រទេសទាំង២ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពជាដៃគូដែលបានពង្រីកលើវិស័យការពារជាតិរហូតដល់ពាណិជ្ជកម្ម បច្ចេកវិទ្យា និងថាមពល ដោយទីក្រុងប៉ារីសគឺជាដៃគូគួរឱ្យទុកចិត្តបំផុតមួយរបស់ឥណ្ឌា។

លោក Modi បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Macron ថា ភាពជាដៃគូរវាងឥណ្ឌា-បារាំង មិនមានដែនកំណត់នោះទេ ជាពិសេស នៅក្នុងយុគសម័យដែលកំពុងមានភាពមិនប្រាកដប្រជា ភាពជាដៃគូនេះគឺជាកម្លាំងសម្រាប់ស្ថិរភាព និងវឌ្ឍនភាពសកល។ ទន្ទឹមនឹងនេះ ឥណ្ឌា បានសម្លឹងរកមើលការទាក់ទាញមូលធនបរទេស និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ខណៈដែលបារាំងស្វែងរកទីតាំងរឹងមាំជាងមុននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំទាំងពីរបានសម្ពោធគម្រោងការផលិតឧទ្ធម្ភាគចក្រ H125 ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Tata Advanced Systems និង Airbus របស់ឥណ្ឌាផងដែរ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា ទំនាក់ទំនងបារាំង-ឥណ្ឌា ស្ថិតក្នុងដំណាក់កាលបង្កើនល្បឿន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបស់សកលលោក។ ឧស្សាហកម្មអវកាស ថាមពលនុយក្លេអ៊ែរ រ៉ែកម្រ និងរថភ្លើងល្បឿនលឿន ជាវិស័យសំខាន់ៗសម្រាប់ភាពជាដៃគូជាមួយឥណ្ឌា ព្រមទាំងគាំទ្រដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងទីក្រុងញូវដេលី និងសហភាពអឺរ៉ុបទៀតផង។ បន្ថែមពីនេះ ប្រធានាធិបតីបារាំងរូបនេះបានអំពាវនាវឱ្យឥណ្ឌាចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយបារាំងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបានអញ្ជើញលោក Modi ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង នាអំឡុងខែមិថុនាខាងមុខនេះ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបញ្ជាក់ថា ឥណ្ឌានៅតែបន្តតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះដែលកំពុងបន្តកើតមាននៅទាំងនៅក្នុងតំបន់អាស៊ីខាងលិច និងនៅអឺរ៉ុបខាងកើត។

គួរឲ្យបញ្ជាក់ដែរថា ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងបារាំង កាន់តែមានភាពប្រសើរជាលំដាប់ ជាពិសេសការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់បារាំងកាន់តែស៊ីជម្រៅ និងកើនឡើងជាលំដាប់ទាំងនៅក្នុងវិស័យផលិតកម្ម ថាមពល ការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌា ដោយនៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង ១៥ ពាន់លានដុល្លារ ដែលធ្វើឱ្យបារាំងក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៣​ នៅក្នុងសហភាពអឺរ៉ុបរបស់ឥណ្ឌា។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាស្នូលនៃទំនាក់ទំនងរវាងភាគីទាំងពី ដោយសារគណៈកម្មាការរដ្ឋាភិបាលឥណ្ឌាយល់ព្រមទិញសម្ភារៈយោធាដែលមានតម្លៃ ៤០ ពាន់លានដុល្លារ រួមមាន យន្តហោះចម្បាំង Rafale ចំនួន ១១៤ គ្រឿងពីបារាំងផងដែរ។ ដោយឡែក វិស័យការពាដែន​អាកាស ​គឺជា​អាទិភាព​យុទ្ធសាស្ត្រ​សម្រាប់​​ឥណ្ឌា ដោយសារ​មានបញ្ហា​សន្តិសុខនៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយ​គូប្រជែង​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​ រួមមាន ប៉ាគីស្ថាន និង​មហាអំណាចចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *