រយៈពេល៦ខែ​​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគថ្មីៗ ​១៧៣​ ​គម្រោង​ មានទុន​ ៤,១៥​ពាន់លានដុល្លារ​

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​៦ខែ​ចុងក្រោយ ពោលគឺ​ចាប់តាំង​ពីកកើត​រាជរដ្ឋាភិបាល​ថ្មីអាណត្តិទី​៧ កម្ពុជា​ទទួល​បានគម្រោ​ងវិនិយោគ​សរុប​ចំនួន​១៧៣​គម្រោង​​ ដែលបាន​ចុះបញ្ជី​ក្នុង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ CDC មានទុន​វិនិ​យោគ​សរុប​ចំនួន ៤ ១៥០​លានដុល្លារអាមេរិក។ នេះ​បើតាម​ប្រសាសន៍​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ា​ណែ​​ត​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្នុងកិច្ច​ប្រជុំពេញ​អង្គ​គណៈរដ្ឋ​មន្ត្រី​នៅព្រឹកថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ គិត​ចាប់ពី​ខែកញ្ញា​ ឆ្នាំ២០២៣ ដល់​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ ២០២៤​ ពោលគឺ​គិត​ចាប់តាំងពេលវេលា​ដែល​រាជរដ្ឋាភិបាលកកើត កម្ពុជា​ទទួល​បាន​គម្រោង​​សរុប​ទាំង​គម្រោ​ងថ្មី និង​គម្រោ​ង​ពង្រីកផលិតកម្ម​សរុបចំនួន​ ១៧៣​គម្រោង​បាន​ចុះបញ្ជី​វិនិយោគ​នៅក្នុង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ។​ ក្នុង​ន័យ​នេះ​​​គម្រោងទាំង​១៧៣​នេះ គឺមានភាពច្បាស់លាស់​ថា​នឹង​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គេមានទីតាំង​ មានដី​ច្បាស់លាស់ តែ​គេ​ត្រូវ​រៀបចំដំណើរការ​តាមដំណាក់​កាល ។

សម្ដេច​បន្តថា​ គម្រោង​វិនិយោគទាំង​ ១៧៣​គម្រោងនេះ មានមកពី​ប្រទេស​ចិន ប្រទេស​សិង្ហបុរី អាមេរិក​ កូរ៉េខាងត្បូង វៀតណាម ថៃ ជប៉ុន កាណាដា ស៊ុយអែត និង​កម្ពុជា​ខ្លួនឯង​ផង​ ។ ក្នុង​ចំណោម​គម្រោង​១៧៣គម្រោងនេះដែរ ក៏បានផ្ដល់​ឱកាស​ការងារប្រមាណជាង​១៧ម៉ឺន​កន្លែង​​បន្ថែមទៀតផង ។

សម្ដេច​ធិបតីបានមានប្រសាសន៍បន្ថែមថា​ នេះគឺជា​លទ្ធផល​នៃការ​ដំណើរទស្សន​កិច្ច​របស់​សម្ដេច ​និង​ប្រតិភូ​កម្ពុជា​នៅ​ក្រៅ​ប្រទេស ដើម្បី​ទាក់ម៉ូយ​វិនិយោគិន​បរទេស​នានា​ចូល​មក​កម្ពុជា ហើយនៅអំឡុងខែ​ឧសភា ២០២៤ខាងមុខនេះដែរ សម្ដេច​ក៏នឹងអញ្ជើញទៅទស្សនកិច្ច​នៅប្រទេស​កូរ៉េ​ខាងត្បូង​តាមការ​អញ្ជើញរបស់​ប្រធានា​ធិបតីកូរ៉េ​ខាងត្បូង ។ ក្នុង​ដំណើ​រ​ទស្សនកិច្ច​នេះ ​សម្ដេច​នឹង​ជួប​ពិភាក្សា​ជាមួយវិនិយោគិន​កូរ៉េ​ខាងត្បូង ផ្សព្វផ្សាយ​ពី​សក្ដានុពល​កម្ពុជា​ទៅដល់​បណ្ដា​វិនិយោគិន​កូរ៉េ​ខាងត្បូង​ឱ្យគេចូលមកវិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ