រយៈពេលជិត១ខែ មានអ្នកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាង១ម៉ឺននាក់

ភ្នំពេញ ៖ មន្រ្តី​អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានយុវជន និងយុវនារីជាង ១ម៉ឺននាក់ នៅទូទាំងប្រទេស​ ​​បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងប​ច្ចេកទេស។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ​ថា ​មានយុវជន និងយុវនារីចំនួន​ ១១ ៦១០ នាក់ហើយ ដែល​មកពីគ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ​បានចុះឈ្មោះចូលរៀនវគ្គបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅទូទាំងប្រទេស។

លោកបានបន្ថែមថា អ្នកចុះឈ្មោះសរុបមានចំនួន ១១ ៦១០នាក់ ក្នុងនោះមាន​ស្រីចំនួន​ ៤០០១នាក់ ដែល​មកពី​រាជធានីភ្នំពេញចំនួន ៥ ១១៤ នាក់ (ស្រី ១ ៦៥៧ នាក់), ខេត្ត​បាត់ដំបង ចំនួន១ ២០៣ នាក់ (ស្រី ៥៦៧នាក់), សៀមរាប ៧៣៦នាក់ (ស្រី ១៥៥នាក់), ពោធិ៍សាត់ ៤១៥នាក់ (ស្រី ២០៨នាក់), ព្រះសីហនុ ៤១១នាក់ (ស្រី ១៣៥នាក់) និងបណ្ដាខេត្តផ្សេងៗចំនួន ៣ ៧៣១នាក់ (ស្រី ១២៧៩នាក់)។

លោក កត្តា អ៊ន ​បានបញ្ជាក់ថា ៖ «យើងឃើញថា កម្រិតនៃការចាប់អារម្មណ៍របស់យុវជនទូទាំងប្រទេស ​និងការចុះឈ្មោះចូ​លរៀនពីសំណាក់យុវជនរបស់យើងមានចំនួនកើនឡើងជារៀងរាល់ថ្ងៃ ដែលនេះជាដំណើរមួយឆ្ពោះទៅមុខបានល្អ ដោ​យ​យើងសង្ឃឹមថា យុវជនយើងនឹងបន្តចុះឈ្មោះបន្ថែមទៀតនៅគ្រប់ទីតាំងទាំងអស់ទូទាំងរាជធានីខេត្ត»។

បើតាម​អ្នកនាំពាក្យ​ដដែលេនះបានឱ្យដឹង​ថា តាម​វិស័យនានាដែល​យុវជន​យុវនារី​បាន​ចុះឈ្មោះរៀនរួមមាន ៖ វិស័យសំណង់សរុបមានចំនួន ១ ៦១៩នាក់ (ស្រី ២២៦នាក់), អគ្គិសនី និងថាមពល ៤៥៩នាក់ (ស្រី ៤៩នាក់), អេឡិចត្រូនិក ៣០៩នាក់ (ស្រី ៤៤នាក់), កម្មន្តសាល ៧៩នាក់ (ស្រី ៥នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ១៧០០នាក់ (ស្រី ៨៤នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៣៧៧៥នាក់ (ស្រី ១៩៨២នាក់)។ វិស័យសេវាកម្ម ៦២៧នាក់ (ស្រី ៥៤០នាក់), បរិក្ខារត្រជាក់ និងកម្តៅ ១៧២២នាក់ (ស្រី ៧៥នាក់), ទេសចរណ៍ ៧១៨នាក់ (ស្រី ៥៣៤នាក់), និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៦០២នាក់ (ស្រី ៤៦២នាក់)។ ដោយឡែក សម្រាប់ការបើកវគ្គបណ្តុះបណ្តាល លោក កត្តា អ៊ន បានបញ្ជាក់ថា គឺមិនទាន់ចាប់ផ្តើមនៅឡើយទេ ។

លោក កត្តា អ៊ន បានបញ្ជាក់ថា ៖

«ខ្ញុំសូមលើកទឹកចិត្តដល់យុវជននៅទូទាំងប្រទេស ទាំងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួ​សារងាយរងហានិភ័យ ទាំងយុវជន និងយុវនារី​ដែលកំពុងធ្វើការនៅតាមរោងក្រសហគ្រាសនានា សូមពិចារណាចាប់យ​កឱកាសដ៏ល្អនេះ ដែលឱកាសមាស ដែលរដ្ឋាភិបាលបានផ្តល់យុវជនយើង ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវ​ជនឱ្យមានជំនាញមួយច្បាស់លាស់នៅក្នុងជីវិត ដើម្បីអាចទទួលបានការងារមួយសមរម្យ និងមានស្ថិរភាពប្រាក់ក្នុងការទ្រទ្រ​ង់ជីវភាពគ្រួសារ​ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ»។

ទាក់ទងនឹង​រឿងនេះ​ដែរ​ លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា ​បានមើលឃើញថា គោលនយោបាយបណ្តុះប ណ្តា​លជំនាញវិជ្ជាជីវៈ​ និងបច្ចេកទេសនេះ មានសារៈសំខាន់ណាស់ សម្រាប់កម្លាំងពលកម្មបច្ចុប្បន្ន ខណៈកម្ពុជានៅមានភា​ពខ្វះខាតពលកម្មជំនាញនៅឡើយ។ កន្លងមកសាលាបង្រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកនានា មានត្រឹមខ្នាតតូច​ ខណៈដែលការរៀនត្រូវបង់ប្រាក់ច្រើន។

លោក អាត់ ធន់ បានថ្លែងថា ៖

«ខ្ញុំគិតថា នេះជាឱកាសល្អហើយ សម្រាប់យុវជនយើងក្នុងការគិតគូរពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ជាពិសេសឱកាសចាប់យកជំនាញបច្ចេកទេសសំខាន់ៗ ដែលទីផ្សារការងារកំពុងតែមានតម្រូវការ ព្រោះថា នៅពេលដែលយើងមានជំនាញមួយច្បាស់លាស់ យើងមានអាទិភាពជាងអ្នកដទៃក្នុងការទទួលបានការងារដែលមានប្រា​ក់​បៀវត្សខ្ពស់»។

សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំ​នួ​នប្រមាណ​ ១.៥លាននាក់ គឺជាអាទិភាពមួយក្នុងចំណោមអនុសាសន៍ជាអាទិភាពទាំង ៦ចំណុចរបស់​នា​យករដ្ឋមន្ត្រី ក្នុងវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ។

ទាក់ទងនឹង​​ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួងការងារ ​ក៏បានថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់នា​ថ្ងៃទី៧ ខែធ្នូ កន្លងទៅ​​ថា យុវជនដែលធ្លាក់បាក់ឌុប ឬឌីប្លូម កុំ​អស់សង្ឃឹម​ គឺក្រសួងនឹងប្រើភាពបត់បែនដើម្បីជួយយុវជនឱ្យមានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។​

លោក​បានថ្លែងថា ៖

«ក្រសួងការងារនឹងខិតខំធ្វើម៉េចផ្តល់នូវ​ជម្រើស​បត់បែនជូនក្មួយៗ ទោះបីជាក្មួយៗមិនមាន​សញ្ញាបត្របាក់ឌុប មិនមានសញ្ញាបត្រឌីប្លូម ក៏ប៉ុន្តែអនាគតក្មួយៗដែលស្រលាញ់នូវ​ការអប់រំ គឺមិនទាល់នោះទេ គឺក្មួយៗអាចចាប់​ផ្តើម​ចេញពីសញ្ញាបត្រជំនាញ​ដែលក្មួយៗមាននៅថ្ងៃនេះ ហើយចេញ​ធ្វើការ ហើយក្មួយៗចង់បន្តទៀត ក្រសួង​មាន​ផ្លូវ​ មានយន្តការសម្រាប់​ឱ្យក្មួយៗអាចបន្តឡើងបន្តិចម្តងៗ​ផងដែរ​»៕

អត្ថបទ (CPA) : វណ្ណ សុជាតា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *