មាសនឹងបន្តឡើងថ្លៃលើសពី ២ ០០០ ដុល្លារក្នុងមួយអោននៅក្នុងឆ្នាំ២០២៤

បរទេស ៖ យោងតាមប្រភព FX Street លើកឡើងថា តម្លៃមាសអាចនឹងឡើងថ្លៃបន្ថែមទៀតនៅឆ្នាំ២០២៤ ដោយសារភាពមិនប្រាកដប្រជាអំពីទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោកបានជំរុញឱ្យមានតម្រូវការមាស ដោយសារវាជាទ្រព្យសម្បត្តិមានសុវត្ថិភាព។

ស្របពេលនេះដែរ មាសបានឡើងថ្លៃដល់ ២ ០៦៣ ដុល្លារក្នុងមួយអោន ដែលជាការកើនឡើងច្រើនជាង ១៣ ភាគរយក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ និងអាចឈានដល់កម្រិតខ្ពស់បំផុតក្នុងតម្លៃ ២ ១១០ ដុល្លារក្នុងមួយអោននៅដើមខែនេះ។ បន្ថែមពីនេះ តម្លៃមាសកំពុងកើនឡើងអស់រយៈពេលជាងពីរខែមកហើយ ដែលជំរុញដោយតម្រូវការវិនិយោគិន បន្ទាប់ពីការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។ លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែកើនឡើងនៅក្នុងមជ្ឈិមបូព៌ាបានជំរុញឲ្យមានតម្រូវការមាសកើនឡើង ដោយសារវាជាទ្រព្យសម្បត្តិមានសុវត្ថិភាព។ កត្តាទាំងអស់នេះ និងកត្តាជាច្រើនទៀតនៅតែត្រូវបានគេរំពឹងថានឹងជំរុញឲ្យតម្លៃមាសបន្តឡើងថ្លៃនៅឆ្នាំ២០២៤។

បន្ទាប់ពីដំណើរការដ៏រឹងមាំគួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ២០២៣ អ្នកវិភាគរំពឹងថា តម្លៃមាសនឹងឡើងថ្លៃខ្លាំងនៅឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយសន្ទុះនៃការតាមដានមូលនិធិការពារហានិភ័យ ធនាគារកណ្តាលបន្តទិញមាសក្នុងអត្រាថេរ និងតម្រូវការពីវិនិយោគិន។ ទន្ទឹមនឹងនេះ JPMorgan ក៏ព្យាករណ៍ថា តម្លៃមាសនឹងឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ៣០០ ដុល្លារក្នុងមួយអោន នៅពេលមានកំណើននៃការរំពឹងទុកថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់។ មិនត្រឹមតែប៉ុណ្ណោះ UBS មើលឃើញថា តម្លៃមាសអាចឡើងថ្លៃដល់ ២ ២០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំ ដោយសារហានិភ័យភូមិសាស្ត្រនយោបាយ និងអតិផរណាកើនឡើង។ នៅក្នុងទស្សនវិស័យឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាមាសពិភពលោកចេញផ្សាយថា ខ្លួនរំពឹងថាធនាគារកណ្តាលនឹងបន្តការទិញមាសរបស់ពួកគេ ដែលអាចផ្តល់ការគាំទ្របន្ថែមសម្រាប់មាស និងបង្កើនតម្លៃរបស់វាបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ វាមានការព្រមានខ្លះៗថា អ្វីៗអាចនឹងផ្លាស់ប្តូរ ប្រសិនបើអតិផរណារបស់អាមេរិកកើនឡើងម្តងទៀត។

លោក Han Tan ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Exinity លើកឡើងថា តម្លៃមាសអាចនឹងត្រូវបានធ្លាក់ចុះខ្លះនៅឆ្នាំនេះ ប្រសិនបើការកើនឡើងនៃអតិផរណាបង្ខំឱ្យធនាគារកណ្តាលអាមេរិក Fed បោះបង់ចោលផែនការសម្រាប់គោលនយោបាយនៅឆ្នាំ២០២៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/12/2024

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។

រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/12/2024

ស្របពេលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមានការវិវត្តន៍ក្នុងល្បឿនលឿនហួសពីការរំពឹងទុក រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ

កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួនទៅកាន់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

មន្ត្រីនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Justin Trudeau កំពុងពិភាក្សាអំពីលទ្ធភាពនៃការដំឡើងពន្ធលើការនាំចេញលើទំនិញដូចជា អ៊ុយរ៉ាញ៉ូម ប្រេង និងប៉ូតាស្យូម។ មធ្យោបាយនេះត្រូវបានលើក​ឡើង​ បន្ទាប់ពី Donald Trump ប្រកាសពីការដាក់​ពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។

ពោតលីងអប់បាត់ដំបង រសជាតិប្លែក​ និងកំពុងមានការគាំទ្រ

ជំនួញ, ព្រឹត្តិការណ៍

• 13/12/2024

ពោតលីងអប់ ជាអាហារសម្រន់មួយប្រភេទរបស់សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិលក្ខណៈគ្រួសារមួយនៅខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងតំបន់ទាំងចាស់ទាំងក្មេង

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២៤ កើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងរយៈពេល១១ខែ ដើមឆ្នាំ ២០២៤ បានកើនដល់ជាង៥០ប៊ីលានដុល្លារអាមេរិក មានកំណើនជាង១៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសា​សន៍៦ ចំណុច ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម​ និងពង្រីកទីផ្សារឱ្យកាន់តែទូលាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍៦ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងធានាឱ្យផលិតផលកម្ពុជាមានទីផ្សារយ៉ាងទូលំទូលាយ

ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/12/2024

Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ

ស្ថាប័ន​រដ្ឋចំនួន ២ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ២ ដាក់​ដំណើរការ​ជាផ្លូវការ​នូវកម្ម​វិធី​អន្ត​រ​ក​ម្ម​ផ្លា​ស់​ប្តូ​រ​ទិ​ន្ន​ន័​យ​រ​ប​​ស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/12/2024

ការ​ដាក់ឱ្យ​ប្រើប្រាស់នូវ​ប្រព័ន្ធចែក​រំលែក​ កម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្ន​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួយ​សម្រួលដល់វិស័យ​ហិរញ្ញវត្ថុ និងអចលនទ្រព្យ

សម្តេចមហាបវរធិបតី ណែនាំក្រសួងពាណិជ្ជកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផ្នែកលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងពាណិជ្ជកម្មបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលក់អន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីមានការព្យាករណ៍អំពីកំណើននៃការផ្គត់ផ្គង់ក្នុងទីផ្សារប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/12/2024

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,១៥ ភាគរយ ឬ ៧៣,៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣៨ ភាគរយ ឬ ៧០ ដុល្លារក្នុងមួយបារ៉ែល