ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញពីក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍សកលលោកនឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនូវចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ហើយរាជរដ្ឋាភិបាលកម្ពុជា បានសម្រួលលក្ខខណ្ឌសម្រាប់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ ក្នុងការចូលមកកម្ពុជាជាបន្តបន្ទាប់ ដោយរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ១លាននាក់ក្នុងឆ្នាំ២០២២នេះ។

ឯកឧត្តម ថោង ខុន នៅក្នុងពិធីបើកសន្និបាតបូកសរុបទេសចរណ៍ក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះបានថ្លែងថា វិស័យទេសចរណ៍អន្តរជាតិចាប់ផ្ដើមមានសន្ទុះឡើងវិញហើយ ដោយរដ្ឋាភិបាលមានការបន្ធូរបន្ថយវិធានការរឹតត្បិត និងការដករបាំង ដែលជាលក្ខខណ្ឌតម្រូវនានា លើការធ្វើដំណើរជាអន្តរជាតិ។

ឯកឧត្តម ថោង ខុន បានថ្លែងថា ៖
“នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥០ម៉ឺននាក់ កើនឡើង ៣៨៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ -៨៤.៨% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៨ (មុនវិបត្តិ) ដោយភាគច្រើនមានប្រភពមកពី ប្រទេសវៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្ត្រាលី សិង្ហបុរី និងឥណ្ឌា”
ឯកឧត្តមបានបន្តថា ៖
“ភ្ញៀវទេសចរផ្ទៃក្នុងបានធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសមានកំណើនច្រើន ដោយក្នុងនោះទេសចរជាតិសរុបប្រមាណ ៦,៣៣ លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ៦៤ ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ ៣៨០ % ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១”

គួរបញ្ជាក់ផងដែរថា តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២ នេះអាចនឹងថយចុះក្នុងចន្លោះពី -៣០% ទៅ ៨៥% បើធៀបនឹងចំនួនទេសចរអន្តរជាតិនៅក្នុងឆ្នាំ២០១៩ (មុនវិបត្តិ) ដោយសារតែវិស័យទេសចរណ៍សកលលោកកំពុងទទួលរងការគំរាមកំហែង និងផលប៉ះពាល់ជា អវិជ្ជមានពីវិបត្តិ និងបញ្ហាប្រឈមនានា ដូចជា ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ វិបត្តិនៅអ៊ុយក្រែន ដែលបានជះឥទ្ធិពលធ្វើឱ្យមានការកើនឡើងនូវអតិផរណាជារួម ការកើនឡើង ខ្លាំងនៃថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវល្បឿនខុសៗគ្នានៃការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗជាដើម។
ចក្ខុវិស័យនៃវិស័យទេសចរណ៍កម្ពុជាផ្ដោតសំខាន់ការរៀបចំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយនឹងផ្អែកតាមសេណារីយ៉ូចំនួន ០២ គឺ ១- ករណីសភាពការ ណ៍ពិភពលោក និងតំបន់មានសភាពប្រសើរឡើងតាមរយៈការសម្រួល ការធ្វើដំណើរ (ពិសេសការដកចេញនូវគោលនយោបាយគ្មានកវីដ-១៩ – Zero-COVID Policy) របស់ប្រទេសចិននៅក្នុងឆ្នាំ២០២៣ខាងមុខនេះ) វិស័យទេសចរណ៍កម្ពុជារំពឹងថាអាចនឹងឈានទៅងើបឡើងវិញ និងទទួលបានចំនួនទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៦។
ផ្ទុយមកវិញ ករណីសភាពការណ៍ពិភពលោក និងតំបន់មិនទាន់មានសភាពល្អប្រសើរ COVID Policy របស់ប្រទេសចិននៅក្រោយឆ្នាំ២០២៣ វិស័យទេសចរណ៍កម្ពុជារំពឹង ការធ្វើដំណើរក្រោយការដកចេញនូវគោលនយោបាយគ្មានកូវីដ-១៩ – Zero អាចនឹងងើបឡើងវិញ និងទទួលបានចំនួនទេសចរអន្តរជាតិប្រមាណ ៧លាននាក់នៅឆ្នាំ២០២៧។
ទោះយ៉ាងណាក្តី ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញនៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ១លាននាក់ក្នុងឆ្នាំ២០២២ នេះ ហើយនឹងប្រមាណ ២ លាននាក់ ក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម លើកទី៣២៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content