តម្លៃប្រេងឡើងថ្លៃជិត ២ ភាគរយ បន្ទាប់ពីមានដំណឹងថាអ៊ីរ៉ង់កំពុងរៀបចំការវាយប្រហារសងសឹកលើអ៊ីស្រាអែល

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានបន្តឡើងជិត ២ ភាគរយក្នុងមួយបារ៉ែលបន្ទាប់ពីមានដំណឹងថា អ៊ីរ៉ង់កំពុងរៀបចំការវាយប្រហារសងសឹកលើអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជំរុញឲ្យបញ្ហាភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកាន់តែតានតឹង។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៨ ភាគរយ ឬ ៧៤,១២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៩ ភាគរយ ឬ ៧០,៦១ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងបានឡើងថ្លៃបន្ទាប់ពីដំណឺងថា អ៊ីរ៉ង់កំពុងរៀបចំវាយប្រហារអ៊ីស្រាអែលដោយចាប់ផ្តើមពីទឹកដីអ៊ីរ៉ាក់នៅប៉ុន្មានថ្ងៃខាងមុខ ប្រហែលជាមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកា។ ការវាយប្រហារនេះត្រូវបានរំពឹងថានឹងចាប់ផ្តើមពីប្រទេសអ៊ីរ៉ាក់ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោង ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលមកលើខេត្តចំនួន ៣ របស់អ៊ីរ៉ង់។ មិនត្រឹមតែប៉ុណ្ណោះ ការឡើងថ្លៃតម្លៃប្រេងក៏ត្រូវបានគេព្យាករណ៍ថា ការពន្យារពេលកាត់បន្ថយផលិតកម្មប្រេងរបស់ OPEC + អាចនឹងលើសពីខែធ្នូ ឬយូរជាងនេះ ដោយសារការព្រួយបារម្ភអំពីតម្រូវការប្រេងចុះខ្សោយ និងការកើនឡើងការផ្គត់ផ្គង់។

លើសពីនេះ ពាណិជ្ជករ​កំពុងរង់ចាំមើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារ​ចង់​ឃើញ​ថា ​តើ​ជ័យជម្នះ​របស់​លោក Donald Trump ឬ​ លោកស្រី Kamala Harris នឹង​មាន​ឥទ្ធិពលយ៉ាងណា​សម្រាប់​ទីផ្សារ​ប្រេង។ 

លោក Andrew Lipow ប្រធានក្រុមហ៊ុន Lipow Oil Associates បានលើកឡើងថា ទីផ្សារកំពុងព្យាយាមរង់ចាំមើលថារដ្ឋបាល Harris ឬ Trump ដែលអាចមានឥទ្ធិពលយ៉ាងណាលើការផលិតប្រេង ការដាក់ទណ្ឌកម្ម និងតម្លៃ។ ទន្ទឹមនឹងនេះ រដ្ឋបាលព័ត៌មានថាមពល (EIA) បង្ហាញថា ស្តុកប្រេងសាំង និងស្តុកប្រេងឆៅសហរដ្ឋអាមេរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុក ខណៈដែលការនាំចូលក៏ធ្លាក់ចុះផងដែរ។ សម្រាប់​នៅខាងប្រទេសចិនដែលជាអ្នកនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកវិញ សកម្មភាពផលិតកម្មបានពង្រីកនៅក្នុងខែតុលាជាលើកដំបូងក្នុងរយៈពេលប្រាំមួយខែ ដែលបង្ហាញថាវិធានការជំរុញកំពុងមានប្រសិទ្ធភាព។

អ្នកវិភាគយល់ឃើញថា ព្រឹត្តិការណ៍អន្តរជាតិជាច្រើនកើតឡើងជាបន្តបន្ទាប់រួមមាន ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ទស្សនវិស័យតម្រូវការរបស់ចិននៅមានភាពខ្សោយ ភាពមិនប្រាកដប្រជានៃផែនការ OPEC+ និងសង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងបងា្ហញថាទីផ្សារប្រេងអាចនឹងមានភាពមិនច្បាស់លាស់ដើមខែវិច្ឆិកានេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព