ភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ដោយសង្ឃឹមថា ការបើកការិយាល័យពាណិជ្ជកម្មរបស់តួកគីនៅកម្ពុជា គឺដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ហើយការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាឈ្វេងយល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជំនួបពិភាក្សាការងារ ជាមួយ លោកជំទាវ អ៊ូឃូល កូចាអេហ្វេ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដោយសម្តេចបានយល់ស្របថា កម្ពុជា និងតួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត”
លោកជំទាវ Ülkü Kocaefe បានប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្នុងក្របខ័ណ្ឌពិភពលោក ។
លោកជំទាវ Ülkü Kocaefe បានមានប្រសាន៍ថា៖
“ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត”
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានលើកឡើង សហព័ន្ធធុរជនឧស្សាហកម្មតួកគី ដែលបានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅបំពេញទស្សនកិច្ចនៅតួកគីក្នុងអំឡុងខែកុម្ភៈកន្លងទៅ ដែលយើងមានការអភិវឌ្ឍគម្រោងរួម ក៏ដូចជាការចុះអនុស្សរណៈយោគយល់រវាងស្ថាប័នទាំងពីរ ដោយសភាពាណិជ្ជកម្មកម្ពុជា បានត្រៀមខ្លួន ក្នុងការសហការជាមួយ សហព័ន្ធធរុជនឧស្សាហកម្មតួកគី ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ។
ឧកញ៉ា លឹម ហេង បានមានប្រសាសន៍ អំពីទីតាំងភូមិសាស្ត្រដ៏អំណោយផលរបស់កម្ពុជា ដែលស្ថិតនៅចំកណ្តាលអាស៊ាន និងមានទីផ្សារដ៏ទូលំទូលាយដែលវិនិយោគិនអាចនាំផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារចិន កូរ៉េ អាមេរិក អង់គ្លេស សហគមន៍អឺរ៉ុប និងអាស៊ាន ដោយមិនជាប់ពន្ធ។
បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ AMSថា ការបើកការិយាល័យពាណិជ្ជកម្មរបស់តួកគី យើងមានភាពចំណេញទាំងទិដ្ឋភាពនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ ព្រោះថាប្រទេសតួកគី ជាសមាជិកនៃសហភាពអឺរ៉ុប និងមានសំឡេង ដែលអាចឈានទៅរកធ្វើការពាណិជ្ជកម្មសេរី នឹងជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ច មួយកម្រិតបន្ថែមទៀត រវាងភ្នាក់ងារពាណិជ្ជកម្មរបស់ទួគី និងកម្ពុជា។ លោកបណ្ឌិត ក៏បានគូសបញ្ជាក់ថាទោះបីជាធំពាណិជ្ជកម្មមិនមានអ្វីជាធំដុំ នៅឡើយតែក្នុងទំនាក់ទំនងកន្លងមករដ្ឋាភិបាលកម្ពុជានឹងពិនិត្យមើលបន្ថែមទៀតនូវទំនិញនាំចេញសម្រាប់ប្រទេសតួកគី ថាតើយើងមានអ្វី ដើម្បីជំរុញពាណិជ្ជកម្មឱ្យមានទំហំធំ និងច្រើនសម្រាប់ជំរុញទំហំពាណិជ្ជកម្មកម្ពុជា-តួកគីទៅថ្ងៃខាងមុខ។ ជាមួយគ្នានេះ ការបង្កើតពាណិជ្ជកម្មតាមរយៈ ការទាក់ទាញវិនិយោគិនរបស់តួកគី មកបណ្ដាក់ទុននៅកម្ពុជា ដែលចំណុចសំខាន់រាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវតែសហការគ្នាដើម្បីផលិតនូវទំនិញណា ដែលអាចជាតម្រូវការរបស់ភាគី និងនាំទៅរកការជំរុញ ពង្រីកពាណិជ្ជកម្មឱ្យបានល្អប្រសើរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content