លោកឧកញ៉ា លឹម ហេង ៖ វិស័យកៅស៊ូនៅកម្ពុជាកាន់តែបង្ហាញសញ្ញាវិជ្ជមាន ក្រោយក្រុមហ៊ុនចិនជាបន្ត បន្ទាប់មកដំឡើងរោងចក្រផលិតកង់រថយន្ត

ភ្នំពេញ ៖ បន្ទាប់ពីក្រុមហ៊ុនចិនជាច្រើនបានដាក់ទីតាំងរោងចក្រផលិតកង់ឡាននៅកម្ពុជាជាបន្តបន្ទាប់ ដូចជា ការដាក់ទីតាំងនៅក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ហើយកាលពីខែកុម្ភៈកន្លងទៅនេះក៏មានគម្រោងថ្មីមួយទៀតនៅក្នុងខេត្តក្រចេះ ដែលគម្រោងទាំងនេះ បានផ្ដល់នូវក្ដីសង្ឃឹមកាន់តែច្រើនទៅដល់បណ្ដាអ្នកពាក់ព័ន្ធក្នុងវិស័យកៅស៊ូនៅកម្ពុជា។

កន្លងមក ទីផ្សារកៅស៊ូនៅកម្ពុជាតែងពឹងផ្អែកលើការនាំចេញទៅទីផ្សារក្រៅប្រទេស ជាពិសេស​ប្រទេស​ជិតខាង រួមមាន ថៃ និងវៀតណាម ហើយទីផ្សារទាំងនោះមិនមានភាពជាក់លាក់នោះទេសម្រាប់​ប្រជា​កសិករដែលជាអ្នកផលិតនៅក្នុងស្រុក។ ដូច្នេះ វត្តមាននៃរោងចក្រផលិត និងកែច្នៃសំបកកង់ឡាន​នៅក្នុងស្រុក​កាន់តែច្រើននឹងធានាបានទីផ្សារដែលមានលំនឹង។

ទាក់ទិននឹងរឿងនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើក​ឡើងថា វិស័យកៅស៊ូ​នៅកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពល្អប្រសើរជាលំដាប់ ជាពិសេសក្រោយ​មាន​វត្តមានរបស់បណ្ដាក្រុមហ៊ុន និងរោងចក្រផលិតសំបក់កង់កៅស៊ូនៅក្នុងប្រទេសទាំងក្នុងខេត្តស្វាយរៀង ខេត្តព្រះសីហនុ ក៏ដូចជានៅក្នុងខេត្តក្រចេះដែលជាគម្រោងថ្មីទើបតែប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកឧកញ៉ាបានបន្ថែមថា ៖

“កាលពីប៉ុន្មានឆ្នាំមុន ទិន្នផលនៃកៅស៊ូរបស់កម្ពុជាគឺពឹងផ្អែកមួយ​ចំណែកធំលើ​​បណ្ដាប្រទេសជិតខាង ដូចជា វៀតណាម ថៃ តែប៉ុណ្ណោះ ហើយនៅពេលដែលគេទិញ​គ្រប់តម្រូវការ គេនឹងឈប់ទិញ ឬបោះបង់ចោលទីផ្សារមួយរយៈ ដែលវារិតត្បិតជម្រើសសម្រាប់​អ្នកដាំដុះជាលក្ខណៈគ្រួសារ ក៏ដូចជាអ្នក​វិនិយោគ​​ជាលក្ខណៈគ្រួសារ និងក្រុមហ៊ុន។ ប៉ុន្តែវត្តមាន​ថ្មីនៃរោងចក្រនេះ នឹងបង្កើនទំនុកចិត្ត លើកទឹកចិត្ត​ដល់​អ្នកដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យបង្កើនលទ្ធភាពរបស់ខ្លួនតាមដែលអាចធ្វើទៅបាន”

យ៉ាងណា ក្នុងនាមជាអ្នកជំនាញសេដ្ឋកិច្ច លោកឧកញ៉ាក៏បានស្នើសុំរាជរដ្ឋាភិបាលឱ្យពិនិត្យ​ទៅលើគោលការណ៍លើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនៅក្នុងវិស័យនេះ តាមរយៈការបន្ធូរបន្ថយពន្ធនៃការលក់ក្នុងស្រុក ដើម្បីអាចផ្ដល់លទ្ធភាពឱ្យអ្នកវិនិយោគមានឱកាសចំណេញកាន់តែប្រសើរ ក៏ដូចជាទាក់ទាញអ្នកវិនិយោគមកបន្ថែមផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសពីគម្រោង​វិនិយោគ​ទុនចំនួន២០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រ​ផលិតសំបកកង់ឡាន​ក្នុងតំបន់​សេដ្ឋកិច្ចពិសេសខេត្តក្រចេះ។ ក្រោយការប្រកាសនេះ អ្នកវិនិយោគលើវិស័យកៅស៊ូ ក៏ដូចជាអ្នកដាំដុះកៅស៊ូជាលក្ខណៈគ្រួសារ មានការសប្បាយចិត្ត និងសាទរ ដោយដាក់ការរំពឹងលើភាពប្រសើរឡើងនៃទីផ្សារកៅស៊ូក្នុងថ្ងៃខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម