សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

ភ្នំពេញ៖ ក្រសួងឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដឹកនាំដោយលោកស្រី Towfiqua Hoque តំណាង IFC ប្រចាំកម្ពុជា និងបានពិភាក្សាកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ដោយផ្ដោតលើការបង្កើនផលិតភាព ការពង្រឹងឧស្សាហកម្មប្រតិគមន៍ (backward linkage) និងសមាហរ័ណសហគ្រាសធុន​មីក្រូ តូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គត់​ផ្គង់​សកល។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

នៅក្នុងកិច្ចជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចំពោះការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានកត់​សម្គាល់​ថា កិច្ចសហប្រតិបត្តិការកន្លងមកបានផ្ដោតខ្លាំងលើវិស័យហិរញ្ញ​វត្ថុ ហើយដំណាក់កាល​បន្ទាប់គួរផ្តល់​អាទិភាពដល់ការពង្រីកវិសាលភាព និងតម្លៃបន្ថែមនៃវិស័យឧស្សាហកម្ម។

ឯកឧត្តមបានលើកឡើងថា កំណើនឧស្សាហកម្មកម្ពុជានឹងត្រូវជម្នះបញ្ហាប្រឈមថ្មីៗ ពិសេសក្រោយការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលទាមទារការធ្វើពិពិធកម្ម ការបង្កើនផលិតភាព និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មប្រតិគមន៍ដោយលើកឡើងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការជាង ៣ ០០០ មូលដ្ឋាន និងបានអនុម័តគម្រោងវិនិយោគក្នុងទំហំទុនខ្ពស់បំផុតមិនធ្លាប់មានសរុបជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ប៉ុន្តែការប្រើ​ប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងឧស្សាហកម្មទាំងនេះនៅមានកម្រិតនៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ IFC ផ្តល់ការគាំទ្របន្ថែមលើការ ភ្ជាប់តួអង្គនៃខ្សែច្រវាក់ផ្គង់ផ្គង់ តាម​រយៈ​ការ​បណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យមសក្តានុពលក្នុងអនុវិស័យ ដូចជា ផលិតកម្មអំបោះ គ្រឿងភ្ជាប់ និងលម្អ សារធាតុគីមី វត្ថុធាតុដើមជាស្បែក និងការវេចខ្ចប់ជាដើម ដោយសង្កត់ធ្ងន់ថា សហ​គ្រាសធុនតូច និងមធ្យម គឺជាតួអង្គគន្លឹះសម្រាប់តម្លៃបន្ថែមខ្ពស់ និងភាពប្រកួតប្រជែង​រយៈ​ពេល​វែង។

លោកស្រី Hoque បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ក្រុមបេសកកម្មរបស់ IFC នៅកម្ពុជា ដែលរួមមានជំនាញការផ្នែកកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ មកពីប្រទេសបង់ក្លាដេស មានគោលបំណងគាំទ្រដល់បរិវត្តកម្មវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ដោយចែករំលែកបទពិសោធន៍ពីក្នុងតំបន់។

លោកស្រីបានលើកឡើងពីការងារដ៏ទូលំទូលាយរបស់ IFC ជាមួយនឹងម៉ាកយីហោសាកល កម្មវិធី​ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ ការគាំទ្រគម្រោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា និង​កម្មវិធី​និរន្តរភាព ដោយក្នុងនោះ IFC បានផ្តល់ហិរញ្ញប្បទានdlខ្សែច្រវាក់ផ្គត់ផ្គង់រយៈពេលខ្លីប្រមាណ ១៥០ ទៅ ២០០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្ន IFC ក៏កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូចជា តំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌលភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូច និងមធ្យម រួមជាមួយនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%


Leave a Reply

Your email address will not be published.Required fields are marked *