តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា​ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នាពេលថ្មីៗនេះបានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ ដែលបង្កឱ្យមានការព្រួយបារម្ភថាការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាអាចត្រូវបានរំខាន។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៦១ ភាគរយ ឬ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៦៨ ភាគរយ ឬ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ អ៊ីស្រាអែល បានបើកការវាយប្រហារលើដីអ៊ីរ៉ង់ ដែលធ្វើឲ្យហានិភ័យអូសទាញតំបន់មជ្ឈិមបូព៌ាចូលទៅក្នុងជម្លោះកាន់តែធ្ងន់ធ្ងរ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាច្រើនបានរាយការណ៍ពីការផ្ទុះឡើងនូវភ្លើងសង្គ្រាម ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ម្នាក់បានលើកឡើងថា ហេតុការណ៍ទាំងនោះបណ្តាលមកពីប្រព័ន្ធការពារដែនអាកាស។ បន្ថែមពីនេះ យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ៣ ​គ្រឿង​នៅ​លើ​កណ្តាល​ក្រុង Isfahan ត្រូវ​បាន​បាញ់​ទម្លាក់។

កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរាប់រយក្នុងការវាយប្រហារសងសឹកមួយបន្ទាប់ពីមានការសង្ស័យថា អ៊ីស្រាអែលវាយប្រហារលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចភាគច្រើនត្រូវបានទម្លាក់មុនពេលទៅដល់ទឹកដីអ៊ីស្រាអែល ដោយមានការខូចខាតតិចតួចបំផុត។ ទន្ទឹមនឹងនេះ វិនិយោគិនបាន និងកំពុងតាមដានយ៉ាងដិតដល់នូវប្រតិកម្មរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១៣ ខែមេសា។

លោក Warren Patterson ប្រធានយុទ្ធសាស្រ្តទំនិញរបស់ ING បានលើកឡើងថា ប្រសិនបើរបាយការណ៍ទាំងនេះក្លាយជាការពិត ការភ័យខ្លាចលើការឡើងថ្លៃនៃតម្លៃប្រេងនឹងកើនឡើងបន្ថែមទៀត ដែលធ្វើឲ្យហានិភ័យនៃការផ្គត់ផ្គង់ប្រេងមានការរំខាន។ ទន្ទឹមនឹងនេះ គេមើលឃើញថា ការវាយប្រហាររបស់អ៊ីស្រាអែលគឺជាការវាយបកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីសប្តាហ៍មុន។ មុនពេលព័ត៌មានលេចឮអំពីការវាយប្រហាររបស់អ៊ីស្រាអែល តម្លៃប្រេងត្រូវបានកំណត់ថា វានឹងធ្លាក់ចុះប្រចាំសប្តាហ៍ ដោយសារការវិនិយោគបានកាត់បន្ថយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មណ្ឌលគិរី ធ្វើពិពិធកម្មលើដំណាំកាហ្វេ រហូតមានការទទួលស្គាល់គុណភាពពីស្ថាប័នពិភពលោក

ជំនួញ, ព្រឹត្តិការណ៍

• 20/03/2026

មណ្ឌលគីរី ជាខេត្តមួយស្ថិតនៅភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មានភាពអំណោយផលក្នុងការដាំដុះដំណាំកាហ្វេ​ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានស្តង់ដារខ្ពស់

តម្លៃថាមពលបន្តភាពមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់គំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ក្នុងប្រទេសកាតា និង បន្តគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់ខ្លួន

ផ្ទុះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ជាចំណែកធ្វើ​ឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

ក្រសួងទេសចរណ៍បានព្យាករណ៍នូវកំណើនទេសចរ ក្នុងឆ្នាំ២០២៦ គ្រោងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពីប្រមាណ ៥,៦លាននាក់ ដល់ ៥,៨លាននាក់

ភាពចលាចលនៅក្នុងទីផ្សារប្រេងកំពុងជំរុញកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី (EV)

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/03/2026

ភាពចលាចលនៅក្នុងទីផ្សារប្រេងពិភពលោកបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងផ្លាស់ប្តូរវិស័យថាមពលសកល ជាពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃរថយន្តអគ្គិសនី (EV)។

កម្ពុជា-​វៀតណាមបើកច្រករបៀងដឹកជញ្ជូនថ្មី នៅឆ្នាំនេះ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

កម្ពុជា និងវៀតណាម គ្រោង​នឹង​សាងសង់ច្រករបៀងដឹកជញ្ជូនដែលមានសមត្ថភាពខ្ពស់រវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ នៅក្នុងឆ្នាំនេះ ស្របពេលកម្ពុជា កំពុងមានបញ្ហា​ព្រំដែនគោកជាមួយប្រទេសថៃ។

កម្ពុជាបង្កើន​ការនាំចូលប្រេង​ពី​សិង្ហបុរី និងម៉ាឡេស៊ី ដើម្បី​ទប់ទល់វិបត្តិថាមពលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/03/2026

មន្ត្រីរដ្ឋាភិបាល​ បានអះអាងថា កម្ពុជា កំពុង​ងាក​ទៅរក​ការផ្គត់​ផ្គង់​ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន។

ការប្រើប្រាស់ប្រាក់រៀលជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ការប្រើប្រាស់ប្រាក់រៀល មិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។

កម្ពុជា​ បើកទំព័រ​ថ្មីជា​ប្រវត្តិសាស្ត្រ​​លើ​ការរៀបចំវិស័យដែនដី នគរូបនីយកម្ម​​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/03/2026

កម្ពុជា បាន​បើកទំព័រថ្មីមួយជា​ប្រវត្តិសាស្ត្រ​លើវិស័យ​រៀបចំដែនដី នគរូបនីយកម្ម ដោយ​បាន​បញ្ចប់ការ​វាស់វែង ចុះបញ្ជី​ និងបញ្ចប់​វិវាទដីធ្លី.

គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដល់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលនឹងពាំនាំចំណេះដឹងទាំងនេះបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)