៨ខែ ឆ្នាំ២០២៥ ពាណិជ្ជកម្មកម្ពុជា – ទីផ្សារ RCEP សម្រេចបាន​ប្រមាណ ៦,៦៣ ពាន់លានដុល្លារ កើនឡើងជិត ១០ភាគរយ

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥ កម្ពុជាសម្រេចបានចំណូល​​ប្រមាណ ៦,៦៣​ ​ពាន់​លាន​ដុល្លារ ​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​បណ្ដា​ប្រទេស​ជា​សមា​ជិក​នៃ​កិច្ច​ព្រម​ព្រៀងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) កើន​ឡើង ៩,៥ ​ភាគ​រយបើ​ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​២០២៤ ដែលមានទឹកប្រាក់ ៦,០៥ ពាន់លានដុល្លារ​។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាព្យាយាមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដោយមិនផ្តោតទៅតែទីផ្សារមួយឡើយ។ ជាមួយគ្នានេះ ស្របពេលកម្ពុជាមានទីផ្សារធំៗ ដូចជា អាម៉េរិក ចិន អឺរ៉ុប កម្ពុជាក៏ព្យាយាមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រ​ទេស​មួយចំនួនទៀតផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា RCEP ជាកម្លាំងចលករសម្រាប់កំណើនពាណិជ្ជកម្មរបស់កម្ពុជា និងជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន ដោយកម្ពុជា​កំពុង​ទទួល​បាន​អត្ថ​ប្រ​យោជន៍ពី​ការ​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​សមាជិកដែល​កំពុង​ក្លាយ​ជា​កំណើនប្រកប​ដោយ​សក្តានុ​ពល​​ថ្មី​មួយ​នៅ​ក្នុង​តំបន់​។

ឯកឧត្តម ប៉ែន សុវិជាតិ គូសបញ្ជាក់ថា ៖

«ទោះបីជាមានការកើនឡើងនូវការការពារនិយម និងការធ្លាក់ចុះនៃតម្រូវការសកលក៏ដោយ ក៏ RCEP បានផ្តល់ការជំរុញដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ដោយនាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនដល់ប្រទេសសមាជិកទាំងអស់។ ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​​កម្ពុជា ជា​ពិសេស​សម្រាប់​ផលិត​ផល​កសិកម្ម​ប្រកប​ដោយ​សក្តានុ​ពល ហើយអត្ថ​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បានពី​កិច្ច​ព្រម​ព្រៀង​ RCEP រួម​មាន​ការ​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការ​ផ្ទេរ​បច្ចេក​វិទ្យា ការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​ដែល​ជំរុញ​ដោយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​(FDI)​ »។​

ទន្ទឹមនឹងនេះ កម្ពុជា នឹងចរចាកិច្ចព្រមព្រៀងសេរីជាមួយប្រទេស​អង់គ្លេស និងកាណាដាបន្ថែមទៀត ព្រមទាំងជំរុញការនាំចេញទៅកាន់ប្រទេសក្នុងតំបន់ផ្សេង​ ពោលគឺ ក្នុងឋានៈកម្ពុជា ជាសមាជិករបស់អង្គការពា​ណិជ្ជកម្មពិភពលោក ប្រព័ន្ធពាណិជកម្មពហុនិយម គឺជាគោលការណ៍ចម្បងទី១ ដែលកម្ពុជាអនុវត្តហើយ កម្ពុជាក៏ប្រើប្រាស់ប្រព័ន្ធទ្វេភាគី និងពហុភាគី នៅក្រោមក្របខ័ណ្ឌអាស៊ានផងដែរ។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងខែសីហា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ាន សម្រេចបាន ១.២៩ពាន់លានដុល្លារ ថយចុះ០.៣៩%។ ក្នុងនោះកម្ពុជានាំចេញក្នុងតម្លៃ ៤៤៧លានដុល្លារ​ កើនឡើង៤.៥៦% និងនាំចូលមកវិញក្នុងតម្លៃជាង ៨៤៣ លានដុល្លារ ថយចុះ២.៨៣%។ សូមជម្រាបថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ ​មានសមាជិកចំនួនប្រទេស​១០ ​មានដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ​វៀតណាម ​និងដៃគូពាណិជ្ជកម្មចំនួន៥  ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *