ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់រដ្ឋាភិបាលបារាំងតាមរយ:ឯកអគ្គរដ្ឋទូតថ្មីដើម្បីឱ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអឺរ៉ុបកាន់តែទូលាយថែមទៀត ជាពិសេសអង្ករកម្ពុជា។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងសំណើខាងលើនេះកាលពីចុងសប្តាហ៍កន្លងទៅក្នុងឱកាសទទួលជួបជាមួយឯកឧត្តម ចាគ្វី ពីលលីត (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំងថ្មី ដើម្បីពិភាក្សាការងារ ខណ:ដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។

ឯកឧត្តមក៏បានលើកយកបញ្ហាប្រឈម ដែលជាឧបសគ្គដល់ការអភិវឌ្ឍវិស័យកសិកម្មទាក់ទងទៅនឹងការនាំចេញផលិតផលមួយចំនួនត្រូវបានធ្លាក់ចុះបណ្តាលមកពីវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យបញ្ហាប្រេងសាំង និងតម្លៃដឹកជញ្ជូនត្រូវបានកើនឡើងទាំងក្នុងស្រុក និងអន្តរជាតិ។
ឯកឧត្តម បន្តទៀតថា បច្ចុប្បន្នស្ថានភាពនៃជំងឺឆ្លងកូវីដនៅកម្ពុជាមានលក្ខណ:ល្អប្រសើរឡើងវិញជាបណ្តើរៗ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗ និងបន្ទាន់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះពីសហគមន៍មួយទៅសហគមន៍មួយ តាមរយ:យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើឱ្យសកម្មភាពសង្គម សេដ្ឋកិច្ចជារួមចាប់ផ្តើមដំណើរដូចប្រក្រតីឡើងវិញ។

យោងលើស្ថានភាពបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋាភិបាលបារាំង តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ផ្តល់ឱកាសឱ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអឺរ៉ុបកាន់តែច្រើនថែមទៀត ពិសេសអង្ករ។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម ។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្មកម្ពុជាមានក្តីសង្ឃឹមថា ភាគីបារាំងនឹងជួយជាធនធានថវិការ និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងជលផល ហើយនិងការវារីវប្បកម្មនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត ។
ជាការឆ្លើយតប ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំងថ្មី បានថ្លែងអំណរគុណចំពោះ កិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមរដ្ឋ មន្រ្តី។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកអគ្គរដ្ឋទូតថា នឹងខិតខំពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើចំណុចសំខាន់ៗដែលបាន រំលេចឡើងខាងលើដោយឯកឧត្តមរដ្ឋមន្រ្តី ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/09/2026
ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content