មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងកំពុងជំរុញវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញាធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។

ឯកឧត្តម រាជ រ៉ា បានថ្លែងដូចនេះក្នុងឱកាសដឹកនាំក្រុមការងារដែលមានសមាសភាពចូលរួមពី លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដើម្បីចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ទីតាំងសម្រាប់ធ្វើជាទីស្នាក់ការរបស់សហព័ន្ធ និងសម្រាប់ដាក់តាំងស្នាដៃចម្លាក់ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលកាលពីថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យនេះគឺដើមី្បពិភាក្សាលើចំណុចសំខាន់ចំនួន ៣ រួមមាន ១- ពិនិត្យវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ២-ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និង៣- ការចុះបញ្ជីម៉ាកសមូហភាព។
ឯកឧត្តម រាជ រ៉ា បានមានប្រសាសន៍ថា ៖
“ដើមី្បឱ្យវិស័យចម្លាក់ប្រាក់-ស្ពាន់ មានដំណើរការប្រកប ដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ ផលិតផលមានម៉ាកសញ្ញា ការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់”
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ចាំបាច់ត្រូវឱ្យតួអង្គពាក់ព័ន្ធជួយពន្លឿនការចុះបញ្ជីសមាគមសហព័ន្ធឱ្យបានឆាប់ ព្រោះក្រសួងពាណិជ្ជកម្មបានរៀបចំរួចជាស្រេចនូវម៉ាកសមូហភាព ដោយរងចាំការចុះបញ្ជីសមាគមសហព័ន្ធរួចរាល់ នឹងអាចឱ្យសមាជិកសមាគមសហព័ន្ធបានប្រើប្រាស់នូវម៉ាកសមូហភាពនេះ ដែលនឹងបម្រើផ្តល់ប្រយោជន៍ជូនសមាជិកសមាគមសហព័ន្ធ ។
ឯកឧត្តមក៏បានស្នើសុំឱ្យសមាគមសហព័ន្ធពន្លឿនការសាងសង់ទីស្នាក់ការរបស់សមាគមសហព័ន្ធឱ្យបានឆាប់រហ័ស ដោយត្រូវសុំច្បាប់អនុញ្ញាតសាងសង់ពីស្ថាប័នពាក់ព័ន្ធ និងអជ្ញាធរដែនដី ជាពិសេស គួរសាងសង់តាមរចនាបទខ្មែរដើម្បីស្របទៅនឹងវិស័យចម្លាក់ប្រាក់-ស្ពាន់ ដែលជាកេរតំណែលវប្បធម៌ និងបញ្ជាក់ពីអត្តសញ្ញាណភូមិសាស្ត្រដែលមានប្រវត្តិយូរលង់ ព្រមជាមួយនឹងការទាក់ទាញទេសចរណ៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ថែមទៀតផង។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាន កំណត់ទីតាំងដើម្បីរៀបចំ និងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ជាមួយនឹងគោលបំណងបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ពីការផលិតបែបគ្រួសារទៅជាមូលដ្ឋានផលិតកម្ម សម្រាប់បម្រើឱ្យការនាំចេញទាំងក្នុង និងក្រៅប្រទេស។ មជ្ឈមណ្ឌលនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរដំណែលនៃផលិតផល និងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោងចក្រ នុយក្លេអ៊ែរ របស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content