ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យគិតគូរហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ទាំងការងារអភិរក្សតំបន់រមណីយដ្ឋានអង្គរ និងការគ្រប់គ្រងប្រជាសាស្ត្រ

សៀមរាប ៖ យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ទាំងការងារអភិរក្ស និងការគ្រប់គ្រងប្រជាសាស្ត្រ តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយរបស់យើងគ្រប់ជំនាន់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌអង្គរ ដែលសហការរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះ គឺជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្តែង ដែលមិនអាចកាត់ផ្តាច់ចេញពីដំណើររបស់កម្ពុជា ដែលជារួមអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក គ្មានប្រទេសណាដូចឡើយ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា នេះជាកិច្ចប្រជុំលើកទី១ និងមានកិច្ចប្រជុំបន្តបន្ទាប់ទៀត ដើម្បីមានការឯកភាពរួម១ ក្នុងការការពារ ថែទាំ និងអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេសអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និងចក្ខុវិស័យអនាគត នៃឧទ្យានបុរាណអង្គរ។

ជាមួយគ្នានេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ជុំវិញការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ប្រាង្គប្រាសាទ ដែលទទួលរងនូវហានិភ័យ ហើយត្រូវបានថែរក្សានិងជូួសជុល តំបន់ការពារ បរិស្ថាន ទឹក ព្រៃឈើ សហគមន៍ប្រជាជនទាំង១១២ភូមិ ដែលចាត់ទុកជាភូមិបេតិកភណ្ឌ មានការទាក់ទងនឹងការរក្សាប្រពៃណីទំនៀមទំលាប់អង្គរដែលជាតម្លៃសកលត្រូវបានថែរក្សានិងការពារយ៉ាងមុតមាំ។ ដោយឡែកធនធានមនុស្សក្នុងវិស័យអភិរក្សមានការកើនឡើង និងមានភាពរឹងមាំឈានមុខក្នុងតំបន់ ព្រមទាំងមានការទទួលស្គាល់ពីអន្តរជាតិ។ សមិទ្ធផលទាំងអស់នេះ មានការចូលរួមយ៉ាងសកម្មពីស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសគណ:កម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីកិច្ចគាំពារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរហៅកាត់ថា អាយស៊ីស៊ីអង្គរ ដែលមានបារាំង និងជប៉ុន ជាសហប្រធាន និងយូនីស្កូជាលេខាធិការដ្ឋាន ព្រមទាំងមានការចូលរួមពីប្រទេសជាសមាជិកចំនួន ៣៧ប្រទេសផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់បន្ថែមពីគោលដៅគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ ឱ្យបានគង់វង្សយូរអង្វែងតកូនចៅ តាមរយៈការគ្រប់គ្រងរដ្ឋបាលសាធារណៈទំនើប និងប្រជាសាស្រ្តនៅក្នុងខេត្ត។ រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតនូវផែនការរៀបចំដែនដី ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ដោយគិតគូរពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន និងការការពារសម្បត្តិបេតិកភណ្ឌ ជាអាទិ៍ តាមរយៈការរៀបចំបង្កើតនូវក្រុងរុនតាឯកតេជោសែន តំបន់អភិវឌ្ឍន៍ពាក់ស្នែង និងការអភិវឌ្ឍតំបន់នានាជុំវិញតំបន់រមណីដ្ឋានអង្គរជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *