តម្លៃប្រេងសកលប្រែប្រួលបន្តិចបន្តួចជាង ៨០ ដុល្លារក្នុងមួយបារ៉ែល

បរទេស ៖ យោងទៅតាមប្រភពពី CNA បានរាយការណ៍ថា តម្លៃប្រេងសកលបានប្រែប្រួលបន្តិចបន្តួចកាលពីពីថ្ចុងសប្ដាហ៍កន្លងទៅនេះ ខណៈដែលមានការព្រួយបារម្ភអំពីកំណើនតម្រូវការនៅប្រទេសចិនដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងអត្រាការប្រាក់របស់ធនាគារអាមេរិកមានរយៈពេលកាន់តែយូរ។

ទីផ្សារតម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃបន្តិច ០,‌១ ភាគរយ ឬ ៨០,៤៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក Brent នៅដដែល ឬ មានតម្លៃ ៨៤,‌១២ ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាក៏ដោយ តម្លៃប្រេងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារធនាគារកណ្តាលអាមេរិកកំពុងផ្តោតសំខាន់លើការគ្រប់គ្រងអតិផរណាចំពោះទិន្នន័យសេដ្ឋកិច្ចដែលខ្លាំងជាងការរំពឹងទុក។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រសួងការងារអាមេរិករាយការណ៍ថា អត្រាពលរដ្ឋ​អាមេរិកគ្មានការងារធ្វើដាក់ពាក្យស្នើសុំអត្ថប្រយោជន៍បានធ្លាក់ចុះនៅសប្តាហ៍ចុងក្រោយនេះ ដោយវាបង្ហាញថា ភាពតឹងតែងនៃទីផ្សារការងារអាចធ្វើឲ្យធនាគារកណ្តាលពន្យារពេលនៃការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។  លើសពីនេះ របាយការណ៍នៃការលក់រាយនៅអាមេរិក និងរបាយការណ៍ផ្សេងទៀតដែលមានការកើនឡើងស្រដៀងគ្នានេះ អាចធ្វើឲ្យធនាគារកណ្តាលរក្សាអត្រាការប្រាក់ខ្ពស់នៅរយៈពេលយូរជាងនេះ។ វិនិយោគិនកំពុងព្រួយបារម្ភថា ថ្លៃដើមកម្ចីខ្ពស់អាចរារាំងកំណើនសេដ្ឋកិច្ច កាត់បន្ថយតម្រូវការទាំងមូល និងប៉ះពាល់ដល់តម្លៃប្រេងផងដែរ។

ស្របពេលនេះដែរ ទិន្នន័យសេដ្ឋកិច្ចថ្មីៗពីប្រទេសចិន ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេទី ២ របស់ពិភពលោកបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង និងឆាប់រហ័សនៃសន្ទុះសេដ្ឋកិច្ចចាប់តាំងពីត្រីមាសទី ២ ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងវិបត្តិអចលនទ្រព្យរបស់ចិនបានប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក ដែលធ្វើឱ្យអ្នកវិនិយោគកំពុងព្រួយបារម្ភ។ ទោះជាយ៉ាងណាក្តី ជាលើកដំបូងក្នុងរយៈពេល ៣៣ ខែ ចិនបានទាញយកប្រេងចេញពីស្តុកទុកប្រេងឆៅរបស់ខ្លួនច្រើនគួរឲ្យកត់សម្គាល់កាលពីខែកក្កដាកន្លងទៅនេះ។ ទន្ទឹមនឹងនេះដែរ ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកធ្លាក់ចុះជិត ៦ លានបារ៉ែល ដោយសារអត្រាខ្ពស់នៃការនាំចេញ និងដំណើរការចម្រាញ់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក