ខែតុលា កម្ពុជាអនុម័តគម្រោងបង្កើតរោងចក្រក្នុងទឹកប្រាក់សរុបជិត ២០០លានដុល្លារ

ក្នុងខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងគម្រោងបង្កើតរោងចក្រថ្មីៗចំនួន ៣១គម្រោង ដែលគិតជាទឹកប្រាក់សរុបចំនួន ១៨៦,៨ លានដុល្លារអាមេរិក។

គម្រោងដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងអនុម័តទាំងនោះរួមមាន ៖

១. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីទ្បារបស់ក្រុមហ៊ុន “WP SPORTS (CAMBODIA) CO., LTD.”  ដែលមានទីតាំងវិនិយោគនៅក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារ​អាមេរិក។

២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “SHCA GARMENT (CAMBODIA) CO., LTD.”  ដែលមានទីតាំងវិនិយោគនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក។

៣. គម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន“ZHENSEN SHOES (CAMBODIA) CO., LTD.”  ដែលមានទីតាំងវិនិយោគនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក។

៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិត ស្បែកជើង (Slippers) គ្រឿងបន្សំស្បែកជើង កាត់ដេរសម្លៀកបំពាក់ និងកម្រាលគ្រប់ប្រភេទរបស់ក្រុមហ៊ុន “NAN TONG TONG SHENG FOOTWEAR CO., LTD.”  ដែលមានទីតាំងវិនិយោគនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុន​វិនិយោគ​ប្រមាណ ៥,៥លានដុល្លារអាមេរិក។

៥. គម្រោងបង្កើតរោងចក្របោកគក់របស់ក្រុមហ៊ុន “JIN LU YUAN ENERGY ENVIRONMENT PROTECTION INDUSTRY CO., LTD.”  ដែលមានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុន​វិនិយោគប្រមាណ ៥,៥ លានដុល្លារអាមេរិក។

៦. គម្រោងបង្កើតរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន “HYPER HOPE NUTRITION (CAMBODIA) CO., LTD.”  ដែលមានទីតាំងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាមេរិក។

៧. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងរបស់ក្រុមហ៊ុន “LUMINOUS CLOUD HOME DECOR CO., LTD.”  ដែលមានទីតាំងនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ​អាមេរិក។

៨. គម្រោងបង្កើតរោងចក្រ ផលិតថ្នាំលាបពណ៌របស់ក្រុមហ៊ុន “YUAN ZHENG COATING MATERIAL (CAMBODIA) CO., LTD.”  ដែលមានទីតាំងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ៥,២ លានដុល្លារអាមេរិក។

៩. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងរបស់ក្រុមហ៊ុន “JIAN QUAN XING ENTERPRISE CO., LTD.”  ដែលមានទីតាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងទុន​វិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។

១០. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “SUNDLY CLOTHING INTERNATIONAL (CAMBOIA) CO., LTD.”  ដែលមានទីតាំងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក។

១១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “HAOLIDA (CAMBODIA) FASHION CO., LTD.”  ដែលមានទីតាំងវិនិយោគនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណ ៥,២ លានដុល្លារអាមេរិក។

១២. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន “ANYU (CAMBODIA) BAGS CO., LTD.”  ដែលមានទីតាំងវិនិយោគនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក។

១៣. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ តម្រងម៉ាស៊ីន​បន្សុទ្ធខ្សល់ និងទឹករបស់ក្រុមហ៊ុន “JIANMIN FILTER (CAMBODIA) CO., LTD.”  ដែលមានទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ​ប្រមាណ ៥,៧ លានដុល្លារអាមេរិក។

១៤. គម្រោងបង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុរបស់ក្រុមហ៊ុន “METENDA METAL (CAMBODIA) CO., LTD.”  ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះ​សីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាមេរិក។

១៥. គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវរបស់ក្រុមហ៊ុន “HUANDA COCOA FOOD CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាមេរិក។

១៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់របស់ក្រុមហ៊ុន “HAINING NUOHE NEW MATERIAL CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១លានដុល្លារអាមេរិក។

១៧. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន “TELCOTECH LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាមេរិក។

១៨. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍​អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់របស់ក្រុមហ៊ុន “JINZHENG HOME DECORATION (CAMBODIA) CO., LTD.”  ដែលមានទីតាំងនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារអាមេរិក។

១៩. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន របស់ក្រុមហ៊ុន “BESWIN FASHION (CAMBODIA) CO., LTD.” ដែលមានទីតាំងនៅ​ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ លានដុល្លារអាមេរិក។

២០. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡារបស់ក្រុមហ៊ុន “PET NEW MATERIALS (CAMBODIA) CO., LTD.” ដែលមានទីតាំងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ៥,៨ លានដុល្លារអាមេរិក។

២១. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “MAXWILL GARMENT (CAMBODIA) CO., LTD.”  ដែលមានទីតាំងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ៥,៣ លានដុល្លារអាមេរិក។

២២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD.”  ដែលមានទីតាំងវិនិយោគនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក។

២៣. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន “EVERGREEN SPORTING GOODS (CAMBODIA) CO., LTD.”  ដែលមានទីតាំងវិនិយោគនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក។

២៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “KJ APPAREL (CAMBODIA) CO., LTD.”  ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ​អាមេរិក។

២៥. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន “ASTI KNITWEAR CO., LTD.”  ដែលមានទីតាំងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ​អាមេរិក។

២៦. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន​ “IMAGE GARMENTS (CAMBODIA) CO., LTD.”  ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្មកាណាស៊ីធី រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។

២៧. គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែបូ ខ្សែពួរ ខ្សែសុវត្ថិភាព និងខ្សែក្រវាត់ការពារ​សុវត្ថិភាព​សម្រាប់សត្វចិញ្ចឹមរបស់ក្រុមហ៊ុន “STANDFORD TEXTILE INDUSTRIES CO., LTD.”  ដែលមានទីតាំងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក។

២៨. គម្រោងបង្កើតរោងចក្រផលិតកាបូប សម្ភារៈធ្វើដំណើរ កៅអី (ដែក-ក្រណាត់) តង់ សម្ភារៈ​ក្នុងឡាន និងសម្ភារៈសត្វចិញ្ចឹមរបស់ក្រុមហ៊ុន “SIRIUS GEAR OUTDOOR PRODUCTS (CAMBODIA) COMPANY LIMITED”  ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក។

២៩. គម្រោងបង្កើតរោងចក្រផលិតស្រោមជើងរបស់ក្រុមហ៊ុន “JUHAI BAOSHUN (CAMBODIA) CO., LTD.”  ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ​ប្រមាណ ៥,២លានដុល្លារអាមេរិក។

៣០. គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ របស់ក្រុមហ៊ុន “HOME TERRACE CO., LTD.”  ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាមេរិក។

៣១.គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្តរបស់ក្រុមហ៊ុន  “ TECHNO PARK POI PET PVT CO., LTD.”  ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន និងអាល្លឺម៉ង់ ពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

រដ្ឋាភិបាលចិន និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាជំរុញកិច្ចអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ផលិតផលខ្មែរចម្រុះ កំពុងដាក់តាំងបង្ហាញលក់ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី១៩ នៅខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

ផលិតផលខ្មែរចម្រុះច្រើនជាង១០០មុខ រួមទាំងបន្លែសុវត្ថិភាពផងដែរនោះ ត្រូវបានដាក់តាំងបង្ហាញ​ និងលក់នៅតាមស្តង់ចំនួន ១១០ស្តង់ ក្នុងព្រឹត្តិការណ៍​ពិព័រណ៍ផលិត​ផលខ្មែរ លើកទី១៩

ក្រសួងដែនដី បន្តសម្រេចបានលទ្ធផល​​វាស់វែងដី​ធ្លីទូទាំង​ប្រទេស​ សរុប​ប្រមាណ ​១៣,៨០លានក្បាលដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/02/2026

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបន្តសម្រេច​បានការ​វាស់វែង​ដីធ្លីនៅទូទាំង​ប្រទេស​កម្ពុជាសរុបចំនួន ១៣ ៧៩៥ ៨៣៧ ក្បាលដី និងបានចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់

រដ្ឋមន្ត្រីក្រសួងការងារ ៖ អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសបានកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥

ចិន វ៉ាដាច់ សហរដ្ឋអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី ១ របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

នៅក្នុងឆ្នាំ​២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងអាល្លឺម៉ង់ និងចិន មានតម្លៃប្រមាណ ២៩៦,៦ ពាន់លានដុល្លារ កើនឡើង ២,២% ធៀបនឹងឆ្នាំ២០២៤ ឈរនៅលំដាប់កំពូល ខណៈដែលអាម៉េរិកមានតម្លៃត្រឹមតែ ២៨៣,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% ពីឆ្នាំ ២០២៤ ដោយសារសម្ពាធពន្ធគយពីប្រធានាធិបតីលោក Donald Trump

ស្វែងយល់ពីសេវាលក់​ផ្ដាច់ និងអំណោយផ្ដាច់ ចេញដោយក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/02/2026

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសេវាជាច្រើន​ដែលត្រូវបានដាក់ឱ្យប្រើ​ប្រាស់តាមប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋទូទៅ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងវិស័យ

ប៊ុលហ្គារី និងដៃគូឯកជន ត្រៀមខ្លួនសម្រាប់វិស័យទេសចរណ៍មុនរដូវក្តៅឈានចូលមកដល់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/02/2026

ប្រទេសប៊ុលហ្គារី កំពុងត្រៀមខ្លួនជាមួយទំនុកចិត្តខ្ពស់សម្រាប់ភាពទាក់ទាញ និងទទួលបានលំហូរទេសចរដ៏ច្រើននារដូវក្តៅខាងមុខនេះក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន

វិស័យឯកជនចង់ឲ្យរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធកសិកម្មកែច្នៃ ដើម្បីទាក់ទាញការវិនិយោគបន្ថែម

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

វិស័យឯកជនតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា ដែលជាប្រតិបត្តិករយ៉ាងសកម្ម បានស្នើដល់រាជរដ្ឋាភិបាលពិចារណាលើការលើកលែងពន្ធផ្នែកកសិកម្មកែច្នៃ

មូលនិធិរូបិយវត្ថុអន្តរជាតិជំរុញអាម៉េរិកឱ្យធ្វើការជាមួយដៃគូឡើងវិញ ដើម្បីដោះស្រាយសម្ពាធពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/02/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យសហរដ្ឋអាម៉េរិកធ្វើការជាមួយដៃគូពាណិជ្ជកម្មដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយសម្ពាធទៅវិញទៅមក ជៀសវាងទទួលរងនូវផលប៉ះពាល់លើសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ

កម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ​២០២៦ ជួយលើកកម្ពស់ SME និងបង្កើនភាពប្រកួតប្រជែង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/02/2026

កម្ពុជា នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ​២០២៦ ជួយលើកកម្ពស់ SME និងបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញនៃឧស្សាហកម្មកែច្នៃអាហារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)