តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោកនៅក្នុងសប្តាហ៍កន្លងទៅនេះបានកើនឡើងដល់តម្លៃដល់ទៅ១១០ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃមិនធ្លាប់មានឡើយគិតចាប់តាំងតែពីវិបត្តិកាលពីឆ្នាំ២០១៤ ហើយត្រូវបានអ្នកជំនាញព្យាករណ៍ថានឹងអាចបន្តកើនឡើងខ្លាំងជាងនេះទៀតនាពេលខាងមុខប្រសិនបើបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីមិនត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ។

កិច្ចប្រជុំចុងក្រោយរបស់ក្រុមបណ្តាប្រទេសអ្នកផលិតប្រេងធំបំផុតរបស់ពិភពលោក OPEC+ កាលពីដើមខែកន្លងមកហាក់ដូចជាមិនបានបង្ហាញអំពីការខ្វាយខ្វល់ជាមួយនឹងបញ្ហាវិបត្តិនៅអ៊ុយក្រែនឡើយ ទាំងនៅក្នុងកិច្ចប្រជុំ ទាំងចំពោះការអំពាវនាវពីសំណាក់អតិថិជនរបស់ខ្លួន ដោយបានត្រឹមរក្សាជំហក្នុងការបង្កើនការផលិតប្រេងទៅតាមផែនការដែលធ្លាប់មានកាលពីខែមេសាប៉ុណ្ណោះ ទោះបីជាបច្ចុប្បន្នតម្លៃប្រេងកំពុងស្ទុះខ្លាំងឡើងបែបនេះក៏ដោយ។

ក្រៅតែពីបណ្តាប្រទេសទាំង១៣របស់ OPEC និង១០ផ្សេងទៀតរបស់ OPEC+ ហើយនោះ សូម្បីតែអាមេរិកផ្ទាល់ក៏មិនបានបង្ហាញមហិច្ឆិតាក្នុងការបង្កើនការផលិតប្រេងឆៅដើម្បីអាចប្រមូលយកប្រាក់ចំណេញពីឱកាសនេះដែរ ដោយក្នុងនោះអ្នកជំនាញបានលើកឡើងនូវបញ្ហាធំៗមួយចំនួនដែលបានរារាំងការសម្រេចចិត្តដើម្បីបង្កើនការផលិតប្រេងចូលទៅក្នុងទីផ្សារឡើងវិញ។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនថាមពលអាមេរិក Chesapeake លោក Domenic Dell’Osso បាននិយាយថា៖ «អ្វីដែលយើងមិនទាន់សម្រេចចិត្តក្នុងការបង្កើនផលិតផលប្រេងដោយសារពួកយើងមិនចង់ព្យាយាមក្នុងការចាប់យកឱកាសនៅពេលដែលទីផ្សារប្រេងកំពុងតែឡើងថ្លៃក្នុងរយៈពេលខ្លីបែបនេះឡើយ ហើយជឿជាក់ថា ការជ្រើសយកការបង្កើនផលិតផលប្រេងចូលតៅក្នុងទីផ្សារនៅពេលនេះមិនមែនជាដំណោះស្រាយល្អ និងអាចទទួលបានប្រសិទ្ធភាពល្អនោះឡើយ។
ហេតុផលសំខាន់ៗផ្សេងទៀតសម្រាប់បណ្តាប្រទេសអ្នកផលិតប្រេងធំៗមិនទាន់ចង់ប្រញាប់ប្រញាល់ក្នុងការបង្កើនការផលិតប្រេងនោះក៏ព្រោះតែនៅមានការព្រួយបារម្ភថា រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងឡាយនឹងអាចចាប់ផ្តើមជំរុញផែនការរបស់ខ្លួនទៅលើការប្រើប្រាស់ថាមពលជំនួសវិញ។
មួយវិញទៀត ប្រសិនបើការសម្រេចចិត្តបូមប្រេងបន្ថែមដែលទាមទារចាំបាច់គឺពេលវេលា និងការវិនិយោគបន្ថែមទៅលើផលិតកម្ម ប៉ុន្តែជាលទ្ធផលការផលិត និងផ្គត់ផ្គង់ប្រេងទាំងនោះនឹងអាចមានទំហំកើនឡើងខ្ពស់ពេកហើយបែរជាត្រឹមតែអាចផលិតប្រេងបាននៅក្រោយវិបត្តិចប់រួចរាល់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តីគេនឹងត្រូវនៅរង់ចាំមើលរហូតដល់មានកិច្ចប្រជុំសាជាថ្មីម្តងទៀតដោយក្រុមប្រទេស OPEC+ នាថ្ងៃទី៣១ ខែមិនាខាងមុខនេះចំពោះមុខបញ្ហាវិបត្តិលើកនេះ។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃចន្ទនេះតម្លៃប្រេងឆៅតាមបណ្តាក្រុមហ៊ុនធំៗដូចជា WTI Crudeនិង Brent Crude មានការថយចុះបន្តិចរៀងគ្នាមកត្រឹមតែ ១០៦,៧ដុល្លារក្នុងមួយបារ៉ែល និង១១០,៦ដុល្លារក្នុងមួយបារ៉ែល៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content