លើសពីតំបន់ទេសចរណ៍បេតិកភណ្ឌ ឧទ្យានអង្គរក៏ជាតំបន់​ទេសចរណ៍ធម្មជាតិផងដែរ

(សៀមរាប)៖ ក្នុងឱកាសប្រារព្ធយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅក្នុងខេត្តសៀមរាបនាថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ អង្គការពាក់ព័ន្ធ ក៏ដូចជាក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងពីការបន្ថែមពីសក្កានុពលទេសចរណ៍ដល់តំបន់ឧទ្យានអង្គរ។

លោក ជូរ៉ា ឌីណា ជាអនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និងដែល​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​គម្រោង​ដោះលែង​សត្វ​ព្រៃ​នៅ​ក្នុង​ឧទ្យាន​អង្គរបានឲ្យ​ដឹងថា គម្រោង​ដោះលែង​សត្វ​ព្រៃ​នៅ​ឧទ្យាន​អង្គរ​គឺ​ជា​ការ​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជា​មួយ​រដ្ឋបាល​ព្រៃឈើ​ និងអង្គការ​ Wildlife alliance។ ការងារនេះផងដែរត្រូវបានចាប់ផ្ដើមឡើងតាំងពី​ឆ្នាំ​​២០១៣​មកម្លេះ ដែល​មក​ដល់​ពេល​នេះ​បាន​ដោះលែង​សត្វ​ជា​ច្រើន​ប្រភេទ​ហើយ​។

លោកបានបញ្ជាក់បន្ថែមថា ៖

“ការ​ដោះលែង​សត្វ​រយៈ​ពេល​កន្លង​មក​ តាំង​ពី​ចាប់​ផ្តើម​រហូត​មក​ទល់​ពេល​នេះ ធ្វើឲ្យឧទ្យានអង្គរយើង ក្រៅ​តែ​ពី​ទេសចរណ៍​បែបវប្បធម៌​ប្រវត្តិសាស្ត្រ ឥឡូវនេះយើង​មាន​ទេសចរណ៍​បែបធម្មជាតិមួយ​ទៀត​គឺ​ទស្សនា​ព្រៃ និង​សត្វ​ព្រៃ​ដែល​យើង​បាន​ដោះ​លែងកន្លងមក​នេះ។”

កន្លងមក គម្រោងខាងលើបានដោះលែងសត្វនៅក្នុងតំបន់ឧទ្យានអង្គរ​ជាង ១០​ប្រភេទ​មក​ហើយ​ ដែលសរុប​ទៅ​ប្រហែល​ជាង​ ៤០ក្បាល​ បូកបញ្ចូល​ទាំង​កូនៗដែលកើតថ្មីផង​។ យ៉ាងណាមិញ ដោយសារតែតំបន់ឧទ្យានអង្គរជាតំបន់ទេសចរណ៍ស្រាប់ ដូច្នេះការរើស​យកសត្វ​មក​ដាក់ គឺត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងតឹងរឹង ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។ ជាក់ស្ដែងដូចជាការ ដោះលែងសត្វទោច ដែលជាសត្វ​ស្លូតបូត មិនបង្កគ្រោះថ្នាក់ណាមួយដល់ភ្ញៀវជាដើម។

សម្រាប់គម្រោងបន្ទាប់ទៀត​ លោកបានឲ្យដឹងថា ៖

“យើង​គ្រោង​ដោះ​លែង​ព្រើស​នៅ​ទី​នេះ ព្រោះអនាគតនៅទីនេះដូច​ការងារតម្រង់ទិស​​របស់​រដ្ឋាភិបាល​ដែល​ឱ្យ​ប្រជាជន​រស់​នៅ​តំបន់​អង្គរ​ទៅ​រុនតាឯក​នោះ​​មាន​ន័យ​ថា​តំបន់​អង្គរ​នឹង​មាន​សុវត្ថិភាព​ជាង​មុន។”

ស្រដៀងគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ក្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖

“ការបង្កើតវត្តមានសត្វព្រៃក្នុង​ឧទ្យានអង្គរ​នេះ ជាការបង្កើនរបាយសត្វព្រៃនៅក្នុងតំបន់ព្រៃរបស់​កម្ពុជា ហើយការបង្កើនតំបន់ព្រៃនេះ ក៏ដោយសារតែ ទី១យើងមានសុខសន្តិភាព​ពេញ​លេញ និងទី២ តំបន់នេះជាតំបន់មួយដែលមានសុវត្ថិភាព ដោយមានការការងារយ៉ាងតឹងរឹងពីអាជ្ញាធរ​ជាតិអប្សារា យល់ថាជាតំបន់​មាន​សុវត្ថិភាព​ខ្ពស់។”

ឈរក្រោមមូលហេតុនេះហើយ បានជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏ដូចជាអាជ្ញាធរជាតិ​អប្សារា សហការគ្នាក្នុងការលែងសត្វព្រៃមួយចំនួន ហើយប្រភេទសត្វព្រៃដែលលែងនៅទីនេះគឺ មួយចំនួន​គឺមកពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ឯកឧត្តមក៏បានលើកជាឧទាហរណ៍ជាក់ស្ដែងដែរថា កន្លងមកក៏ការលែងសត្វទោចចំនួន៨ក្បាល ដែលរហូតមកដល់ពេល​នេះវាបានកើតកូន​រហូតដល់ ៧បន្ថែមទៀត។ នេះបានបង្ហាញពីភាព​ជោគជ័យនៃគម្រោង ដែលធ្វើឲ្យចំនួនសត្វទោចមានការកើនឡើង។

ឯកឧត្តមបន្តមានប្រសាសន៍ថា៖

“អ្វីដែលយើងខិតខំបន្ថែមទៀត គឺយើងការពារជម្រករបស់វា​ឲ្យមានសុវត្ថិភាព សម្បូរចំណី និងមានប្រភពទឹក ហើយដើម្បីឲ្យមានការកកើតសត្វបន្ថែមទៀត យើងបានធ្វើយុទ្ធនាការអន្ទាក់សូន្យដើម្បីអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីផលប៉ះពាល់​ដែល​ចេញពីអន្ទាក់។”

ដោយឡែក សកម្មភាពទាំងនេះមិនត្រឹមតែជាការបង្កើនរបាយសត្វព្រៃប៉ុណ្ណោះទេ តែវាក៏ជាការបង្កើនមុខងារទេសចរណ៍ ដែលក្រៅពី​ទេសចរណ៍​បែបវប្បធម៌ទៅ កម្ពុជាក៏មានទេសចរណ៍ធម្មជាតិ ដែលវានឹងបន្ថែមតម្លៃដល់តំបន់ឧទ្យានអង្គរឲ្យមានភាពលេចធ្លោ​កាន់តែខ្លាំង​ថែម​ទៀត។

រីឯការធ្វើយុទ្ធនាការអន្ទាក់សូន្យឯណោះវិញ ឯកឧត្តម និងក្រុមការងារបាន និងកំពុងព្យាយាមផ្សព្វ​ផ្សាយ ជាពិសេសអប់រំប្រជាពលរដ្ឋ បង្វែរ​ចំណាប់អារម្មណ៍របស់ពួកគេចេញពីការពឹងផ្អែកលើធនធាន ធម្មជាតិច្រើនហួសហេតុពេក តាមរយៈការផ្ដល់ជាជម្រើសការងារដែលមិន​ប៉ះ​ពាល់​ដល់ធនធាន​ធម្មជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក