ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រមណីយដ្ឋានអង្គរ ស្វាគមន៍ទេសចរបរទេសជិត៤០ម៉ឺននាក់ ទទួលចំណូលជិត ១៩លានដុល្លារ

ភ្នំពេញ៖ រមណីយដ្ឋាននៃតំបន់ប្រាសាទបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាកំពុងទាក់ទាញទេសចរបរទេសចម្រុះជាតិសាសន៍ និងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង នៅក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៥កន្លងទៅនេះ រមណីយដ្ឋានប្រាសាទបុរាណអង្គរបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៥៣១នាក់ កើន១៤.៦៧% និងទទួល​បានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក

យោងតាមរបាយការណ៍របស់សហគ្រាសអង្គរ ដែលគ្រប់គ្រងការលក់ប័ណ្ណចូលអង្គរ ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្លៀស។ ក្នុងរយៈពេល៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ មានចំនួន ៣៩៨ ៥៣១នាក់ កើន១៤.៦៧% និងទទួល​បានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក កើនឡើង១៣.២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងចំណោមភាគីពាក់ព័ន្ធរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដែលមានសក្តានុពល ។ ការតភ្ជាប់ផ្លូវអាកាស ជើងហោះហើរត្រង់ និងការអនុវត្តប្រព័ន្ធនានា ដូចជាម៉ាស៊ីនលក់សំបុត្រស្វ័យប្រវត្តិ ក៏បានរួមចំណែកក្នុងការបង្កើនភាពងាយស្រួលរបស់ភ្ញៀវទេសចរផងដែរ។

យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នានៅមុខប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបរបស់ប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ដើម្បីមើលថ្ងៃរះដ៏អស្ចារ្យក្នុងព្រឹត្តការណ៍សមរាត្រី។

ជាមួយគ្នានេះដែរ ក្នុងការសម្រួលដល់ការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរអន្តរជាតិ រដ្ឋាភិបាលបានដាក់ឱ្យដំណើរការប្រព័ន្ធលក់សំបុត្រអង្គរ និងប្រព័ន្ធកំណែទម្រង់ការត្រួតពិនិត្យសំបុត្រកាលពីខែមករា ដោយផ្តល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវទេសចរបរទេស និងភ្នាក់ងារទេសចរណ៍ក្នុងការទិញសំបុត្រចូលទស្សនា ដោយធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទស្សនាប្រាសាទបុរាណ។

រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាតំបន់ទេសចរណ៍ ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលប្រទេសកម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់អន្តរជាតិ ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១ ០២៣ ៦៨៨នាក់ ក្នុងឆ្នាំ២០២៤ ដែលបង្កើតប្រាក់ចំណូលសរុបសម្រាប់ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

ប៊ុលហ្គារី មិនគាំទ្រលើទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបចំពោះរុស្ស៊ី ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ប្រទេសប៊ុលហ្គារី មិនគាំទ្ររាល់ទណ្ឌកម្មទាំងឡាយណា ដែលដាក់ចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ដែលអាចបង្កទៅជាហានិភ័យដល់សេដ្ឋកិច្ចជាតិរបស់ខ្លួននោះឡើយ

Leave a Reply

Your email address will not be published. Required fields are marked *