ភ្នំពេញ ៖ បណ្តាអ្នកស្ថិតនៅក្នុងវិស័យឯកជន រួមទាំងមន្ត្រីរដ្ឋាភិបាលផងដែរនោះ បានធ្វើការព្យាករថា នៅក្នុងឆ្នាំ២០២២នេះ សហគ្រិនដែលជាស្ត្រីនៅក្នុងប្រទេសកម្ពុជាអាចបន្តជួបបញ្ហាដដែល ខណៈស្ថានភាពកូវីដ១៩នៅតែបន្តអូសបន្លាយ ស្របពេលចំនួនសហគ្រិនជាស្ត្រី មានចំនួនច្រើនជាងសហគ្រិនជាបុរស។

លោកជំទាវកញ្ញា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះថា នៅក្នុងពេលវិបត្តិនៃកូវីដ១៩ សហគ្រិនដែលជាស្ត្រីពិតជាជួបបញ្ហាប្រឈម និងផលពិបាកខ្លាំងជាងសហគ្រិនជាបុរស ជាក់ស្ដែងនៅពេលមានការបិទប្រទេស បិទសាលា ស្ត្រីមានកាតព្វកិច្ចមួយគឺនៅផ្ទះមើលថែកូន បង្ហាត់បង្រៀនកូនតាមអនឡាញជាដើម ដូច្នេះពួកគេមិនអាចនៅមើលដិតដល់ជាមួយនឹងអាជីវកម្មរបស់ពួកគេបាននោះទេ។

លោកស្រីបន្តថា ៖
“មកដល់ពេលនេះ មានបណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនបានផ្ដល់ហិរញ្ញប្បទានដល់សហគ្រិនជាស្ត្រី ក៏ប៉ុន្តែអត្រាការប្រាក់នៃឥណទានដែលធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្ដល់ជូនសហគ្រិននៅមានកម្រិតខ្ពស់ ដូច្នេះយើងចង់ស្នើសុំឱ្យធនាគារ និងហិរញ្ញវត្ថុអាចជួយសម្រួលអត្រាការប្រាក់ឱ្យមកនៅកម្រិតទាបបន្តិច ដើម្បីសម្រួលដល់ពួកយើង។ ម្យ៉ាងទៀត បណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនធំក៏ទាមទារឱ្យសហគ្រិនមានទ្រព្យបញ្ចាំមុននឹងទទួលបានឥណទានមកពង្រីកអាជីវកម្ម”
លោកជំទាវឧកញ៉ាបានបន្ថែមឲ្យដឹងថា សហគ្រិនជាស្ត្រីបានដើរតួនាទីសំខាន់ណាស់នៅក្នុងសង្គមកម្ពុជា ជាក់ស្ដែងសហគ្រិនជាស្ត្រីមានចំនួនកាន់តែច្រើន ហើយការផ្ដល់នូវការងារដល់ប្រជាពលរដ្ឋកម្ពុជាក៏មានចំនួនកាន់តែច្រើន ដែលអាចទទួលបានប្រាក់កម្រៃសម្រាប់ចិញ្ចឹមគ្រួសារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SME) បានក្លាយជាចន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។
ឯកឧត្តមបណ្ឌិតបន្តថា ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងបរិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានា ដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ជាពិសេសតាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធន ថវិកា (សាច់ប្រាក់ពលកម្ម) ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។ ឯកឧត្តមបន្ថែមថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានក្លាយជាឱកាសមួយសម្រាប់ការផ្តោតលើការអនុវត្តនូវកម្មវិធីគាំពារសង្គមទាំងឡាយដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំនាពេលអនាគត។ ក្នុងន័យនេះយើងចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធ និងវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន ដើម្បីពង្រីកវិសាលភាពដល់ក្រុមប្រជាជនផ្សេងៗទៀត ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងការគិតគូរជាសំខាន់ លើការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ

អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ

ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content