ក្រុមប្រទេសផលិតប្រេង OPEC+ បន្តកាត់បន្ថយផលិតកម្មប្រេងដោយស្ម័គ្រចិត្តរយៈពេល៣ខែទៀត

បរទេស៖ យោងតាមប្រភពព័ត៌មានពី Financial Time បានរាយការណ៍ថា ក្រុមប្រទេសផលិតប្រេង OPEC+ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានបន្តកាត់បន្ថយផលិតកម្មប្រេងដោយស្ម័គ្រចិត្តបន្ថែមរយៈពេល៣ខែទៀត ខណៈដែលពួកគេព្យាយាមជំរុញតម្លៃឲ្យឡើងថ្លៃ ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣ ភាគរយ ឬ ៨៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក WTI ឡើងថ្លៃ ០,៣ ភាគរយ ឬ ៨0,១៧ ដុល្លារក្នុងមួយបារ៉ែល។ ចាប់តាំងពីមានការកាត់បន្ថយចុងក្រោយបំផុតនៅខែវិច្ឆិកា តម្លៃប្រេងឆៅម៉ាក Brent កើនឡើង ៦ ភាគរយ ខណៈប្រេងឆៅម៉ាក WTI ឡើងថ្លៃ ៨ ភាគរយ។ យ៉ាងណាក៏ដោយ ទោះបីជាមានភាពតានតឹងនៅមជ្ឈិមបូព៌ា និងការវាយប្រហារនៅសមុទ្រក្រហមក៏ដោយ ប៉ុន្តែតម្លៃប្រេងនៅតែទាបជាងកម្រិត ១០០ ដុល្លារក្នុងមួយបារ៉ែល។

យោងតាមទីភ្នាក់ងារព័ត៌មានពីអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ការកាត់បន្ថយទិន្នផលប្រេងនឹងត្រូវផុតកំណត់នៅចុងខែមីនា ប៉ុន្តែនឹងបន្តរហូតដល់ចុងខែមិថុនាវិញ។ ចាប់តាំងពីឆ្នាំ២០២២ សមាជិកអង្គការ OPEC+ បានកាត់បន្ថយទិន្នផលជាបន្តបន្ទាប់ ចំពេលមានការកើនឡើងផលិតកម្មរបស់សហរដ្ឋអាមេរិក និងតម្រូវការសកលដែលខ្សោយ។ ចាប់តាំងពីការកាត់បន្ថយដោយស្ម័គ្រចិត្តចុងក្រោយបង្អស់បានចូលជាធរមានក្នុងខែមករា ពួកគេបានកាត់បន្ថយគោលដៅផលិតកម្មសរុបប្រហែល ២,២ លានបារ៉ែលក្នុងមួយថ្ងៃ។

លោក Giacomo Romeo អ្នកវិភាគនៅ Jefferies បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីការរួបរួមរបស់ក្រុម ហើយបញ្ជាក់ថាពួកគេមិនប្រញាប់ប្រញាល់ក្នុងការបន្តកម្រិតផ្គត់ផ្គង់ឡើងវិញទេ។ Amrita Sen មកពី Energy Aspects បាននិយាយថា OPEC+ កំពុងព្យាយាមរក្សាស្ថិរភាពទីផ្សារប្រេង ទោះបីតម្លៃប្រេងមានស្ថិរភាពក៏ដោយ ប៉ុន្តែ​ពួកគេ​ចង់​ធានា​ស្ថិរភាព​ឲ្យបានយូរ។

គួរឲ្យបញ្ជាក់ដែរថា អារ៉ាប៊ីសាអូឌីតបានអនុវត្តការកាត់បន្ថយទិន្នផលប្រេងច្រើនជាងគេ ដោយបានកាត់បន្ថយផលិតកម្មរបស់ខ្លួនចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃចាប់តាំងពីខែកក្កដា។ សរុបមក អារ៉ាប៊ីសាអូឌីត កំពុងផលិតប្រេង ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលតិចជាងកាលពីខែតុលា ឆ្នាំ២០២២។ បន្ថែមពីនេះ អារ៉ាប៊ីសាអូឌីតមានបំណងចង់ឲ្យតម្លៃប្រេងឡើងថ្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែល ដើម្បីផ្តគាំទ្រដល់កម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនៃការកាត់បន្ថយផលិតកម្មមិនត្រូវបាគាំទ្រដោយសហរដ្ឋអាមេរិកនោះទេ ពីព្រោះអាម៉េរិកព្រួយបារម្ភអំពីផលប៉ះពាល់លើអតិផរណា។

យ៉ាងណាមិញ គុយវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន អូម៉ង់ អ៊ីរ៉ាក់ និងអារ៉ាប់រួមក៏បានបញ្ជាក់ថា ពួកគេនឹងរក្សាការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តផងដែរ។ ឥឡូវនេះ គេកំពុងតាមដានមើលកិច្ចប្រជុំពាក់កណ្តាលប្រចាំឆ្នាំរបស់រដ្ឋមន្ត្រី OPEC+ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១ ខែមិថុនា ដែលអ្នកវិភាគរំពឹងថា ក្រុមប្រទេសទាំងនេះអាចនឹងកែតម្រូវគោលនយោបាយផលិតកម្មសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ។ ស្របពេលនេះដែរ ប្រទេសជាសមាជិកសង្ឃឹមថានឹងបន្ថែមការផ្គត់ផ្គង់ត្រឡប់ចូលទៅទីផ្សារវិញនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ប៉ុន្តែពួកគេមិនធានានោះទេ ដោយសារវាអាស្រ័យលើលក្ខខណ្ឌទីផ្សារ។ ដូច្នោះហើយ ទស្សនវិស័យសម្រាប់តម្រូវការប្រេងនៅឆ្នាំនេះនៅតែមិនច្បាស់លាស់។ IEA ព្យាករណ៍ថា តម្រូវការប្រេងនឹងកើនឡើង ១,២ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែល OPEC ជឿជាក់ថា កំណើនតម្រូវការនឹងកើនឡើងខ្ពស់ដល់ ២,២ លានបារ៉ែលក្នុងមួយថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ