ទណ្ឌកម្មប្រឆាំងរុស្ស៊ីពីសំណាក់លោកខាងលិច មិនត្រឹមតែកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនៃវិស័យថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្កជាផលប៉ះពាល់កាន់តែខ្លាំងទៅដល់កំណើនសេដ្ឋកិច្ចសកលលោកទាំងមូល និងកំពុងឈានទៅដល់វិបត្តិស្បៀងអាហារថែមមួយកម្រិតទៀតបន្ថែមពីលើវិបត្តិថាមពល។

លោកខាងលិចមិនតិចប្រទេសនោះទេដែលបានប្រឈមមុខទៅនឹងផលវិបាកជាបន្តបន្ទាប់ ជាក់ស្តែងអាល្លឺម៉ង់គិតត្រឹមសប្តាហ៍នេះបាន ទទួលរងបញ្ហាអតិផរណាដល់ចំណុចខ្ពស់បំផុតក្នុងអត្រាដល់ទៅ ៧,៩ភាគរយគិតត្រឹមខែឧសភាដែលផ្អែកទៅលើទិន្នន័យចុងក្រោយដោយការិយាល័យស្ថិតិជាតិ Destatis។
តួលេខនេះមានន័យថា បញ្ហាអតិផរណាដែលបានកើតឡើងទៅលើប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតជាងគេនៅអឺរ៉ុបមួយនេះគឺជាអត្រាអតិផរណាមិនធ្លាប់កើតមានឡើយក្នុងរយៈពេលជាង៥០ឆ្នាំចុងក្រោយ។

ទោះបីជាយ៉ាងណាក្តីក្រុមអ្នកវិភាគសេដ្ឋកិច្ចរំពឹងទុកអតិផរណានឹងថមថយបន្តិចក្នុងរយៈពេលប៉ុន្មានខែខាងមុខដោយក្នុងនោះធនាគារ អាល្លឺម៉ង់ Bundesbank បានធ្វើការព្យាករណ៍ថាអត្រាអតិផរណានឹងបញ្ចប់ទៅត្រឹមកម្រិត៧,១ភាគរយនៅត្រឹមចុងឆ្នាំ២០២២នេះ។
ដោយឡែកនៅអាមេរិកឯណោះវិញ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះតម្លៃប្រេងសាំងធម្មតានៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់តម្លៃ ៥,០១៦ដុល្លារក្នុងមួយហ្គាឡុងជាលើកដំបូង។ នេះបើយោងតាមសមាគមរថយន្តអាមេរិក AAA ដែលវាគឺជាតម្លៃមធ្យមលើស៥ដុល្លារក្នុងមួយហ្គាឡុងមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
តម្លៃជាមធ្យមដែលកំណត់បាននេះត្រូវបានគេប្រមូលទិន្នន័យចេញពីស្ថានីយចាក់សាំងប្រមាណជា ៦០ ០០០កន្លែងនៅទូទាំងប្រទេសខណៈដែលតម្លៃសាំងនៅរដ្ឋកាឡីហ្វ័រញ៉ាមានតម្លៃខ្ពស់ជាងគេដល់ទៅ ៦,៤៤ដុល្លារក្នុងមួយហ្គាឡុង និងតម្លៃសាំងដែលធូរថ្លៃជាងគេគឺនៅរដ្ឋហ្សកហ្ស៊ីមានតម្លៃ ៤,៤៩ដុល្លារក្នុងមួយហ្គាឡុង។
គួរឲ្យដឹងដែរថា យោងតាមការអះអាងដោយទីភ្នាក់ងារថាមពលរបស់អាមេរិក EIA បានបង្ហាញថា តម្រូវការប្រេងសាំងនៅទូទាំងប្រទេសបានកើនទៅដល់ ៩,២លានបារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេងសាំងសរុបរបស់អាមេរិកបានធ្លាក់ចុះ៨០ម៉ឺនបារ៉ែលបន្ថែមទៀតមកនៅត្រឹមតែ ២១៨,២លានបារ៉ែលគិតត្រឹមសប្តាហ៍កន្លងទៅនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content